អន្តរជាតិ

ជនសង្ស័យក្នុងករណីលាងលុយកខ្វក់រាប់ពាន់លានដុល្លារមានកាន់លិខិតឆ្លងដែនកម្ពុជាបានព្យាយាមសុំនៅក្រៅឃុំជាថ្មីម្ដងទៀត

ប្រែសម្រួល៖សហការី

សិង្ហបូរី៖បុរសម្នាក់ក្នុងចំណោមជនសង្ស័យ១០ នាក់បានដាក់ប្រាក់ធានាខ្លួនក្នុងចំនួនដ៏ច្រើនបំផុតដើម្បីស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន។រូបគាត់ត្រូវបានចោទប្រកាន់ពីបទសម្អាតលុយកខ្វក់​​រាប់​ពាន់​លាន​ដុល្លារចំនួន ២.៤ពាន់លានដុល្លារសិង្ហបុរីស្មើនឹង ១.៧៦ ពាន់លានដុល្លារ បានព្យាយាមម្តងទៀតសម្រាប់ការស្នើសុំឲ្យដោះលែងនៅក្រៅឃុំបណ្តោះអាសន្នទៅកាន់តុលាការកំពូលដើម្បីពិនិត្យនិងពិចារណាឡើងវិញលើបទឧក្រិដ្ឋមួយនេះ។

.Vang Shuiming អាយុ ៤២ ឆ្នាំបានច្រានចោលពាក្យសុំរបស់គាត់ម្តងទៀតនៅថ្ងៃព្រហស្បតិ៍ ១២ តុលា ដោយចៅក្រមបានរំលឹកគាត់ថាប្រសិនបើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នត្រូវបានបដិសេធគឺដោយសាពីមុន មកតុលាការមានការ “ស្ទាក់ស្ទើរ” ក្នុងការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នយោងតាមពាក្យស្នើសុំជាបន្តបន្ទាប់លុះត្រាតែមានភ័ស្តុតាងដោះបន្ទុកបន្ថែមទៀតនៅក្នុងកាលៈទេសៈនេះ។

មេធាវីរបស់លោក Vang មកពី Drew & Napier ភាគច្រើនបានលើកទឡ្ហីករណ៍ដូចគ្នាដែលពួកគេបានជជែកតវ៉ានៅក្នុងតុលាការសាលាដំបូងកាលពីថ្ងៃទី ២៩ ខែកញ្ញា។

លោក វ៉ាង ប្រឈមមុខនឹងការចោទប្រកាន់ចំនួនប្រាំ ដែលក្នុងនោះមានបួនករណីមិនអាចសម្រេចឲ្យនៅក្រៅឃុំបានមានន័យថា ការដោះបន្ទុកគឺស្ថិតនៅលើរូបគាត់ដើម្បីបញ្ជាក់ថាគាត់គួរតែទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំ។

ការចោទប្រកាន់នេះគឺធ្វើទៅលើការប្រើប្រាស់ឯកសារក្លែងបន្លំ និងការកាន់កាប់ផលប្រយោជន៍ទុច្ចរិតដែលជាបទល្មើសព្រហ្មទណ្ឌមានតម្លៃជាប្រាក់ចំនួន ២.៤ លានដុល្លារសិង្ហបុរី ពីការខ្ចីប្រាក់ដោយគ្មានអាជ្ញាបណ្ណនៅក្នុងប្រទេសចិន។

Vang ដែលជាឪពុករបស់កូនពីរនាក់ដែលបានផ្លាស់ប្តូរគ្រួសារទាំងមូលរបស់គាត់មកទីនេះនៅក្នុងឆ្នាំ ២០១៩ ត្រូវបានចុះបញ្ជីនៅលើសន្លឹកបន្ទុកជាជនជាតិទួកគី។ ទោះ​យ៉ាង​ណា លោក​ក៏​នៅតែកាន់​លិខិត​ឆ្លង​ដែន​មក​ពី​ប្រទេស​ចិន វ៉ានូអាទូ និងមកពី​កម្ពុជាផងដែ។

គាត់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​​រួម​ជាមួយ​ជន​បរទេស​ប្រាំបួន​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​វាយ​ឆ្មក់​របស់​ប៉ូលិសក្នុងពេល​ដំណាល​គ្នា។

ពីរថ្ងៃបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន រូបិយបណ្ណគ្រីបតូដែលមានតម្លៃជាង ២.៨ លានដុល្លារអាមេរិកត្រូវបានគេដកចេញពីគណនី Binance របស់គាត់ដោយមន្ត្រីស៊ើបអង្កេតនាំមុខគេបាននិយាយនៅក្នុងលិខិតបញ្ជាក់ប្រឆាំងនឹងការធានាឱ្យនៅក្រៅឃុំរបស់វ៉ាង។

