សន្ដិសុខសង្គម

ម៉ូតូនិងរថយន្តធំបើកបញ្ច្រាសទិសបុកគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់

ដោយ:សុខុម
ស្ទឹងត្រែង: បុរសអ្នកបើកបរម៉ូតូម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់បុកគ្នាជាមួយ​រថយន្តកាលពីម៉ោង៧យប់ថ្ងៃទី ២៥​ខែតុលាឆ្នាំ២០២៣​លើកំណត់ផ្លូវជាតិលេខ៩​ភូមិអូរត្រែល ស្រុកថាឡាបរិវ៉ាត់។


សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូឈ្មោះអាន សុជាតិ អាយុ២២ឆ្នាំ ស្នាក់នៅភូមិឃុំ​កើតហេតុ។


សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ផ្លាកលេខកំពង់ចាម ៣B៣០៦៨ បើកក្នុងទិសដៅពីកើតទៅលិច។រីឯអ្នកជិះម៉ូតូពីលិចមកកើត។ភាគីរថយន្ត​ក្រោយបុកអ្នកជិះម៉ូតូបាត់បង់ជីវិតហើយបានចតរថយន្តរួចគេចខ្លួន។


នៅក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែងដកហូតរថយន្តនិងម៉ូតូយកមក​រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