បច្ចេកវិទ្យា

សារមន្ទីរ’បណ្តែតទឹក’ដ៏ធំទំនើបមូយនៅភាគនិរតីប្រទេសចិនគឺរចនាពីរឿងប្រឌិតបែបវិទ្យាសាស្រ្ត

ប្រែសម្រួល៖ សហការី

ស្ថាបត្យកម្មសារមន្ទីរបែបវិទ្យាសាស្ត្រ Chengdu ថ្មីនៅក្នុងខេត្ត Sichuan ក្នុងភាគនិរតីប្រទេសចិនមានរំលេចនូវរចនាបទនៃអរិយធម៌នាថ្ងៃអនាគតដ៏វែងឆ្ងាយមួយ។

ស្ថាបត្យកម្មសារមន្ទីរដែលកើតចេញពីកាបំផុសគំនិតច្នៃប្រឌិតតាមបែបវិទ្យាសាស្ត្រនេះត្រូវបានគេប្រដូចទៅនឹងរឿងប្រឌិតបែបវិទ្យាសាស្រ្តដែលមានរចនាបទរំលេចទៅដោយផ្កាយលោហធាតុទាំង៧ផុសឡើងដូចផ្ទាំងកញ្ចក់អណ្តែតលើផ្ទៃបឹងហាក់ដូចជាយានអវកាសហោះមកពីក្រៅភពមកបុកនឹងផែនដីយើង។ ទិដ្ឋភាពនេះគឺជាការរំលេចនូវរចនាបទដែលកើតចេញពីការបំផុសគំនិតសម្រាប់ការសាសង់ស្ថាបត្យកម្មតាមការច្នៃប្រឌិតបែបវិទ្យាសាស្ត្រ។

បើក្រឡេកមើលពីចម្ងាយនៃចំហៀងដំបូលថាមវន្តគឺមានរាងស្រដៀងនឹងចំណោតជម្រាលភ្នំហើយនៅពីជ្រុងម្ខាងទៀតនៃដំបូលមានរូបរាងដូចដុំពពកអណ្តែតលើអាកាសចំណែកខ្លោងទ្វារវិញគីនៅចំពីលើផ្ទាំងកញ្ចក់។

“នៅគ្រប់ជ្រុងទាំងអស់គឺមើលទៅតែងតែខុសៗគ្នាទាំងអស់។ Paulo Flores ដែលជានាយកគម្រោងសាងសង់នៅ Zaha Hadid Architects គឺជាអ្នកច្នៃប្រឌិតនូវរចនាបទសម្រាប់ស្ថាបត្យកម្មនៃសារមន្ទីរនេះគាត់បាននិយាយថា សារមន្ទីរនេះមើលទៅគឺមិនធម្មតាហើយក៏មិននឹកស្មានដល់ថាអាចរចនាវាឡើងបានបែបនេះនោះដែរ។

គឺពិតជាមិននឹកស្មានដល់ថាខ្លួនឯងអាចច្នៃនូវរចនាបទសម្រាប់ស្ថាបត្យកម្មបែបនេះបានទាល់តែសោះ ហើយគឺទំរាំតែរំលេចចេញនូវរចនាបទទាំងនេះបានខ្ញុំត្រូវចំណាយពេលវេលាក្នុងការសាងសង់សំណង់ដ៏អឆ្ឆរិយៈមួយនេះ។

កាលពីឆ្នាំ ២០២២ សារមន្ទីរនេះបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតស្តីអំពីការច្នៃប្រឌិតបែបវិទ្យាសាស្រ្តសម្រាប់ពិភពលោកប្រចាំឆ្នាំលើកទី ៨១ ដែលមានឈ្មោះហៅក្រៅថា Worldcon ។ Flores និយាយថា អគារដែលមានទំហំដ៏ស្មុគស្មាញនេះ ជាធម្មតាត្រូវចំណាយពេលពី ៤ ទៅ ៥ ឆ្នាំដើម្បីរំលេចរចនាបទរួមជាមួយនឹងការសាងសង់។ អគារដែលមានទំហំ ៥៩,០០០ ម៉ែត្រការ៉េ ដែលមានទំហំធំជាងបីដងនៃមហោស្រព Sydney Opera House ដែលប្រើពេលវេលាសម្រាប់រំលេចនូវរចនាបទរហូតដល់ការបញ្ចប់ការសាងសង់គឺមានរយៈពេលត្រឹមតែ ១២ ខែប៉ុណ្ណោះ។

