សន្ដិសុខសង្គម

ស្លាប់ម្នាក់និងរងរបួសធ្ងន់ពីរនាក់ដោយគ្រោះថ្នាក់នៅលើដងផ្លូវ

ដោយ៖សុខុម

កំពង់ស្ពឺ៖ស្រ្តីម្នាក់បានស្លាប់និងមនុស្ស២នាក់ផ្សេងទៀតបានរងរបួសជាទម្ងន់ដោយសារតែម៉ូតូបុកគ្នាពេលធ្វើដំណើរនៅលើផ្លូវកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣។

អ្នកដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរនោះឈ្មោះយិន ចិន្តា ភេទស្រីអាយុ៤៣ឆ្នាំ។រីឯអ្នករបួសឈ្មោះយ៉ាន កក្កដា ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង  ខេត្តកំពង់ស្ពឺ និងឈ្មោះអ៊ួន ដាលីន ភេទស្រី អាយុ២០ឆ្នាំរស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ករណីនេះសមត្ថកិច្ចបានឲ្យដឹងថា គឺបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូនៅពេលម៉ូតូទាំងពីរដំបូងធ្វើដំណើរស្របទិសគ្នាតែនៅពេលក្រោយមកមានម៉ូតូមួយបានបត់ក៏ជួបគ្រោះថ្នាក់បែបនេះទៅ៕