លុយដែលប៉ូលិសចាប់បាននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ (រូបថត៖ កម្លាំងប៉ូលិសសិង្ហបុរី)

លោក វ៉ាង មាន​ទំនាក់​ទំនង​ជាមួយ​ជន​សង្ស័យ​បី​នាក់​ផ្សេង​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន រួម​ទាំង​ប្អូន​ប្រុស​របស់​គាត់។

ដោយ​ហេតុផល​ទាំង​អស់​នេះ ចៅក្រមសាលាដំបូង​បាន​ច្រាន​ចោល​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​ចុង​ក្រោយ​បង្អស់​របស់​គាត់​នៅ​ថ្ងៃ​ទី ២៩ ខែ​កញ្ញា។

ទោះ​ជា​យ៉ាង​ណា មេធាវី​របស់​លោក Vang បាន​ដាក់ពាក្យទៅ​កាន់​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ស្វែង​រក​ការ​កែប្រែ​បទចោទពីបទ​ឧក្រិដ្ឋ។ លោក Wendell Wong និង​ក្រុម​របស់​លោក​ចង់​ឲ្យ​ចៅក្រម Vincent Hoong បដិសេធ​ដីកា​របស់​តុលាការ​ជាន់​ទាប​ដើម្បី​បដិសេធ​ការ​នៅ​ក្រៅ​ឃុំ និង​ផ្តល់​ប្រាក់​ធានាជាជំនួស​វិញ។

មេធាវីបានគូសបញ្ជាក់ពីការសន្មត់នៃភាពគ្មានទោសពៃរ៍ ហើយបាននិយាយថា តុលាការសាលាដំបូងមិនគួរយល់ស្របជាមួយអយ្យការនោះទេការបញ្ជាក់ចុងក្រោយនេះវាគ្រាន់តែជា “ការអះអាងគ្មានភ័ស្តុតាង”។

លោក Wong បាននិយាយថា លោក Vang  “សុខចិត្តដាក់ខ្លួនគាត់បន្ថយសេរីភាពផ្ទាល់ខ្លួន ទោះបីជាត្រូវបានដោះលែងឱ្យនៅក្រៅឃុំក៏ដោយ” ហើយអាចត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ដែលសំខាន់គឺត្រូវតាមដាន ២៤ ម៉ោងក្នុងមួយថ្ងៃ។

ដើម្បីឱ្យតុលាការជាន់ខ្ពស់អនុវត្តអំណាចកែប្រែបទចោទរបស់ខ្លួនគាត់ត្រូវតែបង្ហាញថាមានភាពអយុត្តិធម៌ធ្ងន់ធ្ងរលើការសម្រេចរបស់តុលាការសាលាដំបូង។

ចៅក្រម Hoong បាននិយាយថា គាត់មិនបានរកឃើញថាបទចោទក្នុងកម្រិតនេះអាចសម្រេចបាននោះទេ។

លោកបាននិយាយថា វាមិនអាចប្រកែកបានត្រង់ថាលោក វ៉ាង ប្រឈមមុខនឹងការចោទប្រកាន់ធ្ងន់ធ្ងរ ហើយខណៈពេលដែលមេធាវីការពារក្តីបាននិយាយថា លោក វ៉ាង អាចទទួលត្រឹមតែការផាកពិន័យ ប៉ុន្តែការកាត់ទោសដែលមានបន្ទុកអតិបរមាបានបង្ហាញពីបន្ទុកធ្ងន់ធ្ងរដែលរដ្ឋអាជ្ញាចាត់ទុកថាំជាបទល្មើសក្នុងករណីនិមួយៗ។

ក្នុង​ករណី​នេះ គឺ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ និងពិន័យ​ជា​ប្រាក់​រហូត​ដល់​៥០​ម៉ឺន​ដុល្លារ​សិង្ហ​បុរី​ពី​បទ​លាង​លុយ​កខ្វក់។

ចៅក្រម Hoong បានកត់សម្គាល់ថា ការចោទប្រកាន់ពីបទលាងលុយកខ្វក់ចំនួន ៤ករណី របស់ វ៉ាង គឺជាបទល្មើសដែលមិនអាចអនុញ្ញាតឲ្យនៅក្រៅឃុំបាន ដូច្នេះការធានានៅក្រៅឃុំគឺមិនមានសម្រាប់គាត់ទេ។

ផ្ទុយទៅវិញ ទំនួលខុសត្រូវតាមគតិយុត្តគឺស្ថិតនៅលើលោក វ៉ាង ដើម្បីបង្ហាញថាការនៅក្រៅឃុំគួរតែត្រូវបានផ្តល់ឱ្យគាត់តាំងពីនៅក្នុងសំណុំរឿងមុនៗ។

