អន្តរជាតិ

តើហេតុអ្វីបានជាលោក Mike Johnson ក្លាយជាប្រធានរដ្ឋសភារបស់សហរដ្ឋអាមេរិក?

ប្រែសម្រួល៖សហការី

អ្នកដែលចេញពីពួក​អភិរក្សនិយម​​អាមេរិក​ហាក់ដូចជាគូសត្រូវនឹងពួកឆ្វេងនិយមពាក់ព័ន្ធនឹងការចេញគោលនយោបាយដ៏ចម្រូងចម្រាស់មួយ។ ក្រុមស្តាំនិយមមិនចូលចិត្តអ្នកនិយមសាកលនិយម ដែលជាក្រុមឆ្វេងនិយម ដែលពួកគេមើលឃើញថាវក់នឹងជាតិសាសន៍ និងយេនឌ័រ ហើយពួកសាធារណរដ្ឋហាក់ដូចជាខ្វល់ខ្វាយច្រើនតែលើកិច្ចព្រមព្រៀងដែលមានលកខណៈជាស្តង់ដាដើម្បី “ទប់ទល់” យកឈ្នះតាមបែបអភិរក្សនិយម។

ប៉ុន្តែ​បរិយាកាសក្នុង​ការ​តតាំង​គ្នាតាមផ្លូវនយោបាយ​ពេល​ខ្លះ​អាច​នឹង​​តានតឹង។ ក្រុមស្តាំនិយមហៅថា GOP អនុវត្តការលើកស្ទួយប្រជានិយមរបស់ខ្លួនដែលមានគោលដៅខុសគ្នាដែលអ្នកខ្លះចង់ការពារសិទ្ធិ អ្នកខ្លះទៀតចង់ធ្វើកំណែទម្រង់ពួកគេ។ អ្នកខ្លះស្វែងរកការរុះរើរដ្ឋរដ្ឋបាល ខ្លះទៀតប្រើប្រាស់វាដើម្បីជំរុញគោលការណ៍អភិរក្ស។ គណបក្សសាធារណរដ្ឋមួយចំនួននៅតែនិយាយអំពីតុល្យភាពថវិកា ឬការបញ្ចប់ Fed ខណៈពេលដែលអ្នកផ្សេងទៀតចង់ឃើញការវិនិយោគនៅក្នុងគោលនយោបាយឧស្សាហកម្ម ឬការលើកទឹកចិត្តពន្ធគាំទ្រដល់គ្រួសារក្រីក្រ។

ការវិលជុំសម្រាប់ជ្រើសយកអាទិភាពនេះ បានធ្វើឱ្យផ្ទុះរឿងដ៏ខ្លាំងក្លាមួយ ជុំវិញការដាក់ជំនួសអតីតប្រធានសភា លោក Kevin McCarthy ភាគច្រើនបានផ្តោតទៅលើសក្ដានុពលផ្ទៃក្នុងរបស់គណបក្ស ជាជាងការខ្វែងគំនិតគ្នាដ៏ចម្រូងចម្រាស់លើគោលនយោបាយ។

នោះមិនមានន័យថា ការកើនឡើងនៃការគាំទ្ររបស់បក្សខាងក្រៅលើតំណាងរាស្រ្ត Mike Johnson ក្នុងនាមជាប្រធានសភាហាក់ដូចជាមិនសូវមានឥទ្ធិពលណាស់ណាធ្វើឲ្យបក្សសាធារណរដ្ឋគិតថាគាត់ជាអាទិភាពសម្រាប់ការបោះឆ្នោតជ្រើសរើសជាតំណាងរបស់គណបក្សសាធារណរដ្ឋនាពេលខាងមុខនោះទេ។ គ្មាននរណាម្នាក់អាចដឹងបានទេចំពោះភាពស្មោះត្រង់របស់គាត់ក្នុងនាមជាអ្នកអភិរក្សនិយមរបស់គណបក្សអភិរក្សនិយម ដែលអាចធ្វើឱ្យក្រុមផ្សេងៗមានអារម្មណ៍ព្រួយសម្រាប់ពួកគេចំពោះការស្វែងរកសំឡេងឲ្យបានច្រើននៅក្នុងគណបក្សសាធារណរដ្ឋ។

