អន្តរជាតិ

Su Wenqiangជនល្មើសពាក់ព័ន្ធលាងលុយរាប់ពាន់លានដុល្លារម្នាក់ទៀតដែលមានលិខិតឆ្លងដែនកម្ពុជាផងនោះត្រូវតុលាការបដិសេធមិនឲ្យស្ថិតនៅក្រៅឃុំ

ប្រែសម្រួល៖សហការី

សិង្ហបូរី៖ជនល្មើសម្នាក់ទៀតដែលជាប់ចោទពីបទពាក់ព័ន្ធក្នុងករណីលាងលុយកខ្វក់រាប់ពាន់លានដុល្លារត្រូវបានតុលាការប្រទេសសិង្ហបុរីបដិសេធមិនអនុញ្ញាតឲ្យ រូបគាត់បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ននោះទេកាលពីពេលថ្មីៗ​​កន្លងមកនេះ ។

ចៅក្រមស៊ើបសួរបានចោទប្រកាន់ Su Wenqiang ពីបទជាប់ពាក់ព័ន្ធក្នុងរឿងលាងលុយកខ្វក់។ Su Wenqiang ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនខណៈដែលគាត់នៅបំរើការក្នុងសាជីវកម្មឆ្នោតអនឡាញដែលមានប្រភពប្រតិបត្តិការពីប្រទេសហ្វីលីពីន និង ប្រទេសកម្ពុជា។

Su Wenqiang ភេទប្រុស អាយុ៣១ឆ្នាំ ទទួលបានសញ្ជាតិជាជនជាតិខ្មែរត្រូវបានចោទប្រកាន់លើបទល្មើសចំនួនពីរ គឺ៖ កាន់កាប់ប្រាក់ចំនួន ៦០១,៧០៦ ដុល្លារសិង្ហបុរី ស្មើនឹង ៤៤១,០០០ ដុល្លារអាមេរិក ដែលបានមកពីបទល្មើសល្បែងស៊ីសងអនឡាញខុសច្បាប់ និងប្រើប្រាស់ប្រាក់ចំនួន ៥០ ម៉ឺនដុល្លារសិង្ហបុរីដើម្បីទិញរថយន្ត Mercedes Benz AMG C63S កាលពីខែមករាឆ្នាំមុន។

Su ប្រើប្រាស់លិខិតឆ្លងដែនបីប្រភេទគឺរបស់ចិន កម្ពុជា និងរបស់ប្រទេសវ៉ានូអាទូ ហើយនៅលើលិខិតឆ្លងដែនចិនបានបង្ហាញថាមកពីខេត្តហ្វូជានប្រទេសចិន។

គាត់មានមេធាវីឈ្មោះ Sameer Amir Melber និងឈ្មោះ Manoj Nandwani មកពីសាជីវកម្មច្បាប់ Gabriel បានដាក់ពាក្យស្នើសុំនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២ ខែវិច្ឆិកា ។

មេធាវី Sameer បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយបំផុតជុំវិញករណីនេះ ប៉ុន្តែអយ្យការអមសាលាដំបូងបានព្យាយាមដាក់ការចោទប្រកាន់លើជនជាប់ចោទទាំង ១០ នាក់ក្នុងបទល្មើសដូចៗគ្នា។

គាត់​បាន​បកស្រាយ​ថា​កូន​ក្តី​របស់​គាត់​មិន​អាចបង្ក​​ហានិភ័យ​រត់គេច​ឬ​ហោះ​ហើរទៅក្រៅប្រទេសនោះ​ទេ។ ទ្រព្យសម្បត្តិរបស់គាត់ភាគច្រើនត្រូវបានរឹបអូស ហើយទោះបីជាគាត់មានផ្ទះដែលគាត់មាននៅក្នុងប្រទេសចិនក៏ដោយ ក៏គាត់កំពុងត្រូវបានគេស្វែងរកចាប់ខ្លួននៅទីនោះផងដែរ។

លុយ​ដែល​ប៉ូលិស​ចាប់​បាន​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០២៣។ (រូបថត៖ ប៉ូលិស​សិង្ហបុរី)

មេធាវី Sameer បាននិយាយថា វាមិនទំនងទាល់តែសោះដែលថាមានភស្តុតាងបន្ថែមទៀតដែលអាចដាក់បន្ទុកបន្ថែមនាំឲ្យមានការឃុំខ្លួនកូនក្តីរបស់លោកជាបន្ថទៀតនោះទេគាត់បានបន្ថែមថា មិនមានការចោទប្រកាន់ពីបទចេតនារួមគំនិត ឬការសមគំនិតពាក់ព័ន្ធនឹងកូនក្តីរបស់លោកនោះទេ។

