សន្ដិសុខសង្គម

បាក់ស្រុតសំណង់អគារចាស់ទ្រុឌទ្រោមមួយកន្លែងនៅខណ្ឌដូនពេញ

ដោយ៖វិចិត្រ

ភ្នំពេញ៖សំណង់អគារចាស់ទ្រុឌទ្រោមមួយកន្លែង បានបាក់ស្រុតអាចបណ្តាលមកពីមានភ្លៀងមួយមេយ៉ាងខ្លាំងកាលពីយប់មិញ។តែមិនបណ្តាលឱ្យប៉ះពាល់គ្រោះថ្នាក់ដល់មនុស្សទេ។ឧបទ្ទវហេតុនេះបានកើតឡើងនៅផ្លូវលេខ១៤៨ ភូមិ៥-៦សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា។

ក្រោយកើតហេតុ អភិបាលខណ្ឌដូនពេញលោក ជា ខេមា បានដឹកនាំកម្លាំងចុះពិនិត្យទីតាំងអគារដែលបាក់ស្រុត បន្ទាប់ពីមានភ្លៀងយ៉ាងខ្លាំង។សំណង់អគារដែលមានសភាពចាស់ទ្រុឌទ្រោមនេះ កន្លងមកត្រូវអាជ្ញាធរសង្កាត់-ខណ្ឌបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងនេះ ឱ្យចាកចេញដើម្បីការពារសុវត្ថិភាព រួចផុតពីគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុដូចពេលនេះ។

ក្នុងហេតុការណ៍បាក់ស្រុតអគារចាស់នេះដែរ មិនបណ្តាលឱ្យមានការប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិត ឬរងរបួសដល់មនុស្សទេ ព្រោះមិនមានអ្នកស្នាក់នៅក្នុងអគារ៕