ចនសុន ដែលជាតំណាងរាស្ត្រតំណាងឱ្យតំបន់ Shreveport រដ្ឋ Louisiana គឺជាបុគ្គលដែលគេមិនសូវស្គាល់សូម្បីតែនៅក្នុងបក្សនយោបាយរបស់គាត់ក៏ដោយ។ ប៉ុន្តែគាត់គឺជាសម្ព័ន្ធមិត្តនៃក្រុមអភិរក្សសង្គមដែលជាយូរយាមកហើយគាត់បានបំពេញបេសកកម្មក្នុងកិច្ចការការពារទារកដែលមិនទាន់កើតពីការរំលូតកូន និងការពង្រឹងប្រពៃណីនៅក្នុងគ្រួសារ។

លោក Kevin McCarthy

គេហទំព័រផ្លូវការរបស់គាត់បានបង្ហាញពីការសរសើរចំពោះ “នយោបាយទីផ្សារសេរី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” និងជុំវិញរឿងកាត់បន្ថយការចំណាយ និងដាក់បទប្បញ្ញត្តិក្នុងការកាត់បន្ថយវិសាលភាពនៃរដ្ឋាភិបាល និងមានការអះអាងថាអាមេរិក “នៅតែជាមហាអំណាចយោធាដ៏ខ្លាំងបំផុតនៅលើសកលលោក”។

ប្រសិនបើ McCarthy មានឆន្ទៈក្នុងការពាក់ស្បែកមុខថ្មីដើម្បីដាក់ខ្លួនគាត់ជាមេដឹកនាំនៃការបង្រួបបង្រួមបក្សសាធារណរដ្ឋនោះលោក Johnson មិនអាចលាក់បាំងនូវចំណុចខ្សោយរបស់គាត់បានទៀតទេបើទោះបីជាគាត់ចង់ពាក់ស្បែកចៀមឈរការពារគោលការណ៍សាធារណរដ្ឋក៏ដោយ។ បើទោះបីជាមានអ្នកផ្សេងទៀតនៅក្នុងគណបក្សចង់ឱ្យ GOP វិវឌ្ឍន៍ខ្លួនហួសពីការរំពឹងទុកក៏ដោយ។

កាលពីខែមុន អតីតប្រធានាធិបតី Donald Trump បានហៅការហាមប្រាមការរំលូតកូនរយៈពេលប្រាំមួយសប្តាហ៍របស់រដ្ឋ Florida ដែលចុះហត្ថលេខាដោយអភិបាលរដ្ឋ Florida លោក Ron DeSantis ជា “រឿងដ៏គួរឱ្យភ័យខ្លាច” ហើយបានណែនាំថាគាត់មានឆន្ទៈក្នុងការសម្រុះសម្រួលលើបញ្ហាដែលអ្នកអភិរក្សជាច្រើនមើលឃើញថាជាជីវិតមួយដែលប្រឈមនឹងការស្លាប់។

លោក Noah Rothman របស់ National Review មានប្រតិកម្មទៅនឹងព័ត៌មានដែលថាមានការជ្រើសរើស Johnson គឺគួឲ្យសោកស្ដាយបំផុតសម្រាប់សមាជិកគណបក្សសាធារណរដ្ឋដែលបានតែងតាំងគាត់ជាប្រធាសភាដែលមានជំហរ “ប្រឆាំងនឹងការរៀបការភេទដូចគ្នា” ដែលមានសម្លេង ២/៣ នៃអ្នកអភិរក្សនិយម។ ក្តីរំពឹងត្រូវបានរលាយអស់ដោយសាមានភាពច្របូកច្របល់នៅក្នុងគណបក្សលើបញ្ហាខ្វែងគំនិតគ្នាដ៏ចម្រូងចម្រាស់ក្នុងការចេញគោលនយោបាយពាណិជ្ជកម្មសេរីដែលពួកគេយល់ឃើញថាការរីកចម្រើនផ្នែកសេដ្ឋកិច្ចដឹកនាំដោយរដ្ឋាភិបាលនៅមានកម្រិតនៅឡើយ។

