អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីចិន លី ខឺឈាង បានទទួលមរណភាពដ៏គួឲ្យភ្ញាក់ផ្អើលដោយសារជំងឺគាំងបេះដូង

ប្រែសម្រួល៖សហការី

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយនៅថ្ងៃ ទី២៧ ខែតុលានេះថា អតីតនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានទទួលមរណភាពដោយសារជំងឺគាំងបេះដូងភ្លាមៗ ក្នុងអាយុ៦៨ឆ្នាំ។

ទូរទស្សន៍រដ្ឋ CCTV របស់ចិនបានរាយការណ៍ឲ្យដឹងថាខណៈដែលសលោក លី ខឺឈាង កំពុងសម្រាកនៅក្នុងទីក្រុងសៀងហៃ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះជំងឺគាំងបេះដូងរបស់គាត់ក៏កើតឡើងភ្លាមៗ កាលពីថ្ងៃទី២៦ ខែតុលា ហើយបន្ទាប់ពីមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយដើម្បីជួយសង្គ្រោះគាត់ឲ្យរស់ឡើងវិញត្រូវបានបរាជ័យលោក លី ខឺឈាងក៏បានទទួលមរណភាពដោយសារជំងឺគាំងបេះ ភ្លាមៗនៅទីក្រុងសៀងហៃនៅរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែតុលា”។

CCTV បន្ថែមថាសេចក្តីរាយការណ៍លម្អិតអំពីមរណភាពរប់សលោក លី ខឺឈាង នឹងត្រូវផ្សព្វផ្សាយនៅពេលក្រោយបន្ថែមទៀត។

លោក លី ខឺឈាង ជាអតីតនាយករដ្ឋមន្ត្រីចិន និងជាប្រធានខុទ្ទកាល័យរបស់រដ្ឋចិនបានបម្រើការក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping អស់រយៈពេលមួយទសវត្សរ៍ចាប់ពីឆ្នាំ ២០១៣ ដោយចូលនិវត្តន៍កាលពីខែមីនាកន្លងទៅ។

លោក Peking ជាឥស្សរជនម្នាក់និងជាសេដ្ឋវិទូដែលបានសិក្សានៅសកលវិទ្យាល័យធ្លាប់បាននិយាយថាគេមើលឃើញថាលោក លី ខឺឈាង ជាមេដឹកនាំកំពូលមួយរូបក្នុងបក្សកុម្មុយនិស្តចិនក៏ប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះលោក Xi ហាក់ដូចជាមិនសូវឲ្យតម្លៃដល់រូបគាត់នោះទេ។

អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ថ្លែងក្នុងកិច្ចប្រជុំកំពូល EU-ចិន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ឆ្នាំ ២០១៩

គាត់បាននិយាយថាមានប្រវត្តិដែលជាបទពិសោធរបស់គាត់ខ្លះៗកាលពីឆ្នាំ ២០២០ ដែលគាត់បានបន្សល់ទុកស្នាដៃក្នុងការជួយដោះស្រាយបញ្ហាប្រជាជនជាង ៦០០ លាននាក់នៅក្នុងប្រទេសចិនដែលរស់នៅក្នុងសភាពក្រីក្រ និងវិសមភាពក្នុងការរកប្រាក់ចំណូលបានតិចជាង ១៤០ ដុល្លារក្នុងមួយខែហើយគាត់បានបង្កលក្ខណៈឲ្យមានការពិភាក្សារកដំណោះឲ្យបានកាន់តែទូលំទូលាយលើភាពក្រីក្រនិងវិសមភាពនៃប្រាក់ចំណូលនេះដើម្បីបង្កើតយន្តការរកដំណោះស្រាយលើបញ្ហានេះ។

នេះគឺជាស្នាដៃមួយដែលគាត់បានបន្សល់ទុកដែលឥឡូវនេះឃើញថាមានយន្តការកំពុងតែអនុវត្តហើយក៏កំពុងតែរីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់ផងដែរ៕

ប្រភព៖ Reuters