កីឡា

ប្រទេសកូឡុំប៊ីជួយសង្គ្រោះម្តាយកីឡាករបាល់ទាត់Liverpool Luis Diaz ដែលត្រូវចាប់ពង្រត់

ប្រែសម្រួល៖រតនា

ប្រធានាធិបតីកូឡុំប៊ី Gustavo Petro កាលពីថ្ងៃសៅរ៍ (ថ្ងៃទី 28 ខែតុលា) បាននិយាយថា ម្តាយរបស់កីឡាករបាល់ទាត់ Liverpool លោក Luis Diaz ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីត្រូវបានចាប់ពង្រត់នៅភាគខាងជើងប្រទេសកូឡុំប៊ី។ ប៉ុន្តែបើទោះ​បី​ជា​យ៉ាង​ណា ក្រុម​មន្ត្រី​នៅ​តែ​ស្វែង​រក​ឪពុក​របស់​គាត់​ដែល​បាត់​ខ្លួន។

ការិយាល័យអគ្គមេធាវីរបស់ប្រទេសកូឡុំប៊ីបាននិយាយនៅមុននេះថា ខ្លួនបានប្រមូលផ្តុំក្រុមអ្នកស៊ើបអង្កេតដើម្បីស្វែងរកគូស្នេហ៍នៅ Barrancas ដែលជាក្រុងនៃខេត្ត La Guajira ភាគខាងជើងរបស់ប្រទេសកូឡុំប៊ី។

ប៉ូលិសជាតិបានបញ្ជាក់ពីការជួយសង្គ្រោះម្តាយរបស់ Diaz គឺ Cilenis Marulanda ហើយបាននិយាយថានាងបាននិយាយជាមួយនាយក William Rene Salamanca ។

ក្លិប Liverpool របស់ Premier League បានចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ី Diaz ក្នុងកិច្ចសន្យាតម្លៃរាប់លានដុល្លារក្នុងខែមករា ឆ្នាំ 2022៕

ប្រភព៖ Reuters/gr