សន្ដិសុខសង្គម

រថយន្តដឹកកម្មករបេះផ្លែស្វាយបុករថយន្តព្រូសក្រឡាប់របួសធ្ងន់២១នាក់

ដោយ៖សុខុម

កំពង់ស្ពឺ៖សមត្ថកិច្ចនិងប្រជាពលរដ្ឋជួយអន្តរាគមន៍ដឹកអ្នករងរបួសធ្ងន់និងស្រាលទៅកាន់មន្ទីរពេទ្យទាំងព្រឹកក្រោយពីរថយន្តដឹកកម្មករបុកជាមួយរថយន្តព្រូសបណ្ដាលឲ្យកម្មករប្រុសស្រីជាង៣០នាក់របួសនៅវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣លើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថាតាមការចុះពិនិត្យនៅកន្លែងកើតហេតុ រថយន្តដឹកកម្មករបេះស្វាយដែលបើកបរបញ្ច្រាសទិសគ្នា បុកជាមួយរថយន្ដទេសចរណ៍ Prius មួយគ្រឿងគ្រោះថ្នាក់មនុស្សរបូសធ្ងន់២១ នាក់ ស្រី៧ របួសស្រាល ១២ នាក់ ។

សមត្ថកិច្ចអាជ្ញាធរ មូលដ្ឋានកំពុងធ្វើការជួយសង្រ្គោះអ្នករងរបួសស្រាលបញ្ជូនទៅព្យាបាលនិងសង្រ្គោះនៅ មណ្ឌលសុខភាព ដែលនៅគៀកជិតបំផុត។អ្នករងរបួសធ្ងន់បញ្ជូនបន្ដទៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង៕