អន្តរជាតិ

ការស្ទង់មតិបង្ហាញថាប្រជាប្រិយភាពរបស់លោកតា Biden នៅតាមរដ្ឋនាៗកំពុងរត់តាមក្រោយលោកTrump

ប្រែសម្រួល៖សហការី

ការស្ទង់មតិដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី ៥ ខែវិច្ឆិកា ដែលទាក់ទងនឹងការសម្រេចចិត្តបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ ២០២៤ខាងមុខនេះបានបង្ហាញថាចំនួនអ្នកគាំទ្រលោកប្រធានាធិបតីប្រជាធិបតេយ្យ Joe Biden រត់តាមពីក្រោយគណបក្សសាធារណរដ្ឋ Donald Trump នៅក្នុងរដ្ឋដែលជាសមរភូមិប្រទាញប្រទុងគ្នាចំនួន ៥ ក្នុងចំណោមរដ្ឋទាំងប្រាំមួយ។

លទ្ធផលក្នុងការស្ទង់មតិបានបង្ហាញថា ប្រជាប្រិយភាពរបស់ ប្រធានាធិបតីប្រជាធិបតេយ្យ Joe Biden រត់តាមពីក្រោយគណបក្សសាធារណរដ្ឋ Donald Trump នៅក្នុងរដ្ឋសមរភូមិដ៏សំខាន់បំផុតចំនួន ៥ ក្នុងចំណោមរដ្ឋទាំងប្រាំមួយដែលបានធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈដែលប្រជាជនអាមេរិកបានបង្ហាញការសង្ស័យអំពីអាយុរបស់លោក Biden និងការមិនពេញចិត្តចំពោះការគ្រប់គ្រងសេដ្ឋកិច្ចរបស់គាត់។ .

ការស្ទង់មតិត្រូវបានធ្វើឡើងដោយសារព័ត៌មាន New York Times និងមហាវិទ្យាល័យ Siena ។ ការស្ទង់មតិបានបង្ហាញថាលោក Trump បាននាំមុខគេក្នុងការតែងតាំងដោយគណបក្សរបស់គាត់ជាបេក្ខភាពសម្រាប់តំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ក្នុងខណៈដែលគាត់ខិតខំស្វែងរកតំណែងប្រធានាធិបតីឡើងវិញ គាត់បាននាំមុខគេនៅរដ្ឋ Arizona រដ្ឋ Georgia រដ្ឋ Michigan រដ្ឋ Nevada និង Pennsylvania បើធៀបនឹងលោក Biden នាំមុខនៅក្នុងរដ្ឋ Wisconsinតែមួយគត់ ។ លោក Biden បានយកឈ្នះលោក Trump នៅក្នុងរដ្ឋទាំងប្រាំមួយនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០២០ ។ យោងតាមការស្ទង់មតិបានបង្ហាញថាឥឡូវនេះលោក Trump បាននាំមុខគេជាមធ្យមចាប់ពី ៤៨ ភាគរយទៅ ៤៤ ភាគរយនៅក្នុងរដ្ឋប្រទាញប្រទង់ចំនួន ៦ ។

នៅក្នុងខណៈពេលដែលមានការស្ទង់មតិវាយតម្លៃសម្រាប់ការបោះឆ្នោតជាតិអ្នកដែលមានប្រជាប្រិយភាពលើគេនោះបានបង្ហាញឱ្យឃើញថារវាងលោក Biden និងលោក Trump នៅក្នុងការប្រជែងគ្នាយ៉ាងប្រកៀកប្រកើយនោះ ការយកឈ្នះលើការបោះឆ្នោតប្រធានាធិបតីជាធម្មតាត្រូវសម្រេចឲ្យបានលទ្ធផលនៅក្នុងរដ្ឋមួយចំនួនតូចដែលជាអ្វីដែលគេហៅថា swing states រដ្ឋដែលជាសមរភូមិប្រទាញប្រទង់គ្នា។

ជ័យជម្នះរបស់លោក Biden នៅរដ្ឋ Arizona រដ្ឋ Georgia រដ្ឋ Michigan រដ្ឋ Pennsylvania និង Wisconsin គឺទទួលបានដោយសារមានការយោគយល់គ្នាទាំងអស់ដែលលោក Trump បានទទួលជ័យជម្នះនៅក្នុងឆ្នាំ ២០១៦ រដ្ឋប្រទាញប្រទង់គ្នានេះជាឧបករណ៍សំខាន់ក្នុងការដណ្តើមជ័យជម្នះនៅក្នុងឆ្នាំ ២០២០ របស់គាត់។ Biden ទំនង​ជា​ត្រូវ​ការសំឡេងនាំមុខនៅក្នុង​រដ្ឋ​ជាច្រើន​ទៀត​ដើម្បីយក​ឈ្នះ​សម្រាប់ការ​បោះ​ឆ្នោត​ឡើង​វិញនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។

