សន្ដិសុខសង្គម

ជិះម៉ូតូឌុបព្រះសង្ឃ ២អង្គ មិនប្រយ័ត្នប៉ះដៃចង្កូតដួលរងរបួសធ្ងន់-ស្រាលទាំងសងខាង

ដោយ:សុខុម
ព្រៃវែង៖ យុវជនម្នាក់ បើកបរម៉ូតូឌុបព្រះសង្ឃ ២អង្គ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅប៉ះចង្កូតម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យដួលបោកនឹងថ្នល់ រងរបួសទាំងសងខាង។ភ្លាមនោះ នគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។


ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូB312 ភូមិអង្វែ១០០ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។


សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ភាគីបង្កមានឈ្មោះ ប៉ាន់ កុសល ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ រួមដំណើរដោយព្រះសង្ឃ ២អង្គ ព្រះនាម វ៉ន បុន ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តក្រចាប់ (រងរបួលធ្ងន់) និងមួយអង្គទៀតព្រះនាម អួក បញ្ញា ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តក្រចាប់ (រងរបួលស្រាល) ។ ដោយឡែកភាគីរងគ្រោះមានឈ្មោះ ស៊ាន ចន្ថី ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិអង្វែ១០០ ឃុំអន្សោង ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង (រងរបួលស្រាល) ៕