ការជ្រើសរើសយកចនសុននៅចំពេលមានទំនាក់ទំនងរវាងអ្នកអភិរក្សសង្គម និងសាសនាដែលជាអ្នកបង្កើតបក្សសាធារណរដ្ឋ និងចលនា MAGA បានលេចចេញជាសញ្ញានៃការបែកបាក់ផ្ទៃក្នុងបក្សដែលអាចមានផលប៉ះពាល់យូរអង្វែង។ គាត់បានដាក់ចេញនូវច្បាប់ការពារសាលារដ្ឋពីការបង្រៀនកុមារអាយុក្រោម ១០ ឆ្នាំលើបញ្ហាផ្លូវភេទ និង “ទ្រិស្តីយេនឌ័រ” ដើម្បីការពារអនីតិជនពីការរំលោភបំពានពាក់ព័ន្ធនឹងការជួលឆ្មបដើម្បីរំលូតកូនដោយគ្មានការដឹងឮនិងអនុញ្ញាតពីសំណាក់ឪពុកម្តាយ និងតម្រូវឱ្យខាងបុរសបង់ប្រាក់ចិញ្ចឹមកូននៅក្នុងអំឡុងពពោះ។

គោលការណ៍ទាំងនេះចេញដោយបក្សសាធារណរដ្ឋគឺជាការគាំពារដ៏មុតមាំរបស់អ្នកអភិរក្សសង្គម និងសាសនាគឺនៅតែជាផ្នែកដ៏សំខាន់នៃសម្ព័ន្ធអភិរក្សនិងជាអាទិភាពសម្រាប់សង្គមទាំងមូលត្រូវតែស្តាប់ហើយអនុវត្តតាម។

មានអ្នកនយោបាយជាច្រើនដូចជាលោក ចនសុនបានចេញសេចក្តីថ្លែងការណ៍មួយចំនួនហើយចេញសាជាច្រើននៅក្នុងថ្ងៃនេះថាសង្គមនេះថ្លង់ហើយ។ អ្នកសាធារណរដ្ឋបានលេងល្បែងនយោបាយជាមួយអ្នកលេងទ្រឹស្តីហើយឃុបឃិតគ្នាក្រោយពីការបោះឆ្នោតឆ្នាំ ២០២០ដែលគាត់បានបញ្ជាក់លើគោលជំហររក្សាគោលនយោបាយរបស់គាត់ក្នុងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលដូចនេះជាមធ្យមហាក់ដូចជាមិនសូវពេញនិយមសម្រាប់ការបោះឆ្នោតគាំទ្រគាត់នោះទេ។

កិច្ចការអភិរក្សគឺជាគោលការណ៍របស់គាត់ដែលអាចជួយបង្រួបបង្រួមនិងធ្វើឲ្យការប្រជុំមិនបែកបាក់គ្នាដែលជារឿយៗតែងតែមានការបែងចែកបក្សពួក។ ហើយក៏អាចក្លាយជាការព្រមានមួយចំនួនរបស់គាត់បែបអភិរក្សនិយមដែលធ្វើឲ្យសាធារណជនមានកង្វល់លើការជំទាស់របស៉គាត់ចំពោះការស្វែងរកភាពស្របច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាដែលអាចនាំឱ្យមានការទទួលស្គាល់តាមផ្លូវច្បាប់លើពហុពន្ធភាព ដែលអ្នកខ្លះមើលឃើញថាកាន់តែបានដៃខ្លាំងឡើងហើយបើសិនជាមានការជំរុញតាមផ្លូវច្បាប់ដើម្បីឲ្យមានសិទ្ធិប្រព្រឹត្តដូច្នេះដែលផ្ទុយទៅវិញត្រូវតែដាក់កំរឹតលើករណីនេះឲ្យបានតឺងរឹងឡើងវិញ។

ប្រវត្តដ៏យូរអង្វែងរបស់ចនសុននៅក្នុងចលនាអភិរក្សនាំឲ្យមានការចាប់អារម្មណ៍ថាជាអន្ទាក់របស់ MAGA ដែលគេយល់ថានិងឈានទៅយកជ័យជំនះលើសេចក្តីសម្រេចគោលនយោបាយដ៏មានអត្ថន័យល្អជាងការតតាំងគ្នាដើម្បីផលប្រយោជន៏បក្សរបស់ខ្លួន។

