កីឡា

SpursរបូតតំណែងកំពូលនៅតារាងPremier League ដោយសារចាញ់តោខៀវChelsea ៤-១

ប្រែសម្រួល៖រតនា

ក្តីសង្ឃឹមរបស់Tottenham Hotspur ក្នុងការវិលទៅកាន់កំពូលតារាង Premier League បានដាំក្បាលចុះយ៉ាងគំហុកខណៈដែលពួកគេបានចាញ់ក្រុម Chelsea ក្នុងលទ្ធផល ៤-១ នៅលើទឹកដីខ្លួនឯង បន្ទាប់ពីកីឡាករ Nicolas Jacksonរបស់Chelsea ស៊ុតបាន៣គ្រាប់ក្នុងការប្រកួតនៅទីក្រុងឡុងដ៍ដ៏ច្របូកច្របល់ ដែលពួកគេបានបំបាក់ក្រុម Spursនៅសល់តែ៩ នាក់កាលពីថ្ងៃចន្ទ។

ការប្រកួតរវាងក្រុមទាំង២ Spursនិង Chelseaហាក់ដូចជាមានរឿងចម្រូងចម្រាសបានគ្របដណ្តប់ទៅលើការប្រកួត។ក្នុងនោះកីឡាករមាន់ខ្នាយមាស Tottenham Hotspurចំនួន២នាក់ត្រូវបានបណ្តេញចេញពីការប្រកួតដោយកាតក្រហម។រីឯគ្រាប់បាល់ទាត់ចូលជាច្រើនក៏ត្រូវបានអាជ្ញាកណ្តាលបដិសេធដោយសារខុសបច្ចេកទេស។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយវាជាការត្រឡប់មកវិញដ៏ជោគជ័យមួយសម្រាប់ Mauricio Pochettino ដែលបានទទួលជ័យជម្នះដ៏ធំបំផុតនៃការកាន់កាប់ Chelsea ដ៏ខ្លីរបស់គាត់នៅពេលបន្ទាប់ពីបានចូលមកដឹកនាំ Chelseaដែលហាក់ដូចជាបានធ្លាក់ទំរង់លេងនៅរដូវកាលកន្លងមកនោះ៕