បើទោះបីជាមានការកែច្នៃនិងផ្លាស់ផ្តូរទម្រង់រចនាបទដ៏លំបាកៗយ៉ាងណាក៏ដោយសម្រាប់ Flores និងក្រុមរបស់គាត់ក៏ដោយ វាគឺជាកិច្ចការមួយក្នុងការបំផុសគំនិតសម្រាប់ការរំលេចនូវរចនាបទរបស់យើង។ Flores បាននិយាយថា “ការច្នៃប្រឌិតបែបវិទ្យាសាស្ត្រជាប្រភពនៃការបំផុសគំនិតសម្រាប់ការច្នៃប្រឌិតរចនាបទរបស់យើង” ។ “ការច្នៃប្រឌិតរចនាបទបែបវិទ្យាសាស្ត្រតែងតែវិវត្តទៅមុខជានិច្ច ដោយសម្លឹងមើលថាតើបច្ចេកវិទ្យាបច្ចុប្បន្នមានអ្វីខ្លះ ហើយ      បច្ចេកវិទ្យាទាំងនោះអាចវិវត្តទៅជាយ៉ាងណា។

  • រចនាបទស្ថាបត្យកម្មឌីជីថល

ក្រុមហ៊ុនស្ថាបត្យកម្មឌីជីថលដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុននេះមានឈ្មោះថា Zaha Hadid គឺជាក្រុមហ៊ុនឈានមុខគេក្នុងការរំលេចរចនាបទស្ថាបត្យកម្មឌីជីថល ហើយឧបករណ៍ដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្កើតរចនាបទស្ថាបត្យកម្មគឺប្រកបទៅដោយសក្តានុពល ។

Flores បានពន្យល់ថា “យើងអាចបង្កើតប្រភេទធរណីមាត្រទាំងនេះដោយប្រើកម្មវិធីគំរូពហុកោណ” ដែល “រំលេចចេញនូវរចនាបទក្លែងធ្វើជាវិមាត្រសម្រាប់ស្ថាបត្យកម្ម” ។

ជាមួយនឹងគម្រោងស្ថាបត្យកម្មនេះ បច្ចេកវិទ្យាមិនត្រឹមតែជាគន្លឹះក្នុងការបង្កើតការរចនាបទប្រកបដោយមហិច្ឆតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើប្រាស់វាបានយ៉ាងឆាប់រហ័សផងដែរ។ គឺត្រឹមតែពីរសប្តាហ៍បន្ទាប់ពីក្រុមហ៊ុនបានឈ្នះលើការប្រកួតប្រជែងក្នុងការសាងសង់លើគម្រោងស្ថាបត្យកម្ម។

ដោយប្រើកម្មវិធីឌីហ្សាញជាច្រើនទម្រង់ រួមទាំងការវិភាគគំរូបែបឌីជីថល ក្រុមការងារអាចបង្កើនល្បឿនសម្រាប់កំណត់ពេលវេលា និងធានាថាគ្រប់គ្នាចាប់តាំងពីស្ថាបត្យកររអ្នកផលិតសម្ភាររហូតដល់កម្មករសំណង់គឺនៅលើស្តង់ដាតែមួយ។

Satoshi Ohashi ដែលជានាយកគម្រោងម្នាក់ទៀតបាននិយាយថា ការសាងសង់ និងការរំលេចរចនាបទស្ថាបត្យកម្មត្រូវកើតឡើងស្របពេលគ្នា “ហើយមិនអាចធ្វើវាបានដោយគ្មានឧបករណ៍ថ្មីទាំងនេះនោះទេ”។