លោក Mike Johnson

បេក្ខជនផ្សេងទៀត ដូចជាតំណាងរាស្រ្ដ Tom Emmer ដែលបានបោះឆ្នោតគាំទ្រច្បាប់កាលពីឆ្នាំមុនដោយសាមានកូដកម្មលើរឿងអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នាក៏ដូចជាតំណាងរាស្រ្ត Jim Jordan ដែលជាអ្នកការពារក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមានការធ្វេសប្រហែសក្នុងការពិនិត្យលើមូលហេតុដែលគេលើកឡើងជាច្រើនចំពោះបញ្ហាសកម្មជនអភិរក្សនិយម ។  សូម្បីតែលោក Trump-y ដែលជាជើងខ្លាំងផ្នែកវោហាសាស្ត្ររបស់ពួកគេក៏មិនដឹងថាមានគោលជំហរយ៉ាងណានោះទេ។ វាអាចជាសញ្ញាប្រេះស្រាំដែលបានចូលមកអុកឡុកតាមរយៈសមាជិកសភារបស់ GOP Caucus ដែលគណបក្សសាធារណរដ្ឋត្រូវរកវិធីគេចចេញពីចន្លោះជ្រុញនិងកាំបិតដែលជាជម្រើសដ៏ល្អបំផុតក្នុងការដឹកនាំសភានៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

អ្នកបោះឆ្នោតជាទូទៅស្តាប់រឿងរ៉ាវតែនៅជុំវិញបញ្ហាណាដែលមិនប៉ះពាល់ដល់ពួកគេដោយផ្ទាល់ ដូច្នេះហាងឆេងលោក McCarthy ធៀបនឹងការជ្រើសបេក្ខភាពជាបន្តបន្ទាប់ក្នុងបរិយាកាសដ៏អាប់អួសម្រាប់បេក្ខជន ប្រធានសភា ដែលទំនងជាអាចអូសទាញសមាជិក GOP ឲ្យគាំទ្រក្នុងសំលេងភាគច្រើនឲ្យបានគ្រប់គ្រាន់នឹងកើតឡើងនៅរដូវស្លឹកឈើជ្រុះសម្រាប់សភាជាន់ទាប។

ហើយចនសុនក្នុងនាមជាសមាជិកសភាបួនអាណត្តិដែលមិនសូវមានបទពិសោធក្នុងភាពជាអ្នកដឹកនាំ នៅតែប្រឈមនឹងការត្រួសត្រាយផ្លូវដ៏លំបាកមួយដើម្បីបំពេញកៅអីប្រធានសភា នៅពេលខាងមុខ។ នៅពេលដែលគេឮឈ្មោះរបស់គាត់ត្រូវបានដាក់ជូនសភាហើយនៅក្នុងគណបក្សសាធារណរដ្ឋមានសមាជិកសភាមួយចំនួនមានការធុញទ្រាន់ជុំវិញដំណើរការនេះដែលពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីបោះឆ្នោតគាំទ្របេក្ខភាពដ៏សាមញ្ញបំផុតម្នាក់ដែលរំពឹងថាគាត់អាចបំពេញកៅអីប្រធានសភាបាន។ គាត់មាននៅរឿងតូចតាចខ្លះៗសម្រាប់គេចាប់កំហុស។ ប៉ុន្តែភាពជឿជាក់របស់គាត់ជាមួយនឹងការបង្រួមដែលប្រេះស្រាំគឺមានភាពប្រសើជាងមុនដែលកាលនោះបានច្រាន McCarthy ចេញពីកៅអីប្រធានសភាគាត់អាចធ្វើឱ្យការងារបានកាន់តែងាយស្រួលបន្តិច ដោយចាប់ផ្តើមវាជាមួយនឹងការបន្តស្វែងរកដំណោះស្រាយនាពេលខាងមុខ ដើម្បីជៀសវាងការបិទរដ្ឋាភិបាល។

គេចង់ឃើញថាវានឹងកើតឡើងនៅខែចុងក្រោយនៅ Washington ជុំវិញរឿងនេះគឺមិនមែនជាគោលដៅផ្ទាល់ខ្លួនរបស់បក្សសាធារណរដ្ឋទេ។ ប៉ុន្តែ​ការ​ប្រកាន់​ភ្ជាប់​របស់​ចនសុននោះគឺថាប្រសិនបើ​ការ​អភិរក្សនិយម​អាច​នឹង​ផ្តល់​ឱកាសជូន​គាត់បាន​​ខ្លះៗ​សម្រាប់​ការ​បង្កើត​កិច្ចព្រមព្រៀង​ព្រូដិនសល និង​ពង្រឹង​ដៃ​គូរសម្រាប់ GOP នៅលើ​តុ​ចរចា។ បើដូច្នេះមែន គណបក្សសាធារណរដ្ឋជាច្រើននឹងមានអារម្មណ៍ថាការដាក់ជំនួស McCarthy គឺជាល្បែងស៊ីសងគ្នាតាមផ្លូវនយោបាយមួយ៕