សន្ដិសុខសង្គម

ឈាមស្រែកស្បែកហៅ! ជនសង្ស័យសម្លាប់មនុស្សពេលត្រឡប់ពីមើលល្ខានម្នាក់ត្រូវចាប់ខ្លួន

ដោយ៖សុខុម

កំពង់ឆ្នាំង៖ សមត្ថកិច្ចកាលពីថ្ងៃទី៥វិច្ឆិកា ២០២៣ បានចាប់ខ្លួនជនសង្ស័យដែលបានប្រើកាំបិតកាប់សម្លាប់ទៅលើយុវជនម្នាក់ពេលធ្វើដំណើរចេញពីមើលល្ខោនត្រឡប់ទៅផ្ទះវិញ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនពីបទឃាតកម្មទៅលើជនរងគ្រោះនោះឈ្មោះ សុវណ្ណ ដែន អាយុ១៨ឆ្នាំ រស់នៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុរលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថានៅម៉ោងប្រមាណ១០និង១៥នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យុវជនម្នាក់ឈ្មោះ សុន ខាត់ អាយុ១៨ឆ្នាំ នៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងត្រូវជនមិនស្គាល់មុខលួចកាប់ពេលត្រឡប់មកពីមើលល្ខោន នៅវត្តថ្មកែវ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅពេលនោះជនរងគ្រោះត្រូវសាច់ញាតិបញ្ជូនរូបគាត់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែបានមួយយប់គាត់ក៏បានស្លាប់នៅទីនោះ។

សមត្ថកិច្ចក៏បានប្រាប់ឲ្យដឹងដែរថាក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថាមូលហេតុដែលបណ្ដាលឲ្យឈានទៅដល់កាប់ជនរងគ្រោះឲ្យស្លាប់នោះគឺកើតឡើងដោយសាររឿងគំនុំដែលបានកើតឡើងពីពេលកន្លងមក៕