Ohashi បានបន្ថែមថា ការវិភាគគំរូឌីជីថលបានអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធអគារស្ថាបត្យកម្មសម្របទៅតាមអាកាសធាតុក្នុងទីក្រុង Chengdu ។ ដោយមានការវិភាគអាកាសធាតុ និងប៉ារ៉ាម៉ែត្របរិស្ថានរួមទាំងកម្មវិធីជូនដំណឹងសម្រាប់កំណត់អំពីទំហំស្ថាបត្យកម្ម និងមុំនៃដំបូល ដើម្បីការពារផ្នែកខាងក្នុងពីពន្លឺព្រះអាទិត្យដោយផ្ទាល់។

បច្ចេកវិទ្យាបៃតងត្រូវបានរួមបញ្ចូលដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការប្រើប្រាស់អគារផងដែរ ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យដែលបានបង្កប់នៅក្នុងដំបូលដើម្បីជួយផ្តល់ថាមពលព្រះអាទិត្យដល់អគារ និងកញ្ចក់ និងបង្អួចពីជាន់ក្រោមរហូតដល់ពិដានខាងលើ ដើម្បីកាត់បន្ថយពន្លឺសិប្បនិម្មិតនៅពេលថ្ងៃ។

ក្រុមការងារក៏ត្រូវស្វែងរកប្រភពសម្ភារក្នុងស្រុក ដើម្បីសន្សំសំចៃពេលវេលា និងបង្កើតនូវវិធីសាមញ្ញៗក្នុងការធ្វើឱ្យការបំផុសគំនិតរបស់ពួកគេក្លាយជាការពិត។ ជាឧទាហរណ៍ ពួកគេបានបង្កើតប្រព័ន្ធបន្ទះអាលុយមីញ៉ូមម៉ូឌុលដែលស្ថិតនៅ “ក្រោមរន្ទា” នៃដំបូល បង្កើតជាខ្សែកោង “រលោង និងគ្មានថ្នេរ” ។

  • ទីក្រុងសម្រាប់ថ្ងៃអនាគត

Chengdu មានផ្ទះសម្រាប់អ្នកស្នាក់អាស្រ័យជាង ២០ លាននាក់រួចទៅហើយនិងកំពុងបន្តរីកចម្រើនថែមទៀត Chengdu បានពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

កាលពីដើមឆ្នាំនេះ ទីក្រុ Chengdu នេះបានឈរនៅលំដាប់កំពូលក្នុងបញ្ជីទីក្រុងលំដាប់ទីមួយថ្មីរបស់ប្រទេសចិន ដែលការកំណត់ចំណាត់ថ្នាក់ទីក្រុងនេះគឺផ្អែកទៅលើកត្តាសំខាន់ៗមួយចំនួនដូចជារបៀបរបបរស់នៅប្រកបដោយស៊ីវិល័យ ឱកាសលូតលាស់លើវិស័យពាណិជ្ជកម្ម និងខ្សែចង្វាក់នៃការដឹកជញ្ជូន។

ស្ថាបត្យកម្មសារមន្ទីរច្នៃប្រឌិតបែបវិទ្យាសាស្រ្តគឺជាផ្នែកមួយនៃការអភិវឌ្ឍដ៏រុងរឿងគឺជា “ទីក្រុងនាពេលអនាគត” ដ៏ធំជាងនៅក្នុងស្រុក Pidu នៃប៉ែកខាងក្រៅទីក្រុង Chengdu ដែលត្រូវបានគេស្គាល់ថាជាទីក្រុងបែបវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាស្ថាបត្យកម្មឌីជីថលនាពេលអនាគត Chengdu មានទហំ ៤.៦ គីឡូម៉ែត្រការ៉េ និងហេដ្ឋារចនាសម្ព័ន្ធដូចជាសាកលវិទ្យាល័យ មន្ទីរពិសោធ និងការិយាល័យថ្មីៗជាច្រើន។

