កីឡា

Liverpool បំបាក់ក្រុម Nottingham Forest ជាមួយនឹងពិន្ទុ៣-០

ប្រែសម្រួល៖សហការី

ការប្រកួតបាល់ទាត់នៅពហុកីឡាដ្ឋាន Anfield កាលពីថ្ងៃអាទិត្យក្រុម Liverpool បានយកឈ្នះលើក្រុម Nottingham Forest ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទី៣-០។

នៅក្នុងការប្រកួតដ៏រំជួលចិត្តនេះក្រុម Liverpool កីឡាករ Diogo Jota និង Darwin Nunez បានស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់រួមទាំងគ្រាប់បាល់ស៊ុតបញ្ចូលទីមួយគ្រាប់ថែមទៀតពីកីឡាករ Mohamed Salah នៅនាទី ៧៧ បានជួយឱ្យ Liverpool យកឈ្នះលើក្រុម Nottingham Forest ក្នុងលទ្ធផល ៣-០ ការឈ្នះគ្រាប់បាល់បន្ថែមនេះបានជួយដល់ក្រុមហង្សក្រហមឡើងដល់ទៅ ២៣ ពិន្ទុ រត់តាមពីក្រោយក្រុមដែលឈរនៅលំដាប់កំពូលតារាង Tottenham Hotspur។

Jota បានបើកឆាកវាយលុកយ៉ាងរហ័សបំបែកភាពជាប់គាំងហើយបានស៊ុតបញ្ចូលទីនៅនាទីទី ៣១ ធ្វើឲ្យមិត្តរួមក្រុមអបអរសាទរដល់រូបគាត់។ ចំណែកកីឡាករ Luis Diaz មិនបានចូលរួមក្នុងការប្រកួតបន្ទាប់ពីមានព្រិតិ្តការណ៍ចាប់ពង្រត់ឪពុកម្តាយរបស់គាត់នៅប្រទេសកូឡុំប៊ីដែលជាស្រុកកំណើតរបស់គាត់។

គ្រាប់ទីពីររបស់ Liverpool គឺជាការស៊ុតបញ្ចូលទីដ៏អស្ចារ្យ ខណៈដែលពួកគេបានវាយបុកឡើងកាត់ខ្សែការពារ Forest ធ្វើឲ្យដាច់ពីគ្នា នៅមុនពេល Dominik Szoboszlai ព្យាយាមកាត់គ្រាប់បាល់ឱ្យ Nunez ត្រឡប់ទៅគោលដៅវិញ។

គ្រាប់ទីបីដែលជាស្នាដៃដ៏អស្ចារ្យបស់ Salah បានវាយសន្ធាប់បុកបំបែកខ្សែការពារក្នុងហើយស៊ុតបញ្ចូលទីនៅនាទី ៧៧តែម្តង ៕

ប្រភព៖ Reuters