អន្តរជាតិ

តារាសម្ដែងMatthew Perryនៅអាមេរិកស្លាប់នៅអាយុ ៥៤ ឆ្នាំនៅ កន្លែងហែលទឹក

ប្រែសម្រួល៖រតនា

Atthew Perry ត្រូវបានគេរាយការណ៍ថាបានទទួលមរណភាព នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ តារា​សម្ដែងសញ្ជាតិកាណាដារូបនេះ ​ដែល​ល្បី​ខាង​សម្ដែង​រឿង Chandler Bing ក្នុង​រឿង Friends មាន​អាយុ ៥៤ ឆ្នាំ។

Perry ត្រូវបានគេរកឃើញថាស្លាប់នៅផ្ទះមួយក្នុងតំបន់ Los Angeles កាលពីថ្ងៃសៅរ៍ (ថ្ងៃទី 28 ខែតុលា)។ យោងតាម ​​TMZ Perry ត្រូវបានគេរកឃើញនៅកន្លែងហែលទឹកនៅក្នុងបរិវេណផ្ទះ ហើយមិនបានរកឃើញថ្នាំញៀននៅកន្លែងកើតហេតុនោះទេ។អាជ្ញាធរមានសមត្ថកិច្ចកំពុងស៊ើបអង្កេតជុំវិញការស្លាប់នេះ៕