កីឡា

Manchesterបញ្ជាក់ថាCasemiroមិនអាចប្រកួតជាមួយFulhamនៅថ្ងៃសៅរ៍សារទេដោយសារបួស

ប្រែសម្រួល៖សហការី

លោក  Erik ten Hag អ្នកចាត់ការក្លិបបាល់ទាត់ Manchester United បាននិយាយថាខ្សែបម្រើ Casemiro នឹងខកខានចូលរួមប្រកួតនៅថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា នេះនៅ Fulham ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីរងរបួសក្នុងអំឡុងពេលចាញ់ Newcastle United ៣-០ League Cup កាលពីថ្ងៃពុធ។

កីឡាករជនជាតិប្រេស៊ីលត្រូវបានដាក់ជំនួសដោយ Sofyan Amrabat នៅពាក់កណ្តាលតង់ក្នុងការប្រកួតខណៈដែលក្រុមខ្លួនបានធ្លាក់ចេញពីវគ្គជម្រុះ។

លោក Ten Hag មិន​បាន​បញ្ជាក់​ពី​ស្ថានភាព​​របួស​នោះទេ “មុន​ដល់​ម៉ោង​ពាក់​កណ្តាល​ទី គាត់​មាន​របួសនោះ​ហើយ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​យក​គាត់​ចេញ”។

គាត់បានប្រាប់សារព័ត៌មានក្រោយការប្រកួតថា “យើងត្រូវរង់ចាំ ២៤ ម៉ោង ប៉ុន្តែខ្ញុំគិតថាវាច្បាស់ណាស់សម្រាប់ថ្ងៃសៅរ៍ គាត់នឹងមិនមានវត្តមាននោះទេ” ។

Casemiro ដែលជាកីឡាករសំខាន់សម្រាប់ក្លិបហើយជាខ្សែបម្រើកណ្តាល បានរងរបួសកជើងកាលពីខែមុន ខណៈពេលដែលដាក់ជំនួសដោយប្រេស៊ីលក្នុងការប្រកួតជម្រុះ World Cup ជាមួយវេណេស៊ុយអេឡា។

គាត់ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏ស័ក្តិសមក្នុងការលេងទល់នឹងក្រុម Uruguay ប្រាំថ្ងៃក្រោយមក ប៉ុន្តែក្លិបបានដកគាត់ចេញពីការធ្វើដំណើរទៅកាន់ Sheffield United ដើម្បីឲ្យគាត់បានជាសះស្បើយឡើងវិញ។

របួសចុងក្រោយរបស់កីឡាករវ័យ ៣១ ឆ្នាំរូបនេះកើតឡើងនៅមុនការប្រកួតជម្រុះ World Cup ពាក់កណ្តាលខែវិច្ឆិការបស់ប្រេស៊ីលទល់នឹងកូឡុំប៊ី និងម្ចាស់ជើងឯកអាហ្សង់ទីន។

លោក Ten Hag ថ្លែងថាគាត់មិនអាចនិយាយបានថាតើ Casemiro នឹងជាសះស្បើយឡើងវិញនៅពេលណាទេ។

Manchester United ឈរនៅលេខរៀងទី ៨ ក្នុងលីគ បន្ទាប់ពីចាញ់ Manchester City កាលពីថ្ងៃអាទិត្យ ខណៈប្រេស៊ីលឈរនៅលេខរៀងទី ៣ ក្នុងវគ្គជម្រុះ World Cup បន្ទាប់ពីស្មើនៅខែតុលាជាមួយ Venezuela និងចាញ់ Uruguay ៕

ប្រភព៖ Reuters