សន្ដិសុខសង្គម

ជិះម៉ូតូបុកគោកំពុងដើរឆ្លងកាត់ផ្លូវដួលស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ

ដោយ៖សហការី

ព្រះសីហនុ៖ ប្តីនិងប្រពន្ធបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីពួកគេទាំងពីរនាក់បានជិះម៉ូតូទៅបុកគោពេញទំហឹងដែលកំពុងដើរឆ្លងផ្លូវកាលពីវេលាយប់ថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2023នៅចំណុចឃុំសំរោងស្រុកព្រៃនប់ខេត្តព្រះសីហន។

លោកទ្រីផលណារិន្ទ អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថាគ្រោះថ្នាក់ម៉ូតូបុកគោនេះបានកើតឡើងនៅផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំពោះអ្នកស្លាប់ប្តីឈ្មោះអេង វណ្ណី ភេទប្រុស អាយុ២០ឆ្នាំ និង ឈ្មោះ ណាំ គឹមហុង ភេទស្រី អាយុ២០ឆ្នាំជាប្រពន្ធ។ពួកគេមានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ អ្នកទាំងពីរមុនពេលកើតហេតុគេបានធ្វើដំណើរដោយម៉ូតូឌុបគ្នាក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងស្វែងរកម្ចាស់សត្វគោដើម្បីមកទទួលខុសត្រូវតាមផ្លូវច្បាប់៕