សេដ្ឋកិច្ច

លំហូរវិនិយោគបរទេសរបស់វៀតណាមពីខែមករាដល់ខែតុលាកើនឡើង២,៤%ធៀបនឹងឆ្នាំមុន

ប្រែសម្រួល៖រតនា

ក្រុងហាណូយ៖ ក្រសួង​វិនិយោគ​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថាវៀតណាម​បាន​មើលឃើញ​លំហូរ​វិនិយោគ​បរទេស​ក្នុង​រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣ កើនឡើង ២,៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដល់ ១៨ ពាន់​លាន​ដុល្លារ​។

ក្រសួងផែនការ និងវិនិយោគបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសន្យាវិនិយោគបរទេសដែលបង្ហាញពីទំហំនៃការបញ្ចេញនាពេលអនាគតបានកើនឡើង 14.7 ភាគរយពីឆ្នាំមុនដល់ 25.76 ពាន់លានដុល្លារ។

គេបានឲ្យដឹងទៀតថា ក្នុងចំណោមការសន្យានោះ 73.1 ភាគរយនឹងទៅផលិតកម្ម និងកែច្នៃ ហើយ 8.3 ភាគរយនឹងត្រូវវិនិយោគនៅក្នុងអាជីវកម្មអចលនទ្រព្យ។

សិង្ហបុរី កូរ៉េខាងត្បូង និងហុងកុង គឺជាប្រភពធំបំផុតនៃការវិនិយោគបរទេសក្នុងរយៈពេលពីខែមករាដល់ខែតុលា៕

ប្រភព៖ Reuters