សន្ដិសុខសង្គម

កំពុងបន្តនីតិវិធី លើអធិការរងស្រុក និងនាយប៉ុស្តិ៍សង្ស័យទទួលផលបទល្មើសគ្រឿងញៀន

ដោយ៖វិចិត្រ
ព្រះសីហនុ៖បន្ទាប់ពីអាវុធហត្ថខេត្តព្រះសីហនុ ពន្លាតដែនសមត្ថកិច្ចចាប់ មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ៦នាក់ រួចបញ្ជូនទៅតុលាការនោះមក ផ្នែកជំនាញក៏បានបន្តចាប់មន្ត្រីនគរបាល២នាក់ទៀត។ពួកគេអាចជាប់ ពាក់ព័ន្ធករណីទទួលផលបទល្មើសគ្រឿងញៀន។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានចាប់មន្ត្រី អាវុធហត្ថខេត្តកំពង់ស្ពឺចំនួន៦រូប ហើយបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣១ ខែតុលា។បន្ទាប់ពីនោះល្ងាចថ្ងៃ ខែដដែលក៏បានចាប់ឈ្មោះ ផែន ប្រុស ជាអធិការរងនគរបាលស្រុកភ្នំស្រួច និងឈ្មោះ សែម វុឌី ជានាយប៉ុស្តិ៍ រដ្ឋបាលត្រែងត្រយឹង បន្ថែមទៀត។

ករណីឃាត់ខ្លួនមន្ត្រីនេះ តំណាងអយ្យការយល់ឃើញថា មានពិរុទ្ធភាពនៃ បទល្មើស ទើបចេញដីកាបង្គាប់ឱ្យចូលខ្លួន ដើម្បីស្ដាប់ចម្លើយទាក់ទងនឹង បទល្មើស ជួញដូរគ្រឿងញៀន ពាក់ព័ន្ឋជាមួយជនត្រូវចោទឈ្មោះ ស សារ៉ាន់ ភេទប្រុស។ បទល្មើសប្រព្រឹត្តនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣។ទី២-នៅភូមិ៣ ឃុំដូនម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០០៣៕