អន្តរជាតិ

សហភាពអឺរ៉ុបគ្រោងនឹងបង្ហោះផ្កាយរណប Galileo ចំនួនបួនតាមរយៈក្រុមហ៊ុន SpaceX

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអង្គារមន្ត្រីអឺរ៉ុបបាននិយាយថាដោយសារនៅមានគម្លាតនៃសមត្ថភាពក្នុងការបាញ់បង្ហោះរបស់អឺរ៉ុបសហភាពអឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងជាបណ្តោះអាសន្នមួយដើម្បីបាញ់បង្ហោះផ្កាយរណបរុករកមានឈ្មោះថា Galileo ចំនួនបួនដោយប្រើរ៉ុក្កែតប្រភេទ Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។

ស្នងការទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុបលោក Thierry Breton បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Seville ប្រទេសអេស្ប៉ាញនៅក្រោយពីកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីរបស់សហភាពអឺរ៉ុបស្តីពីការប្រកួតប្រជែងក្នុងលំហថា កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើការបាញ់បង្ហោះផ្កាយរណបរុករកចំនួនពីរដែលត្រូវគ្រោងបាញ់បង្ហោះផ្កាយនៅក្នុងខែមេសា និងខែកក្កដាឆ្នាំក្រោយ។

ផែនការនេះគឺជាផ្នែកមួយនៃគម្រោងដ៏រសើបរបស់អឺរ៉ុបដើម្បីបន្ថែមពីលើប្រព័ន្ធដែលបានកំណត់ទីតាំងជាសកលរបស់សហរដ្ឋអាមេរិកនិងដើម្បីរក្សាសុវត្ថិភាពក្នុងការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ។

ការបរាជ័យក្នុងការបាញ់បង្ហោះនៅឆ្នាំ ២០២២ និងការបាត់បង់គន្លងហោះហើររបស់រ៉ុក្កែត Soyuz ដែលជារបស់រុស្ស៊ីនៅចំពេលមានជម្លោះជាមួយនឹងអ៊ុយក្រែនបានធ្វើឱ្យអឺរ៉ុបមានគម្លាតជាបណ្តោះអាសន្នក្នុងសមត្ថភាពបាញ់បង្ហោះទើបមានការពន្យារពេលនៅក្នុងការបាញ់បង្ហោះ Ariane 6 ដែលមានមូលដ្ឋាននៅ Vega-C ក្នុងទឹកដីរបស់ប្រទេសអ៊ីតាលី។

ទីភ្នាក់ងារអវកាសអឺរ៉ុបចំនួន ២២ ដែលភាគច្រើនកាលពីឆ្នាំមុនបានងាកទៅរក SpaceX របស់ Elon Musk ដើម្បីបាញ់បង្ហោះកែវយឺតអវកាស Euclid សម្រាប់ស្ទង់មើលរូបធាតុងងឹត និងថាមពលងងឹតនៅក្នុងសកលលោក។ រូបភាពដំបូងរបស់ Euclid នឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារ។

នៅឆ្នាំ ២០២៤ ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិកនឹងចាប់ផ្តើមធ្វើការសិក្សារស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ Hera របស់អឺរ៉ុបគឺជាបេសកកម្មសម្រាប់តាមដានទៅកាន់យានអវកាស DART របស់ NASA ដែលកាលពីឆ្នាំមុនបានជោគជ័យក្នុងការកែប្រែគន្លងរបស់ព្រះច័ន្ទក្នុងការសាកល្បងដំបូងនៃប្រព័ន្ធការពារភពនាពេលអនាគត។

ប្រភព៖ Reuters