អន្តរជាតិ

តម្លៃប្រេងបានធ្លាក់ចុះដោយសារមានការកាត់បន្ថយតម្រូវការជាច្រើន

ប្រែសម្រួល៖ សហការី

តូក្យូ៖ កាលពីថ្ងៃអង្គារប្រេងបានធ្លាក់តម្លៃដោយសាអត្រានៃតម្រូវការបានថយចុះភាគច្រើនរួមទាំងនៅក្នុងប្រទេសចិនផងដែអ្នកវិនិយោគបានផ្តោតទៅលើទិន្នផលជួញដូរនៅលើទីផ្សារនាថ្ងៃអនាគត។អ្នកវិនិយោគមានការស្ទាក់ស្ទើរចិត្តខ្លាំងហើយកំពុងស្ទាបស្ទង់លើតម្រូវការរបស់ប្រទេសចិនដែលជាប្រទេសប្រើប្រាស់ប្រេងធំទីពីររបស់ពិភពលោក។

ប្រេងឆៅនាពេលអនាគតរបស់ Brent បានធ្លាក់តម្លៃចំនួន ២៣ សេន ឬ ០.៣ ភាគរយ មកនៅត្រឹមតែ ៨៤.៩៥ ដុល្លាអាមេរិកក្នុងមួយបារ៉ែលគិតមកត្រឹមម៉ោង ០១២៧ GMT ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិកឈរនៅលើតម្លៃ ៨០.៥៩ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់តម្លៃចំនួន ២៣ សេន ឬ ០.៣ ភាគរយ។

កាលពីថ្ងៃចន្ទ គោលដៅទាំងពីរនេះបានហក់ឡើងដល់ ៣០ សេន បន្ទាប់ពីក្រុមហ៊ុននាំចេញលំដាប់កំពូលរបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានប្តេជ្ញាកាត់បន្ថយការផ្គត់ផ្គង់ប្រេងដោយស្ម័គ្រចិត្តបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ។

អ្នកវិភាគនៅក្រុមហ៊ុន Fujitomi Securities លោក Toshitaka Tazawa បាននិយាយថា “អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីនិងបន្តកាត់បន្ថយទិន្នផលប៉ុន្តែអ្នកវិនិយោគមិនបានចាប់អារម្នណ៏នោះទេគឺពួកគេបានងាកមកយកចិត្តទុកដាក់លើការប្រែប្រួលនៃតម្រូវការរបស់ប្រទេសចិនទៅវិញ” ។ .

ប្រទេសចិននឹងបញ្ចេញតួលេខនាំចូល និងនាំចេញរបស់ខ្លួនសម្រាប់ខែតុលា នៅថ្ងៃអង្គារនេះនៅ វេលាម៉ោង ០៣០០ GMT ខណៈពេលដែលការផ្តល់ប្រាក់កម្ចីតាមធនាគារ ជាលក្ខណៈឥណទាន រួមទាំងអត្រាទិន្នន័យអតិផរណានិងតម្លៃប្រើប្រាស់សំខាន់ៗ (CPI) និងត្រូវដល់កំណត់សម្រាប់ការបញ្ចេញតួលេខនៅក្នុងថ្ងៃព្រហស្បតិ៍។

Tazawa បាននិយាយថា “យើងរំពឹងថាតួលេខនិងមានលក្ខណៈផ្ទុយគ្នាក្នុងកម្រិតមួយបើធៀបនឹងតម្លៃប្រេងបច្ចុប្បន្ននឹងទៅថ្ងៃអនាគត ខណៈពេលដែលព័ត៌មានមួយចំនួនទាក់ទងនឹងវិស័យផ្គត់ផ្គង់ និងតម្រូវការត្រូវបានគេបិទបាំង” ដោយសំអាងថានិន្នាការនៃតម្លៃប្រេងអាចនឹងប្រែប្រួលយ៉ាងខ្លាំងប្រសិនបើស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែរាលដាលធំឡើងៗ។ .

នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងពិចារណា “ធ្វើការផ្អាកតិចតួចជាយុទ្ធសាស្ត្រ” នៅក្នុងតំបន់ហ្គាហ្សា ដើម្បីសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ជំនួយ ឬក្នុងហេតុផលដើម្បីសុវត្ថិភាពចំណាប់ខ្មាំង។ ប៉ុន្តែគាត់បានច្រានចោលជាថ្មីម្តងទៀតចំពោះការអំពាវនាវឱ្យមានបទឈប់បាញ់ជាទូទៅ បើទោះបីជាកំពុងរងសម្ពាធពីអន្តរជាតិកាន់តែខ្លាំងឡើងក៏ដោយ។កាលពីថ្ងៃអាទិត្យ

ប្រភពពីក្រសួងថាមពលបានឲ្យដឹងថានៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អារ៉ាប៊ីសាអូឌីតបានអះអាង ថាខ្លួននឹងបន្តកាត់បន្ថយបន្ថែមទៀតរហូតដល់ ១ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដែលការផលិតប្រហែលធ្លាក់មកនៅត្រឹមតែ ៩ លានបារ៉ែលសម្រាប់ខែធ្នូ។

ទីក្រុងម៉ូស្គូក៏បានប្រកាសថាខ្លួននឹងបន្តកាត់បន្ថយការផ្គត់ផ្គង់ដោយស្ម័គ្រចិត្តបន្ថែមទៀតមកនៅត្រឹមតែ ៣០០,០០០ bpd ពីការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់ខ្លួនរហូតដល់ចុងខែធ្នូ។

ជាមួយគ្នានេះដែរ ខាងផ្នែកផ្គត់ផ្គង់ PDVSA ដែលគ្រប់គ្រងដោយវេណេហ្ស៊ុយអេឡាកំពុងពិភាក្សាជាមួយក្រុមហ៊ុនអណ្តូងប្រេងក្នុងស្រុក និងបរទេសដើម្បីជួលឧបករណ៍ និងសេវាកម្មដែលអាចមានលទ្ធភាពស្តារទិន្នផលធ្លាក់ចុះឡើងវិញនេះបើយោងតាមប្រភពជិតស្និទ្ធនឹងកិច្ចប្រជុំបាននិយាយបន្ទាប់ពីសហរដ្ឋអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសនេះ៕

ប្រភព៖ Reuters