អន្តរជាតិ

ប៉ាឡេស្ទីនបាននិយាយថាចំនួនអ្នកស្លាប់នៅ Gazaកើនឡើងជាង១០,០០០នាក់

អ្នកនាំពាក្យប៉ាឡេស្ទីនបាននិយាយនៅថ្ងៃចន្ទថា ជនជាតិប៉ាឡេស្ទីនជាង១០,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Gaza ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកយោធារបស់ខ្លួនកាលពីជិតមួយខែមុន។

អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនេះបានបើកការវាយប្រហារយ៉ាងឃោរឃៅកាលពីថ្ងៃទី 7 ខែតុលា ដោយបានសម្លាប់មនុស្ស 1,400 នៅអ៊ីស្រាអែល និងចាប់ជំរិតជាង 240 នាក់។

CNN នៅមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវតួលេខនៃចំនួនអ្នកស្លាប់ដែលចេញផ្សាយដោយប៉ាឡេស្ទិននេះឡើយទេ៕