ទោះជាយ៉ាងនេះក្តី ជំនួសឱ្យការឆ្លើយតប ឬបដិសេធការអះអាងរបស់មន្ត្រីស៊ើបអង្កេតដែលថា វ៉ាង គឺមានហានិភ័យប្រសិនបើគាត់លួចហោះហើរចេញទៅឆ្ងាយ លោក វ៉ាង បានលើកយកសេចក្តីថ្លែងហេតុដែលវាមិនមែនជាកាដោះបន្ទុកសម្រាប់គាត់ក្នុងការបង្ហាញនូវភស្តុតាងដោះបន្ទុកដើម្បីបញ្ជាក់ពីភាពគ្មានទោសកំហុសរបស់គាត់។

Vang Shuiming ជនជាតិទួកគីអាយុ 42 ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុង GCB តាមបណ្តោយ Bishopsgate ក្នុងតំបន់ Tanglin (រូបថត៖ Sina.com, CNA/Syamil Sapari)

លោក​បាន​មាន​ប្រសាសន៍​ថា “​សម្រាប់​ខ្ញុំ​គឺ​មិន​ទទួលយក​ទាំង​ស្រុង​។គាត់បានលើកឡើងម្តងទៀតនូវហានិភ័យប្រសិនបើវ៉ាងរត់គេចខ្លួនដោយសារគាត់មានលិខិតឆ្លងដែនកម្ពុជាដែលប៉ូលិសសិង្ហបុរីមិនអាចកំណត់ទីតាំង និងទ្រព្យសម្បត្តិសំខាន់ៗនៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា។

លោក​ក៏​បាន​ច្រានចោល​ការ​អះអាង​របស់​លោក Vang ដែល​ថា​លោក​ចាក់ឫគល់ស៊ីជម្រៅនៅ​ក្នុងប្រទេស​សិង្ហបុរី។

“សរុបសេចក្តីមក ខ្ញុំគិតថាវាមានប្រយោជន៍សម្រាប់គាត់គឺជាប់ឃុំនៅទីនេះដោយរំលឹកដល់អ្នកដាក់ពាក្យថា ខណៈពេលដែលនៅមានជម្រើសគឺនៅតែបើកចំហសម្រាប់គាត់ក្នុងការស្វែងរកការពិចារណាឡើងវិញក្នុងការស្នើសុំនៅក្រៅឃុំបណ្តៅះអាសន្ន ឬ ការពិនិត្យឡើងវិញរបស់តុលាការកំពូលហើយគាត់ត្រូវតែធានាថាមានហេតុផលត្រឹមត្រូវដើម្បីដោះបន្ទុកក្នុងការសម្រេចឲ្យនៅក្រៅឃុំ។

“នៅពេលដែលពាក្យសុំនៅក្រៅឃុំត្រូវបានច្រានចោលគឺដោយសារតុលាការមានការស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការផ្តល់ការធានាឲ្យនៅក្រៅឃុំ លុះត្រាតែមានការផ្លាស់ប្តូរជាសារវន្តក្នុងកាលៈទេសៈណាមួយ ឬមានអង្គហេតុថ្មីមកបំភ្លឺដោះបន្ទុក”។

លោក Wong បាននិយាយថាលោកបានកត់សម្គាល់ការអត្ថាធិប្បាយរបស់ចៅក្រម Hoong លើបញ្ហានៅក្រៅឃុំ ហើយបាននិយាយថាលោកនឹងព្យាយាមកែប្រែសំណុំរឿងនេះ “ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។ លោក​ធ្លាប់​បាន​និយាយ​នៅ​តុលាការ​សាលាដំបូង​ថា កូន​ក្តី​របស់​លោក​មាន​បំណង​តតាំង​នឹង​ការ​ចោទ​ប្រកាន់។

ដោយឡែក សហជនជាប់ចោទ Su Haijin របស់ Vang បានជូលរួមក្នុងសវនាការមុនការកាត់ក្តីកាលពីថ្ងៃពុធ ដែលតុលាការបាននិយាយថា អយ្យការអាច “ពិចារណាលើការដោះលែង” គណនីធនាគារ ឬទ្រព្យសម្បត្តិណាមួយដែល “មិនស្អុយ”។

បន្ទាប់ពីមេធាវីរបស់ Su មកពី Lee & Lee បានសរសេរទៅកាន់នាយកដ្ឋានកិច្ចការពាណិជ្ជកម្មអំពីករណីនេះ។

តុលាការ​នឹង​បើក​សវនាការ​ជាមួយ​តំណាង​អយ្យការ​លើសំណុំ​រឿង​នេះ​​មុន​ការ​ជំនុំ​ជម្រះ​បន្ទាប់​របស់លោក Su៕

ប្រភព៖ CNA