អន្តរជាតិ

កូរ៉េខាងត្បូង,អាមេរិកធ្វើសមយុទ្ធជាមួយយន្តហោះគ្មានមនុស្សបើកប្រើសញ្ញាឡាស៊ែរ

ប្រែសម្រួល៖រតនា

កងទ័ពកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី២៧តុលាថាខ្លួន និងអាមេរិកបានធ្វើសមយុទ្ធរួមគ្នានាពេលខាងមុខ ដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក យានជំនិះគ្មានមនុស្សបើក និងឧបករណ៍ចាប់សញ្ញាឡាស៊ែរដែល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មយោធារបស់ពួកគេ។

ការហ្វឹកហ្វឺននេះបានកើតឡើងនៅពេលដែលយោធារបស់កូរ៉េខាងត្បូងធ្វើសមយុទ្ធរដូវស្លឹកឈើជ្រុះ Hoguk ប្រចាំឆ្នាំក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។

ទាហានជាង 120 នាក់មកពីភាគីទាំងសងខាងបានចូលរួមកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រឆាំងដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងទីក្រុងដែលមានលក្ខណៈស្រដៀងនឹងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងដែលបានសាងសង់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនសមរភូមិកូរ៉េនៅលើភ្នំក្នុងទីក្រុងភាគខាងកើតនៃប្រទេស។

សមយុទ្ធក៏បានចល័តប្រព័ន្ធសព្វាវុធបច្ចេកវិទ្យាខ្ពស់ជាច្រើនក្នុងគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធនាពេលអនាគត ដោយកងទ័ពបានបំពាក់ប្រព័ន្ធភ្ជាប់ឡាស៊ែរចម្រុះ (MILES) ដែលប្រើឡាស៊ែរដើម្បីក្លែងធ្វើសមរភូមិជាក់ស្តែង។

យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងត្រូវបានហោះហើរសម្រាប់គោលបំណងឈ្លបយកការណ៍ ខ្លះក៏បាញ់កាំភ្លើងវាយប្រហារ ខណៈដែលកូរ៉េខាងត្បូងបានបញ្ជូនរថយន្តគ្មានមនុស្សបើកពហុបំណងដើម្បីដឹកបុគ្គលិកដែលរងរបួស៕

ប្រភព៖  Reuters/ga