អន្តរជាតិ

WHOអំពាវនាវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់ដោយសារបញ្ហាសុខភាព

ប្រែសម្រួល៖សហការី

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី២៦ ខែតុលា បានអំពាវនាវឱ្យក្រុមហាម៉ាស បង្ហាញរូបភាពចំណាប់ខ្មាំងដែលខ្លួនបាននិងកំពុងចាប់ឃុំឃាំង និងដោយសំអាងលើហេតុផលសុខភាព WHO បានស្នើសុំឲ្យដោះលែងពួកគេទាំងអស់។

ដោយបារម្ភខ្លាំងលើបញ្ហាសុខភាពរបស់ចំណាប់ខ្មាំងអង្គការ WHO បាននិយាយថាក្រុមហាម៉ាសគួរតែត្រូវបានអនុញ្ញាតឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមអន្តរជាតិធ្វើការព្យាបាលចំណាប់ខ្មាំងជាបន្ទាន់ដើម្បីធានាដល់ស្ថានភាពសុខភាពរបស់ពួកគេហើយក្នុងខណៈពេលនេះខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យ ICRC នូវជំនួយផ្នែកសុខភាពសំខាន់ៗដែលត្រូវការចាំបាច់

សម្រាប់ការព្យាបាលចំណាប់ខ្មាំងដែលមានបញ្ហាសុខភាពទាំងអស់នោះ។

ប្រភពភ្នាក់ងាកាកបាទក្រហមអន្តរជាតិបាននិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសបានឆ្មក់ចូលទៅបាញ់រះសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល និង ២២២ នាក់ទៀតត្រូវបានចាប់ជំរិតនៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលដែលមិនធ្លាប់មានពីមុនមកនោះទេ។

មកទល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជាង ៦.៥០០នាក់ហើយដែលត្រូវបានសម្លាប់ដោយសាការទម្លាក់គ្រាប់បែក ដែលភាគច្រើនជាជនស៊ីវិលហើយការភ័យខ្លាចកាន់តែកើនឡើងដោយសាមានចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀត ប្រសិនបើអ៊ីស្រាអែល នៅតែបន្តជាមួយនឹងការលុកលុយដោយទ័ពថ្មើរជើងគេរំពឹងថាសង្គ្រាមនឹងផ្ទុះរាលដាលឡើង។ អ៊ីស្រាអែលមានគោលដៅតាមបំផ្លាញក្រុមហាម៉ាស់ឲ្យវិនាសសាបសូន្យនិងប៉ុនប៉ងរំដោះចំណាប់ខ្មាំង។

WHO បាននិយាយថាសភាពការណ៍ចំពោះមុខគឺបញ្ហាសុខភាពរបស់ចំណាប់ខ្មាំងទាំងអស់នោះ ដែលគេបាននិយាយថាមានទាំងបុគ្គលិកសុខាភិបាល និងកុមាររហូតដល់ទៅជាង ៣០ នាក់។

ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គឺជាតម្រូវការបន្ទាន់សម្រាប់ចំណាប់ខ្មាំងដើម្បីការរស់រានជីវិតរបស់ពួកគេហើយបានជុំរុញឲ្យក្រុមហាម៉ាស់បង្ហាញភស្តុតាងពីការថែទាំសុខភាពដល់ចំណាប់ខ្មាំង និងសុំឲ្យដោះលែងចំណាប់ខ្មាំង ជាបន្ទាន់ ដោយផ្អែកលើហេតុផលមនុស្សធម៌ និងសុខភាពរបស់ពួគេទាំងអស់នោះ” ។ .

លោកបានជួបពិភាក្សាកាលពីថ្ងៃពុធអំពីចំណាប់ខ្មាំង និងបានជួបគ្រួសារដែលបាត់ខ្លួនអង្គការមិនមែនរដ្ឋាភិបាលរបស់អ៊ីស្រាអែលជាអ្នកតំណាងឱ្យក្រុមគ្រួសារអ្នកដែលត្រូវបានចាប់ពង្រត់។

Tedros បាននិយាយថាគាត់ “បានឮដោយផ្ទាល់នូវសោកនាដកម្ម របួស និងការឈឺចាប់ដែលពួកគេកំពុងជួបប្រទះទុក្ខលំបាក” ។

“ចំណាប់ខ្មាំងជាច្រើន រួមទាំងកុមារ ស្ត្រី និងមនុស្សចាស់ មានស្ថានភាពសុខភាពមិនប្រករតីពី មុន មកដែលទាមទារឲ្យមានការថែទាំ និងការព្យាបាលជាបន្ទាន់ និងប្រកបដោយនិរន្តរភាពគឺវាមានសារសំខាន់” គាត់បាននិយាយដូច្នេះ។

Tedros បាននិយាយថាទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនឹងធ្វើ “ឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រដល់សុខភាព និងតម្រូវការមនុស្សធម៌សម្រាប់អ្នកដែលកំពុងជាប់ឃុំឃាំងជាចំណាប់ខ្មាំង”។

លោក​បាន​បន្ថែម​ថា៖ ជន​ស៊ីវិល​ទាំង​អស់​ដែល​រង​គ្រោះ​ក្នុង​ជម្លោះ​នេះ​ត្រូវ​តែ​​ការពារ។

គាត់បានអំពាវនាវឱ្យរដ្ឋជាសមាជិក WHO ទាំង ១៩៤ ប្រទេសដាក់បញ្ហាសុខភាពចំណាប់ខ្មាំងជាមុនសិន ហើយ “ចាត់វិធានការជាបន្ទាន់ដើម្បីបញ្ចប់ការរងទុក្ខដែលកំពុងបន្ត”។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានបទឈប់បាញ់ដោយសំអាងលើហេតុផលមនុស្សធម៌ជាបន្ទាន់ដើម្បីសម្រួលដល់ការចែកចាយការផ្គត់ផ្គង់និងការថែទាំសុខភាព និងតម្រូវការប្រេងឥន្ធនៈដែលជាការធានាឲ្យមានសុវត្ថិភាពនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រភព៖ AFP