សេដ្ឋកិច្ច

ប្រាក់ដុល្លារនៅលើទីផ្សារជួញដូរគឺមានស្ថិរភាពតែគេគិតថាវាក៏អាចនៅតែងាយនឹងរងគ្រោះដែរ

ប្រែសម្រួល៖ សហការី

នៅព្រឹកថ្ងៃចន្ទនេះរូបិយប័ណ្ណសកលសំខាន់ៗនៅលើទីផ្សារជួញដូរឃើញថាមានស្ថិរភាពល្អប្រសើរគួឲ្យកត់សម្គាល់។ កាលពីសប្តាហ៍មុនប្រាក់ដុល្លារបានបន្ថយការខាតបង់របស់ខ្លួនបន្ទាប់ពីធនាគារកណ្តាលអាមេរិកបានវាយតម្លៃថាជាស្ថានភាពដ៏អាក្រក់។

​ប្រាក់​ដុល្លារ​មានសន្ទស្សន៍​មកនៅត្រឹម ១០៥.១១ ធៀបនឹង​ប្រាក់​អឺរ៉ូ​ក្នុង ១ ​អឺរ៉ូស្មើនឹង ១.០៧២៦ ដុល្លារអាមេរិក។ បើធៀបនឹងសប្តាហ៍មុនសន្ទស្សន៍នៃប្រាក់ដុល្លារបានធ្លាក់ចុះច្រើនជាង ១ ភាគរយនេះគឺជាការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីពាក់កណ្តាលខែកក្កដាសន្ទស្សន៍នៃការធ្លាក់ចុះមានកម្រឹតខ្ពស់ក្នុងរយៈពេលប្រាំមួយសប្តាហ៍កន្លងមក។

ភាគហ៊ុនលើទីផ្សារពិភពលោកក៏មានខ្លាំងមានខ្សោយទៅតាមសប្តាហ៍និមួយៗនៅក្នុងឆ្នាំនេះផងដែរ ខណៈដែលការរំពឹងទុករបស់ Fed ថានឹងធ្វើការដំឡើងអត្រាការប្រាក់ស្នូល។

យោងតាមទិន្នន័យទីផ្សារការងាររបស់អាមេរិកបានបង្ហាញឲ្យឃើញពីភាពទន់ខ្សោយ បើយោងតាមសូចនាករផ្សេងទៀតដូចជា តួលេខផលិតកម្មក៏បានបង្ហាញពីភាពទន់ខ្សោយនៅជុំវិញពិភពលោក និងការធ្លាក់ចុះនៃទិន្នផលរតនាគារដែលមានរយៈពេលយូរជាងនេះ ធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រាក់ដុល្លារផងដែរ ខណៈពេលដែលមានការឡើងថ្លៃដុល្លារអូស្រ្តាលី និងធ្វើឲ្យប្រាក់យ៉េនដាំក្បាលចុះដែលតម្លៃដោះដូរនៅលើទីផ្សារគឺ១៥០យ៉េនក្នុង​មួយ​ដុល្លារនេះគឺជាភាពទន់ខ្សោយនៃទិន្នផលធនាគារកណ្តាលរបស់ជប៉ុនដែលធ្វើឲ្យតម្លៃប្រាក់យ៉េនហើមដល់កម្រឹតងាយនឹងរងគ្រោះ។

អ្នកវិភាគទីផ្សារនៅ CMC Markets ក្នុងទីក្រុង Auckland លោក Tina Teng រំពឹងថានិន្នាការនៃសន្ទស្សន៍រូបិយប័ណ្ណសកលសំខាន់ៗនៅលើទីផ្សារជួញដូរនឹងមាននិរន្តរភាពរហូតដល់ខែវិច្ឆិកា។

លោក Teng បានលើកឡើងថា “យើងតែងតែនិយាយថា ដំណឹងអាក្រក់អំពីនិន្នាការនៃសន្ទស្សន៍រូបិយប័ណ្ណសកលសំខាន់ៗនៅលើទីផ្សារជួញដូរគឺជាសារដ៏ល្អសម្រាប់រំលឹកយើងឲ្យមានការប្រុងប្រយ័ត្នទៅវិញដូច្នេះវាល្អសម្រាប់យើង។ បន្ទាប់មកនៅមានការព្យាករទុកជាមុនសម្រាប់ Fed និងធនាគារកណ្តាលផ្សេងទៀត ដើម្បីបញ្ចប់ការដំឡើងអត្រាការប្រាក់នៅក្នុងពេលឆាប់ៗនេះ” ។

