សន្ដិសុខសង្គម

បុរសម្នាក់សង្ស័យបើកម៉ូតូលឿន ធ្លាក់ចូលទឹកស្រែបណ្តាលឱ្យស្លាប់

ដោយ៖វិចិត្រ
ស្វាយរៀង៖អ្នកដំណើរបានប្រទះឃើញ បុរសម្នាក់ស្លាប់ក្នុងស្រែជិតម៉ូតូ មួយគ្រឿង ដែលមានការសង្ស័យបើកម៉ូតូលឿនជ្រុលធ្លាក់ចូលស្រែមានទឹក បណ្តាលឱ្យស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅម្តុំភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២៩ ខែតុលា។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ព្រាប សួងប៊ុនធឿន អាយុ៣៩ឆ្នាំ នៅភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមកពីផ្ទះកូននៅភូមិតាជៃ ឃុំកំពង់ចំឡង ហើយក៏ជិះត្រឡប់មកផ្ទះវិញ។មកដល់កន្លែងខាងលើ សង្ស័យជិះម៉ូតូលឿនក៏ធ្លាក់ចូលទឹកស្រែស្លាប់តែម្ដង។

សមត្ថកិច្ចជំនាញ មន្ត្រីអាជ្ញាធរ និងគ្រូពេទ្យបានចុះពិនិត្យហើយបាន បញ្ជាក់ថា បុរសខាងលើបានផឹកស្រាស្រវឹងជិះម៉ូតូលឿន ហើយធ្លាក់ទឹកស្រែស្លាប់ មិនពាក់ព័ន្ធនឹងបទល្មើសផ្សេងទេ។សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