កីឡា

ក្លិបបិសាចក្រហមព្យាករថាប្រាក់ចំណូលប្រចាំឆ្នាំអាចនឹងកើនឡើងខ្ពស់

ប្រែសម្រួល៖សហការី

កាលពីថ្ងៃព្រហស្បតិ៍Manchester United បានព្យាករថាប្រាក់ចំណូលសារពើពន្ធនៅឆ្នាំ ២០២៤ និងទទួលបានខ្ពស់ជាងមុន។ក្រោយពីមានរបាយការណ៍អំពីការខាតបង់ប្រាកចំណូលនៅក្នុងត្រីមាសទី៤មានការថយចុះច្រើជាងមុន ខណៈដែលក្លិបនៅ Premier League របស់អង់គ្លេសទទួលបានអត្ថប្រយោជន៍ពីកំណើននៃការលក់សំបុត្រ និងប្រាក់ចំណូលដែលជាមូលនិធិឧបត្ថម្ភ។

ក្លិបនៅតែមិនច្បាស់លាស់អំពីអនាគតបន្ទាប់ពី Glazers បាននិយាយកាលពីខែវិច្ឆិកាឆ្នាំមុនថាពួកគេកំពុងស្វែងរកការលក់ក្លិបដ៏មានសក្តានុពលនេះតែគាត់មិនបានផ្តល់ព័ត៌មានលម្អិតអំពីចំណាប់អារម្មណ៍ដែលគេនិយាយពីមហាសេដ្ឋីអង់គ្លេស Jim Ratcliffe ឬពី Sheikh Jassim bin Hamad al Thani របស់ប្រទេសកាតានោះទេ។

ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាល Manchester United រំពឹងថានឹងមានប្រាក់ចំណូលចន្លោះពី ៦៥០ លានផោន ទៅ ៦៨០ លានផោនសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ធៀបនឹង ៦៤៨.៤ លានផោននៅក្នុងសារឆ្នាំសារពើពន្ធ២០២៣ ។

ក្លិបបានព្យាករថាការកែសម្រួលប្រាក់ចំណេញស្នូលចាប់ពីរវាង ១៤០ លានផោន និង ១៦៥ លានផោននៅក្នុងឆ្នាំសារពើពន្ធ ២០២៤ ធៀបនឹង ១៥៥ លានផោននៅក្នុងសារពើពន្ធ ២០២៣។

Manchester United បានរាយការណ៍ពីការខាតបង់ប្រាក់ចំនួន ២.៩ លានផោន (៣.៥០ លានដុល្លារ) សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ធៀបនឹងការខាតបង់ចំនួន ៧១ លានផោនកាលពីឆ្នាំមុន៕

ប្រភព៖ Reuters