អន្តរជាតិ

នៅក្នុងរូបភាព៖ Li Keqiang លោកគឺជានាយករដ្ឋមន្ត្រីនៃប្រទេសចិនប្រចាំទសវត្សរ៍

អតីតនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំ ត្រឹមតែ៧ខែប៉ុណ្ណោះ បន្ទាប់ពីលោកបានចូលនិវត្តន៍។ លោក Li គឺជានាយករដ្ឋមន្រ្តីរបស់ប្រទេសចិនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping អស់រយៈពេលមួយទសវត្សរ៍ រហូតដល់លោកបានលាលែងពីតំណែងនយោបាយទាំងអស់នៅក្នុងខែមីនាឆ្នាំ២០២៣។

ក្នុងអំឡុងពេលលោកកាន់តំណែងរយៈពេល 10 ឆ្នាំរបស់គាត់ លោក Li បានជួបមេដឹកនាំពិភពលោកជាច្រើន និងជាតួអង្គដ៏សំខាន់ក្នុងអំឡុងពេលមានវិបត្តិនៅក្នុងប្រទេសចិន ចាប់ពីគ្រោះមហន្តរាយធម្មជាតិ រហូតដល់ជំងឺរាតត្បាត COVID-19 ។

ឥឡូវនេះ​ជា​ការ​ក្រឡេក​មើលទៅលើសកម្មភាពផ្សេងៗក្នុង​ការ​កាន់​តំណែង​របស់​គាត់​។

អតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ចាប់ដៃជាមួយអ្នកស្នងតំណែងថ្មីរបស់គាត់ Li Qiang នៅពេលដែលប្រធានាធិបតី Xi Jinping ពិនិត្យមើលក្នុងអំឡុងសមាជជាតិលើកទី 14 នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី 11 ខែមីនាឆ្នាំ 2023

ប្រភព ៖ Agencies/CNA/kg