សេដ្ឋកិច្ច

IMF ធ្វើការព្យាករណ៍លើបច្ចុប្បន្នភាពនៃកំណើន GDP របស់ប្រទេសចិនសម្រាប់ឆ្នាំ 2023និង២០២៤

ប្រែសម្រួល៖សហការី

នៅថ្ងៃអង្គារមូលនិធិរូបិយវត្ថុអន្តរជាតិបានធ្វើការព្យាករលើកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ ២០២៣របស់ប្រទេសចិនពី ៥ ភាគរយរហូតដល់ ៥.៤ ភាគរយដោយសំអាងលើការស្ទុះងើបឡើងវិញដ៏ “រឹងមាំ” ក្រោយ COVID-19 ក៏ប៉ុន្តែបាននិយាយថាមូលនិធិរូបិយវត្ថុអន្តរជាតិនៅតែរំពឹងថាសេដ្ឋកិច្ចចិននឹងធ្លាក់ចុះនៅឆ្នាំក្រោយ។

IMF បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាកំណើនផលិតផលក្នុងស្រុកសរុបអាចថយចុះមកនៅត្រឹម ៤.៦ ភាគរយនៅឆ្នាំ ២០២៤ ដោយសារតែភាពខ្សោយនៅមានបន្តក្នុងវិស័យអចលនទ្រព្យនិងការកាត់បន្ថយតម្រូវការខាងក្រៅបើទោះបីជាល្អប្រសើរជាងការរំពឹងទុកនៅខែតុលា ៤.២ ភាគរយនៅក្នុងចរន្តសេដ្ឋកិច្ចពិភពលោក (WEO) របស់ IMF ។

ការវាយតម្លៃខាងលើបានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការអនុម័តលើបញ្ហាមូលបត្របំណុល ១ ពាន់ពាន់លានយន់ស្មើនឹង ១៣៧ ពាន់លានដុល្លារ និងអនុញ្ញាតឲ្យរដ្ឋាភិបាលនៅក្នុងតំបន់រក្សាបាននូវកូតាសញ្ញាប័ណ្ណសម្រាប់ឆ្នាំ ២០២៤។

Gita Gopinath នាយករងទីមួយរបស់ IMF បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការព្យាករទាំងនេះឆ្លុះបញ្ចាំងពីការកែប្រែនៃកំណើន ០.៤ ភាគរយនៅក្នុងឆ្នាំ ២០២៣ និង ២០២៤ ទាក់ទងទៅនឹងការព្យាកររបស់ WEO ខែតុលា ដោយសារតែទិន្នផលត្រីមាសទីបីខ្លាំងជាងការរំពឹងទុក និងការប្រកាសគោលនយោបាយថ្មីៗ” ។

ការព្យាករបានបង្ហាញថាកំណើននឹងថយចុះនៅក្នុងរយៈពេលមធ្យមជាបណ្តើរៗមកត្រឹមប្រហែល ៣.៥ ភាគរយនៅឆ្នាំ ២០២៨ នៅចំពេលមានភាពច្របូកច្របល់ដោយសារតែលទ្ធកម្មចុះខ្សោយ និងកំណើនជនចាស់ជរានេះបើយោងតាមការព្យាកររបស់ ​​Gopinath ។

គាត់បានលើកឡើងថា ប្រទេសចិនបានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ ប៉ុន្តែវិធានការទាំងនោះចាំបាច់ត្រូវការបន្ថែមទៀតដើម្បីធានាឲ្យបាននូវការងើបឡើងវិញបានលឿនជាងមុន និងកាត់បន្ថយការចំណាយក្នុងអំឡុងពេលអន្តរកាល។

Gopinath បាននិយាយថា កញ្ចប់គោលនយោបាយដ៏ទូលំទូលាយគួរតែរួមបញ្ចូលវិធានការពន្លឿនការចាកចេញរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានតម្លៃមិនអាចកាត់ថ្លៃបាន លុបបំបាត់ឧបសគ្គក្នុងការកែតម្រូវតម្លៃលំនៅឋាន បែងចែកមូលនិធិបន្ថែមរបស់រដ្ឋាភិបាលកណ្តាលសម្រាប់កញ្ចប់លំនៅឋាន និងជួយអ្នកអភិវឌ្ឍន៍ដែលអាចសម្រេចបានក្នុងការជួសជុលស្ថានការឲ្យមានតុល្យភាព និងសម្របខ្លួនទៅនឹងទីផ្សារអចលនទ្រព្យឲ្យដែលមានទំហំតូចជាងនេះ៕

ប្រភព៖ Reuters