អន្តរជាតិ

កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការរយៈពេល៤សប្តាហ៍ដើម្បីទប់ទល់ការឆ្លងមេរោគពីសត្វល្អិត

ប្រែសម្រួល៖សហការី

នៅក្នុងថ្ងៃអង្គារ ទី៧ ខែវិច្ឆិកាកន្លងមកថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសថាខ្លួនចាប់ផ្តើមបើកយុទ្ធនាការក្នុងរយៈពេល ៤ សប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគខណៈដែលមានការភ័យខ្លាចជាសាធារណៈថាមានសត្វល្អិតចម្លែកចម្លងមេរោគកំពុងរីករាលដាលពាសពេញផ្ទៃប្រទេស។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានធ្វើរាយការណ៍កាលពីថ្ងៃអង្គារថាទីក្រុងសេអ៊ូលមានការរំជើបរំជួលនៅចំពេលដែលមានករណីចម្លងមេរោគដែលសង្ស័យថាមានការរាលដាលនៅទូទាំងប្រទេសចំនួន ៣០ កន្លែង។

នៅក្នុងខែកញ្ញាមានរបាយការណ៍ជាលើកដំបូងមួយបានលេចឡើងថាបន្ទាប់ពីនិស្សិតនៅសាកលវិទ្យាល័យ Keimyung ក្នុងទីក្រុង Daegu ចម្ងាយប្រហែល ២៤០ គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ត្រូវបានសត្វល្អិតខាំនៅក្នុងអន្តេវាសិកដ្ឋានរបស់ពួកគេ នេះបើយោងតាមសារព័ត៌មាន  ​​Independent។

សារព័ត៌មានយ៉ុនហាប់ បានកត់សម្គាល់ឃើញថា មានតែករណីសត្វល្អិតចំនួនប្រាំបួនករណីប៉ុណ្ណោះដែលត្រូវបានរាយការណ៍ទៅអាជ្ញាធរសុខាភិបាលក្នុងរយៈពេល ១០ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៤កន្លងមក ។

រដ្ឋាភិបាល​មានគម្រោង​ធ្វើ​អធិការកិច្ច​នៅ​តាមទីតាំងដែលងាយ​រង​គ្រោះ​ចាប់ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ។

Yonhap បានបន្ថែមថាអាជ្ញាធរគ្រោងនឹងកោះប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើវិធានការដែលងាយ​រង​គ្រោះរួមមានបន្ទប់ងូតទឹក អន្តេវាសិកដ្ឋាន និងការដឹកជញ្ជូនសាធារណៈ។

គ្រឿងបរិក្ខារដែលរកឃើញសត្វល្អិតនឹងត្រូវបានសម្លាប់មេរោគភ្លាមៗ។ អាជ្ញាធរគ្រោងនឹងកោះប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃសត្វល្អិត។

រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បាននិយាយផងដែរថា ខ្លួននឹងជំរុញឱ្យមានការនាំចូលថ្នាំសម្លាប់សត្វល្អិតដែលមានប្រសិទ្ធភាពជាងមុន និងធ្វើការសិក្សាលើវិធីចម្លងមេរោគតាមរយៈសត្វល្អិត និងភាពធន់ទ្រាំរបស់ពួកគេចំពោះការគ្រប់គ្រងសត្វល្អិត នេះបើយោងតាម ​សារព័មាន​យ៉ុនហាប់។

ករណីសត្វល្អិតត្រូវបានរាយការណ៍នៅក្នុងទីក្រុង និងខេត្តចំនួន ១៧ នៅទូទាំងប្រទេសកូរ៉េខាងត្បូង គិតមកដល់ត្រឹមថ្ងៃចន្ទកន្លងទៅថ្មីៗនេះ។

សត្វល្អិតទាំងនោះវាខាំបង្កឲ្យកើតជំងឺពងបែក ឬកន្ទួលធំៗនៅលើស្បែក ហើយអាចបណ្តាលឱ្យរមាស់ខ្លាំង ឬប្រតិកម្មអាលែហ្សីស្បែកពាសពេញរូបរាងកាយតែម្តង៕

ប្រភព៖ Agency/lk(rj)