តែយ៉ាងណាក៏ដោយ អ្នកវិភាគនៅ J.P.Morgan Securities បានណែនាំឲ្យមានការប្រុងប្រយ័ត្ន។

ពួកគេបានលើកឡើងថា “លំហូរសាច់ប្រាក់ដុល្លារក្លាយជាចរន្តប្រែប្រួលនៅលើទីផ្សារជួញដូរ” ។ “នេះគឺដោយសារតែកត្តារឹងមាំនៃប្រាក់ដុល្លាអាមេរិក USD មានការធ្លាក់ចុះតែទោះជាក្នុងតម្លៃណាក៏ដោយក៏

ឥទ្ធិពលនៃប្រាក់ដុល្លាអាមេរិកនៅមិនទាន់រសាត់ទៅណាឆ្ងាយទាំងស្រុងនោះទេហើយទំនងជានឹងហក់ឡើងម្តងទៀតនៅក្នុងរយៈពេលមធ្យមមួយដោយសារតែនៅមានការគាំទ្រពីវិនិយោគិនជាច្រើន”។

អ្នកវិភាគ J.P.Morgan និយាយថា ក្រៅពីនេះនៅមានសក្ខីកម្មបន្ថែមពីលើនេះទៀតនោះគឺសេដ្ឋកិច្ចអាមេរិកដែលកំពុងបន្តធ្លាក់ចុះ ចំណែកការលក់ប្រាក់ដុល្លារក្នុងតម្លៃថេមួយគឺជាសញ្ញាដ៏ល្អប្រសើរនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ប្រទេសចិន និងតំបន់ផ្សេងទៀតដែលគេនិយាយថា “នៅតែមានភាពតឹងតែងនៅលើទីផ្សារជួញដូរ”។

ការស្ទង់មតិលើលទ្ធកម្មចុងក្រោយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន និងអឺរ៉ុប និងទិន្នន័យអតិផរណាបានបង្ហាញថាមានធ្លាក់ចុះគួឲ្យេកត់សម្គាល់។

បន្ទាប់ពីទីផ្សារការងារចុះខ្សោយទិន្នផលរតនាគារក៏បានធ្លាក់ចុះកាលពីសប្តាហ៍មុនចំណែកទិន្នន័យលទ្ធកម្មរបស់អាមេរិកបន្ទាប់ពីប្រធាន Fed លោក Jerome Powell បានគូសបញ្ជាក់អំពីហានិភ័យដែលនៅតែមានតុល្យភាព។ ដូចគ្នានេះផងដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកាត់បន្ថយការរំពឹងទុកនូវការផ្តល់ហិរញ្ញប្បទានរបស់ខ្លួនសម្រាប់ត្រីមាសនេះ ហើយបានប្រកាសពីការកើនឡើងក្នុងកម្រឹតទាបជាងការដេញថ្លៃបំណុលដែលមានរយៈពេលយូរជាងការរំពឹងទុក។

ទិន្នផលនៅលើកំណត់ត្រារយៈពេល ២ ឆ្នាំបានធ្លាក់ចុះ ២៥ ចំណុចជាមូលដ្ឋានក្នុងរយៈពេលប្រហែល ២ សប្តាហ៍ខណៈពេលដែលទិន្នផល ១០ ឆ្នាំបានធ្លាក់ចុះពាក់កណ្តាលភាគរយហើយនៅក្នុងកម្រិតទាប ជាង ៥ សប្តាហ៍ស្មើរនឹង ៤.៥៩ ភាគរយជាសារបញ្ជាក់ថារូបិយប័ណ្ណសកលនៅលើទីផ្សារដោះដូរនៅតែដើរបញ្ច្រាសទិសគ្នា។

ទីផ្សារនាពេលអនាគតនឹងមានការប្រែប្រួលបង្ហាញថា ៩០ ភាគរយរំពឺងថា Fed ត្រូវបញ្ចប់ការដំឡើងអត្រាការប្រាក់នៅក្នុងពេលឆាប់ៗនេះហើយឱកាស ៨៦ ភាគរយអាចចេញជាគោលនយោបាយដំបូងដើម្បីបន្ធូរបន្ថយការប្រាក់។

