សេដ្ឋកិច្ច

កំណើននៃការនាំចូលរបស់ចិនបានហក់ឡើងណៈការនាំចេញកំពុងបន្តធ្លាក់ចុះគួឲ្យកត់សម្គាល់

ប្រែសម្រួល៖សហការី

ក្រុងប៉េកាំង៖ចិនបានបង្កើនការនាំចូលដែលមិននឹកស្មានដល់នៅក្នុងខែតុលាខណៈដែលការនាំចេញមានការធ្លាក់ចុះដ៏លឿនបំផុតបើយោងតាមសូចនាករចម្រុះដែលបង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសធំទីពីររបស់ពិភពលោកដែលនៅតែមិនមានតុល្យភាពនៅចំពេលដែលមានបញ្ហាប្រឈមជាច្រើននៅក្នុងប្រទេស និងក្រៅប្រទេសរបស់ចិន។

បើយោងតាមសូចនាករថ្មីៗនេះបានបង្ហាញថាវិធានការគាំពាររបស់ទីក្រុងប៉េកាំងដែលបានដាក់ចេញចាប់តាំងពីខែមិថុនាកំពុងជួយជំរុញឲ្យមានការស្ទុះឡើងវិញជាបណ្តោះអាសន្ន បើទោះបីជាមានវិបត្តិអចលនទ្រព្យដែលអូសបន្លាយអស់ពេលជាយូរមកហើយនិងតម្រូវការជាសកលនៅមានភាពទន់ខ្សោយ។អ្នកបង្កើតគោលនយោបាយតាមលំនាំចចកព្រៃសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននិងដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រដើម្បីធានាដល់តុល្យភាពនៃកំណើននៅក្នុងឆ្នាំ ២០២៤ ។

ការនាំចេញបានធ្លាក់ចុះដល់ទៅ ៦.៤ ភាគរយធៀបនឹងឆ្នាំមុននៅក្នុងខែតុលា នេះបើយោងតាមទិន្នន័យគយដែលបានបង្ហាញក្នុងថ្ងៃអង្គារនេះគឺលឿនជាងការធ្លាក់ចុះនៅលើទីផ្សារដល់ទៅ ៦.២ ភាគរយនៅក្នុងខែកញ្ញាដែលជាសញ្ញាអាក្រក់ជាងការធ្លាក់ចុះកាលពីពេលមុនដែលមានត្រឹតែ ៣.៣ ភាគរយដែលគេរំពឹងទុកបើយោងតាមការស្ទង់មតិរបស់សារព័័ត៌មាន Reuters ។ ការនាំចូលបានកើនឡើងរហូតដល់ទៅ ៣.០ ភាគរយនេះជាការព្យាករយ៉ាងស្រួចស្រាវមួយដែលមានភាគរយដល់ទៅ ៤.៨ ភាគរយ និងមានការប្រែប្រួលក្នុងការធ្លាក់ចុះដល់ទៅ ៦.២ ភាគរយកាលពីខែកញ្ញា។ ការនាំចូលក៏មានការធ្លាក់ចុះនៅក្នុងរយៈពេល ១១ ខែជាប់ៗគ្នា។

សេដ្ឋវិទូនៅ Guotai Junan International លោក Zhou Hao បាននិយាយថា “តួលេខនេះគឺផ្ទុយទៅនឹងការរំពឹងទុកនៅលើទីផ្សារ។ ទិន្នន័យនាំចេញមិនមានសញ្ញាបង្ហាញថាជាការល្អប្រសើនោះទេគឺអាចនិងប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគនៅលើទីផ្សារតែយើងបានរំពឹងទុកថាខ្សែចង្វាក់ផ្គត់ផ្គង់នៃការនាំចេញអាចនឹងងើបឡើងវិញ” ។

“ដើម្បីគាំពារលើតម្រូវការក្នុងស្រុកការនាំចូលដើម្បីបំពេញស្តុកគឺជាយុទ្ធសាស្ត្រមួយដ៏ល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ហេតុនេះហើយការនាំចូលអាចមានការកើនឡើងជាពិសេស ” ។

សន្ទស្សន៍ Baltic Dry Index ដែលជាខ្នាតរង្វាស់ពាណិជ្ជកម្មសកលបានឡើងក្នុងកម្រិតមួយទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ ២០២០ និងមកដល់ខែតុលាឆ្នាំនេះ ដោយសារភាពជាប់គាំងនៅកំពង់ផែអាមេរិកខាងជើង និងអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយពាណិជ្ជកម្មដោះដូរនៅលើទីផ្សារកំពុងបោះជំហានទៅមុខចំណែកការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនបានធ្លាក់ចុះយឺតៗបំផុតក្នុងរយៈពេល ១៣ ខែមកទល់នឹងខែតុលា។

ប្រទេសចិនបានប្រកាសទុនអាទិភាពសម្រាប់ពាណិជ្ជកម្មចំនួន ៥៦.៥៣ ពាន់លានដុល្លារនៅក្នុងខែតុលា ធៀបនឹងទុនអាទិភាព ៨២.០០ ពាន់លានដុល្លារដែលគេរំពឹងទុកតែបើយោងតាមការស្ទង់មតិគឺថយមកនៅត្រឹមតែ ៧៧.៧១ ពាន់លានដុល្លារកាលពីខែខែកញ្ញា។

អ្នកវិភាគនិយាយថាវាជារឿងមួយដែលលឿនពេកនៅក្នុងការប្រាប់ថាតើគោលនយោបាយគាំពារ

ថ្មីៗនឹងគ្រប់គ្រាន់ដើម្បីជំរុញតម្រូវការក្នុងស្រុក សម្រាប់អ្នកមានទ្រព្យ អ្នកអត់ការងារធ្វើ និងគ្រួសារអ្នកទន់ខ្សោយ និងទំនុកចិត្តអាជីវករដែលជាការគំរាមកំហែងដល់ការងើបឡើងវិញដែលប្រកបដោយនិរន្តរភាពនោះ។

សកម្មភាពផលិតកម្មរបស់ប្រទេសចិនបានជាប់គាំងដែលមិននឹកស្មានដល់នៅក្នុងខែតុលានេះបើយោងទិន្នន័យដែលបានបង្ហាញកាលពីសប្តាហ៍មុនជាហេតុធ្វើអោយមានបញ្ហាស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកបង្កើតគោលនយោបាយក្នុងការធ្វើឲ្យមានកំណើនឡើងវិញ៕

ប្រភព៖ Reuters