លោក Ohashi បានពន្យល់ថា “ផ្នែកមួយនៃការរីកចម្រើនទាំងនេះគឺបានមកពីការយកចិត្តទុកដាក់សម្រាប់អនាគតវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើប ដោយរួមបញ្ចូលគ្នាសម្រាប់ការអភិវឌ្ឍទីក្រុងឲ្យមានការរីកលូតលាស់សេដ្ឋកិច្ច” ។

“ឧស្សាហកម្មច្នៃប្រឌិតបែបវិទ្យាសាស្ត្រ” មានតម្លៃរាប់ពាន់លានដុល្លារដែលជាគម្រោងសម្រាប់ប្រទេស រួមទាំងការផ្សព្វផ្សាយ និងការចេញជាភាពយន្ត ដោយយកទីក្រុង Chengdu ជាមជ្ឈមណ្ឌល។ ទីក្រុង Chengdu ក៏ជាកន្លែងកំណើតនៃ Science Fiction World របស់ទស្សនាវដ្ដី sci-fi ដែលជាទស្សនាវដ្ដីមួយក្នុងចំណោមទស្សនាវដ្ដី sci-fi ដែលមានអ្នកអានច្រើនជាងគេនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងនេះនៅក្នុងឆ្នាំ ១៩៧៩។

សារមន្ទីរបានបើកដំណើរការទៅតាមពេលវេលាដែលបានគ្រោងទុកដើម្បីរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការហើយជាលើកទីមួយដែល Woonrldc ត្រូវបានរៀបចំព្រិត្តិការណ៏នេះឡើងនៅក្នុងប្រទេសចិន ហើយមានតែពីរលើកប៉ុណ្ណោះនៅអាស៊ី ។ លោក Dave McCarty អនុប្រធានក្រុមហ៊ុន Chengdu Worldcon និងអ្នករៀបចំព្រឹត្តិការណ៍អស់រយៈពេលពីរទសវត្សរ៍បានពណ៌នាសារមន្ទីរថាជា “កន្លែងដ៏ល្អបំផុតដែល Worldcon ធ្លាប់ធ្វើជាម្ចាស់ផ្ទះ” ហើយបាននិយាយថាទីតាំងដែលបង្កើតឡើងក្នុងគោលបំណងបើកឆាកសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ៏មួយនេះ។ មានអារម្មណ៍រំភើបខ្លាំងណាស់ដែលស្រមៃថានឹងបានឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យ៏ត្រូវបានគេបង្ហោះអំពីសកម្មភាពនៃមហាសន្និបាតនៅក្នុងមជ្ឈមណ្ឌលនេះ។

Mc Carty បានបន្ថែមថា “កន្លែងដ៏ពិសេសបែបនេះក៏ដូចជាផ្ទះដ៏អស្ចារ្យមួយសម្រាប់ការច្នៃប្រឌិតបែបវិទ្យាសាស្ត្រ”។

ជាមួយនឹងការដេញថ្លៃដ៏ជោគជ័យរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Worldcon លើកទី ៨១ Ohashi គាត់សង្ឃឹមថា សារមន្ទីរ និងកន្លែងសម្រាប់ការរៀបចំព្រឹត្តិការណ៍ថ្មីអាចក្លាយជា “កន្លែងសម្គាល់ដ៏សំខាន់ដែលនឹងក្លាយជាតំណាងឱ្យឧស្សាហកម្មច្នៃប្រឌិតបែបវិទ្យាសាស្រ្តរបស់ពួកគេ” ហើយនឹងចិញ្ចឹមមហិច្ឆតានេះជាបន្តទៀតវាគឺជា “ទីក្រុងនាពេលអនាគត” ដែលកំពុងមានការរីកចម្រើន។

លោកបានបន្តថា៖ ឥឡូវនេះគេអាចនិយាយបានថាវាគឺជារដ្ឋធានីច្នៃប្រឌិតបែបវិទ្យាសាស្ត្ររបស់ប្រទេសចិន៕