អន្តរជាតិ

បាត់ខ្លួនក្នុងមហាសមុទ្រជិត២សប្តាហ៍ត្រូវបានរកឃើញនៅរស់ម្នាក់

ប្រែសម្រួល៖រតនា​

បុរសពីរនាក់ដែលបាត់ខ្លួនក្នុងសមុទ្រអស់រយៈពេលជិតពីរសប្តាហ៍ត្រូវបានរកឃើញនៅរស់ម្នាក់កាលពីថ្ងៃព្រហស្បតិ៍ដោយទូកនេសាទកាណាដាក្នុងដែនទឹកចម្ងាយប្រហែល 70 ម៉ាយភាគពាយព្យនៃទីក្រុង Cape Flattery រដ្ឋ Washington នេះបើយោងតាមអ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រអាមេរិក Petty Officer Steve Strohmaier ។

លោក Strohmaier បានប្រាប់ CNN តាមទូរសព្ទថា “ការពិតដែលថាគាត់នៅមានជីវិតក្រោយពីបាត់ខ្លួនជាច្រើនថ្ងៃ ហើយទីបំផុតត្រូវបានរកឃើញដោយទូកនេសាទចៃដន្យមួយដែលមិនគួរឲ្យជឿ ប៉ុន្តែមនុស្សម្នាក់ទៀតនៅបាត់ខ្លួនដោយអាថ៌កំបាំងនៅឡើយ។

សូមបញ្ជាក់ថា ពួកគេទាំងពីរនាក់បានធ្វើដំណើរតាមកប៉ាល់តូចមួយគ្រឿងចាកចេញពីកំពង់ផែ Grays Harbor កាលពីថ្ងៃទី 12 ខែតុលា ហើយថាត្រូវវិលត្រឡប់មកកំពង់ផែវិញនៅថ្ងៃទី 15 ខែតុលា។ប៉ុន្តែពីពេលនោះមកពួកគេបានបាត់ខ្លួនរហូតទើបតែរកឃើញម្នាក់នៅម្នាក់ទៀតស្ថិតក្រោមការស៊ើបអង្កេត នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រអាមេរិក៕