  • យុទ្ធនាការរបស់ BIDENទទួលរងនូវប្រតិកម្ម

អ្នកនាំពាក្យក្នុងយុទ្ធនាការរបស់លោក Biden បាននិយាយថា “ការទស្សន៍ទាយច្រើនជាងមួយឆ្នាំមាននិន្នាការមើលទៅខុសគ្នាបន្តិចបន្តួចពីមួយឆ្នាំទៅមួយឆ្នាំៗ។ Gallup និយាយថា កុំយកពាក្យរបស់យើងប្រើប្រាស់សម្រាប់ការវាយតម្លៃ៖ Gallup បានទស្សន៍ទាយថាមានការចាញ់ត្រឹមតែ ៨ ពិន្ទុសម្រាប់ប្រធានាធិបតីអូបាម៉ាតែប៉ុណ្ណោះដើម្បីឲ្យគាត់ឈ្នះយ៉ាងងាយស្រួលមួយឆ្នាំក្រោយមក” ។ លោក Kevin Munoz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសំដៅទៅលើជ័យជម្នះឆ្នាំ ២០១២ របស់គណបក្សប្រជាធិបតេយ្យលោក Barack Obama លើលោក Mitt Romney មកពីគណបក្សសាធារណរដ្ឋ។

លោក Munoz បានបន្ថែមថា យុទ្ធនាការរបស់លោក Biden “គឺលំបាកណាស់ក្នុងការងារឈានដល់កម្រឹតប្រមូលផ្ដុំអ្នកគាំទ្រចម្រុះរបស់យើងបានឈ្នះឆ្នោតពេញមួយឆ្នាំដោយសាជម្រើសនៃរបៀបវារៈដ៏ពេញនិយមរបស់យើង និង MAGA ក្រោមពាក្យស្លោកថា Trump’s “Make America Great Again”លោកត្រាំធ្វើឲ្យអាមេរិកមានភាពល្អប្រសើរឡើងវិញ។ យើងនឹងឈ្នះនៅក្នុងការបោះឆ្នោតនៅឆ្នាំ ២០២៤ ដោយអោនក្បាលឲ្យទាបដើម្បីធ្វើការងារនេះ មិនមែនដោយសារការបារម្ភអំពីការស្ទង់មតិនោះទេ។

តាមតួលេខបានមកពីការស្ទង់មតិបានបង្ហាញថា សម្ព័ន្ធចម្រុះជាតិសាសន៍ និងច្រើនជំនាន់របស់លោក Biden ហាក់ដូចជាមានការបែកបាក់។

ការស្ទង់មតិបានបង្ហាញថា អ្នកបោះឆ្នោតដែលមានអាយុក្រោម ៣០ ឆ្នាំមានការពេញចិត្តលោក Biden ដែលមានវ័យ ៨០ ឆ្នាំ គឺបានត្រឹមតែមួយភាគរយប៉ុណ្ណោះ ការនាំមុខរបស់គាត់ក្នុងចំណោមអ្នកបោះឆ្នោតនិយាយភាសាអេស្ប៉ាញគឺធ្លាក់ចុះដល់កម្រឹតទាបបំផុត ហើយអ្នកគាំទ្រគាត់នៅក្នុងតំបន់ទីក្រុងគឺបានត្រឹមតែពាក់កណ្តាលនៃអ្នកគាំទ្ររបស់របស់លោក Trump នេះគ្រាន់តែជាតួលេខនៅតាមតំបន់ទីជនបទនៃទីក្រុង។

អ្នកបោះឆ្នោតក្នុងសហគមជនជាតិស្បែកខ្មៅ ដែលជាពលរដ្ឋស្នូលរបស់លោក Biden ឥឡូវនេះកំពុងងាកមកគាំទ្រលោក Trumpជាង២២ ភាគរយដែលសារព័ត៌មាន New York Times បានរាយការណ៍ថាមិនអាចមើលស្រាលលើនយោបាយរបស់បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋនៅក្នុងសម័យកាលដ៏ទំនើបនេះបានទេ៕

ប្រភព៖ Reuters