ចរន្តនៅលើទីផ្សារក៏បានបញ្ជាក់ផងដែរអំពីការប៉ាន់ប្រម៉ាន ៨០ ភាគរយដែលធនាគារកណ្តាលអ៊ឺរ៉ុបនឹងកាត់បន្ថយអត្រាការប្រាក់នៅខែមេសាឆ្នាំថ្មីខាងមុខនេះ ខណៈពេលដែលធនាគារអង់គ្លេសត្រូវបានគេមើលឃើញថាមានការបន្ធូរបន្ថយអត្រាការប្រាក់តាំងពីខែសីហាកន្លងមក។

ប្រាក់យ៉េនជប៉ុនបានដាំក្បាលចុះ ០.១៦% នៅលើទីផ្សារគឺ ១៤៩.៦០ ក្នុងមួយដុល្លារ។ លោក Teng របស់ CMC Markets បាននិយាយថា ការផ្លាស់ប្តូរទិសដៅប្រាក់ដុល្លារ និងតម្លៃថេររបស់ប្រាក់យ៉េនកាលពីសប្តាហ៍មុន បានបង្ហាញថាអាជ្ញាធរជប៉ុនប្រហែលជាមិនត្រូវការអន្តរាគមន៍លើរូបិយប័ណ្ណនោះទេ។

ប្រាក់យ៉េនបានហើមក្នុងតម្លៃ ១៥១.៧៤ ក្នុងមួយដុល្លារកាលពីថ្ងៃសុក្រ ដោយបានធ្លាក់តម្លៃកាលពីខែតុលាឆ្នាំមុនជំរុញឲ្យមានអន្តរាគមន៍លក់ប្រាក់ដុល្លារចេញជាច្រើនជុំដោយធនាគារកណ្តាលជប៉ុន។

Sterling នៅក្នុងការជួញដូរចុងក្រោយឃើញថាប្រកបដោយស្ថិរភាពនៅក្នុងតម្លៃ  ១.២៣៦៨ ។ បើយោងតាមទិន្នន័យ GDP របស់ចក្រភពអង់គ្លេសសម្រាប់ត្រីមាសទី ៤ មកទល់នឹងពេលកំណត់ក្នុងសប្តាហ៍នេះខណៈពេលដែល sterling បានឡើងថ្លៃយ៉ាងខ្លាំងកាលពីសប្តាហ៍មុននៅក្នុងទីផ្សារជួញដូរដែលរូបិយប័ណ្ណខ្លីមហើយខ្លាំងនៅតែមានការធ្លាក់ចុះប្រហែល ៦ ភាគរយក្នុងរយៈពេល ៤ ខែកន្លងមក។

ការធ្លាក់ចុះនៃប្រាក់ដុល្លាររួមទាំងទិន្នផលសរុបបានជួយជំរុញឲ្យតម្លៃមាសឈរនៅត្រឹម ១,៩៩០ដុល្លាក្នុងមួយតម្លឹងដែលមានគម្លាតដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងរយៈពេលប្រាំខែចុងក្រោយដែលកាលពីមុនក្នុងមួយតម្លឹងគឺ ២,០០៩ ដុល្លារអាមេរិក ។

នៅក្នុងរូបិយប័ណ្ណអេឡិចត្រូនិក bitcoin បានបុកឡើង ១.២៣ ភាគរយនៅ ៣៥,០៥៧.២០ ។ ទ្រព្យសកម្មមានតម្លៃផុយស្រួយធ្វើឲ្យធនាគារកណ្តាលចេញគោលនយោបាយរឹតបន្តឹង។

ឧស្សាហកម្មគ្រីបតូក៏បានផ្តោតលើការរំពឹងទុកនូវការកំណត់តម្លៃថ្មីសម្រាប់មូលនិធិជួញដូរ bitcoin (ETFs) នៅលើទីផ្សារដែលនឹងបើកទីផ្សារសម្រាប់វិនិយោគិនឲ្យបានកាន់តែច្រើនថែមទៀត៕

ប្រភព៖ Reuters