សន្ដិសុខសង្គម

សមត្ថកិច្ចបញ្ជូនខ្លួនអ្នកលេងកាំភ្លើងអាកាខុសច្បាប់ទៅឲ្យតុលាការ

ដោយ៖វិចិត្រ

កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកថ្ពង បានចាប់បុរសម្នាក់កំពុងជិះម៉ូតូមានលាក់ទុកអាវុធវែងមួយដើម និងបាញ់លើសមត្ថកិច្ច។ករណីនេះបានកើតឡើងនៅភូមិឡ ឃុំ៨មុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៥ ខែវិច្ឆិកា និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអន្តរាគមន៍ស្រុកថ្ពងបានចុះល្បាតក្នុងមូលដ្ឋាន ក៏ឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ1HZ-0656 លើផ្លូវលេខ៤៤ ពីលិចទៅកើត កម្លាំងក៏ហៅឈប់ដើម្បីសាកសួរ តែម៉ូតូព្យាយាមបើករត់។

ពេលនោះកម្លាំងក៏បានដេញតាមដល់ប្រឡាយទឹក ជនស្ស័យបានឈប់ម៉ូតូក៏ទាញកាំភ្លើង បាញ់លើសមត្ថកិច្ចចំនួន៤គ្រាប់ រួចបោះអាវុធនោះចោល ហើយជិះម៉ូតូត្រឡប់ក្រោយ ត្រូវសមត្ថកិច្ចចាប់បានតែម្តង។ ជនសង្ស័យឈ្មោះ ប៉ុល ស៊ីណាតអាយុ៣៨ឆ្នាំនៅភូមិរយាស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលបានដកហូត-ម៉ូតូហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1HZ-0656-អាវុធ១ដើមម៉ាកអាការឆេកូ លេខ១៩៧១៦៥៧២៣ និងគ្រាប់១៧គ្រាប់។បន្ទាប់មកផ្នែកជំនាញបានកសាងសុំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់៕