អយ្យការអមតុលាការសាលាដំបូងបាននិយាយថាមានបុគ្គលបួននាក់ដែលអាចជួយ Su ឲ្យរត់គេចខ្លួនមេធាវី Sameer បាននិយាយថា តាមការបញ្ជាក់ផ្ទាល់របស់រដ្ឋអាជ្ញា មនុស្សទាំង ៤ នាក់គឺសាមញ្ញធម្មតាពួគេមិននៅក្នុងប្រទេសសិង្ហបុរីទេនៅពេលដែលត្រូវបានប៉ូលិសវាយឆ្មក់។

មេធាវីបាន​និយាយ​ថា វា​មិន​ដូច​ជា​ពួក​ដែល​បាន​រត់គេច​ខ្លួន​នោះ​ទេ។

គាត់បានបន្ថែមថាកូនក្តីរបស់គាត់គឺជាឪពុកដែលមានកូនតូចៗពីរនាក់ដែលមានអាយុ ៥ និង ៦ ឆ្នាំហើយគាត់បានយកពួកគេទៅប្រទេសសិង្ហបុរីក្នុងបំណងរស់នៅទីនេះជាអចិន្ត្រៃយ៍និងដើម្បីទទួលបានអត្ថប្រយោជន៍ពី “ប្រព័ន្ធអប់រំដ៏រឹងមាំ” ។

រដ្ឋអាជ្ញារងលោក Edwin Soh បានគូសបញ្ជាក់លើសេចក្តីថ្លែងហេតុដែលចេញដោយភ្នាក់ងារស៊ើបអង្កេតលើសំណុំរឿងរបស់លោក Su ដើម្បីដាក់បន្ទុកបន្ថែមក្នុងការមិនអនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

ប៉ូលីសបាននិយាយកាលពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2023 ថា តម្លៃនៃទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស ឬបង្កកនៅក្នុងករណីលាងលុយដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរីឥឡូវនេះមានលើសពី 2.4 ពាន់លានដុល្លារសិង្ហបុរី។ (រូបថត៖ ប៉ូលីសសិង្ហបុរី)

យោងតាមភ្នាក់ងារស៊ើបអង្កេតជាន់ខ្ពស់នៃនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មឈ្មោះ  Francis Lim បានឲ្យដឹងថា Su ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៥ ខែសីហា នៅក្នុងការវាយឆ្មក់ដែលធ្វើឡើងដោយកងកម្លាំងប៉ូលិសសិង្ហបុរី ពាក់ព័ន្ធនឹងបទល្មើសលាងលុយកខ្វក់។

សាច់ប្រាក់ដែលរឹបអូសបានសរុបចំនួន ៦០១,៧០៦ ដុល្លារសិង្ហបុរី ដែលជាប់ពាក់ព័ន្ធជាមួយជល្មើស ស៊ូ រួមជាមួយនឹងគណនេយធនាគាររបស់ប្រពន្ធគាត់ដែលមានទឹកប្រាក់ប្រហែល ២ លានដុល្លារសិង្ហបុរី និងរថយន្តចំនួន ២ គ្រឿងដែលមានតម្លៃយ៉ាងតិច ៥៨៤,០០០ ដុល្លារសិង្ហបុរី ដែលជាឈ្មោះប្រពន្ធរបស់គាត់។

Lim បាននិយាយថា ការចោទប្រកាន់ទីពីរលើបទទិញរថយន្ត Mercedes Benz បន្ទាប់ពីការស៊ើបអង្កេតគេបានរកឃើញថា Su បានទិញរថយន្តជាមួយនឹងសាច់ប្រាក់ចំនួន ៥០០,០០០ ដុល្លារសិង្ហបុរី។

សរុបមក ស៊ូប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសម្អាតសាច់ប្រាក់ជាង ១.១ លានដុល្លារសិង្ហបុរី ដែល Lim បាននិយាយថា “មិនមែនជាចំនួនតិចតួចនោះទេ” ។

គាត់បានបន្តថា ការចោទប្រកាន់បន្ថែមទៀតអាចត្រូវបានធ្វើឡើងប្រឆាំងនឹង Su ខណៈដែលការស៊ើបអង្កេតកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរបឋម ហើយប៉ូលិសកំពុងតែពិនិត្យមើលប្រភពនៃទ្រព្យសម្បត្តិរបស់លោក Su ថែមទៀតផងដែ។

  • ការស៊ើបអង្កេតរបស់ IO មកទល់ពេលនេះ

 

Lim បានគូសបញ្ជាក់ថា ការស៊ើបអង្កេតរហូតមកដល់ពេលនេះបានបង្ហាញថាជនល្មើស Su ត្រូវបានជ្រើសរើសឱ្យធ្វើជានាយកប្រតិបត្តិនៅក្នុងសាជីវកម្មឆ្នោតអនឡាញមួយកន្លែងដែលមានប្រភពប្រតិបត្តិការចេញពីប្រទេសហ្វីលីពីន និងកម្ពុជា។

ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​លាង​លុយ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​សិង្ហបុរី

អាជីវកម្មនេះផ្តោតលើអ្នកលេងល្បែងអនឡាញមកពីប្រទេសចិន ហើយការស៊ើបអង្កេតបានបង្ហាញថាគាត់ត្រូវបានគេទូតាត់ប្រាក់សម្រាប់ការងាររបស់គាត់ជាសាច់ប្រាក់សុទ្ធ។ Lim បាននិយាយថា ការស៊ើបអង្កេតរកឃើញថា Su បានកាន់កាប់លុយដែលមានការពាក់ព័ន្ធទៅនឹងប្រតិបត្តិការល្បែងស៊ីសងអនឡាញខុសច្បាប់នៅក្រៅប្រទេសសាច់ប្រាក់ទាំងនេះគឺជាភស្តុតាងដាក់បន្ទុកអំពីបទល្មើសសម្រាប់កសាងសំណុំរឿងចោទប្រកាន់ Su ។

គាត់​បាន​ថ្លែង​ថា វា​ពិតជា “មិនត្រឹមត្រូវទៅតាមនីតិវិធី ” ប្រសិន​បើ Su អាច​រត់គេច​ខ្លួននោះនិងរួចផុត​ពី​ការ​ចោទ​ប្រកាន់លើបទល្មើសទាំងនេះ។

គាត់បានបន្តថា Su ត្រូវបានអាជ្ញាធរចិនតាមរកចាប់ខ្លួនពីបទធ្វើសកម្មភាពលេងល្បែងខុសច្បាប់តាំងពីឆ្នាំ ២០១៧ ហើយគាត់បានដឹងពីរឿងនេះ។

Lim បានបញ្ជាក់បន្ថែមថា Su បានសារភាពថាមានសហការីម្នាក់នៅក្នុងសាជីវកម្មឆ្នោតអនឡាញបានរៀបចំគម្រោងឲ្យគាត់ទិញលិខិតឆ្លងដែនពីវ៉ានូអាទូតាមរយៈអ្នករត់សំបុត្រ ហើយគាត់បានប្រើប្រាស់លិខិតឆ្លងដែននេះសម្រាប់ការធ្វើដំណើរ។

គាត់​បាន​និយាយ​ថា ស៊ូ មិន​មានឫសគល់ខ្សែរយៈ​​នៅក្នុងប្រទេស​សិង្ហបុរី​ទេ។ ឪពុកម្តាយរបស់គាត់រស់នៅក្នុងប្រទេសចិន ចំណែកប្រពន្ធ និងកូនរបស់គាត់ក៏ជាជនជាតិចិនផងដែរ។

Lim បានបន្តថា គាត់មានផ្ទះមួយនៅ Xiamen ដែលមានតម្លៃប្រហែល ១.៩ លានដុល្លារសិង្ហបុរី ក្រោមឈ្មោះប្រពន្ធរបស់គាត់ អ្នកសមគំនិតអាចជួយគាត់ឲ្យរត់គេចខ្លួនបាន។

Lim បាននិយាយថា “ដោយផ្អែកលើទូរសព្ទដៃដែលរឹបអូសបានពីជនជាប់ចោទ គាត់ និងបក្ខពួកនឹងទំនាក់ទំនងគ្នាទៅវិញទៅមកក្នុង WhatsApp និង Telegram group chat ដើម្បីពិភាក្សាអំពីប្រតិបត្តិការលើគេហទំព័រល្បែងអនឡាញរបស់ពួកគេ។ “ពួកគេក៏នឹងពិភាក្សាអំពីសកម្មភាពរត់ពន្ធមូលនិធិតាមគេហទំព័រល្បែងអនឡាញផងដែរ”។

គាត់និយាយថា ជន​សមគំនិត​ទាំងនេះ​មាន​គ្នា​ច្រើន ហើយ​អាច​ជួយ Su abscond ឲ្យរត់គេចខ្លួនបានសម្រេច ។

ចៅក្រមស៊ើបសួរបានច្រានចោលសំណើរបស់មេធាវីក្នុងការសុំអនុញ្ញាតនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសំអាងថា Su ទើបតែមករស់នៅក្នុងប្រទេសសិង្ហបុរីបានត្រឹមពីរឆ្នាំតែប៉ុណ្ណោះបន្ទាប់ពីបានផ្លាស់មកទីនេះជាមួយនិងគ្រួសារនៅក្នុងឆ្នាំ ២០២១ ហើយគាត់មិនមែនជាពលរដ្ឋ ឬជាអ្នករស់នៅអចិន្ត្រៃយ៍នោះទេ។ គាត់បានរៀបសំណុំរឿងលើករណីនេះសម្រាប់សវនាការជម្រះក្តីនៅក្នុងខែធ្នូខាងមុខ៕

ប្រភព៖ CNA