កីឡា

ការប្រកួតក្រោមតំណក់ទឺងភ្លៀង Haaland ជួយឲ្យMan Cityឈ្នះ៣-១លើYoung Boys

ប្រែសម្រួល៖សហការី

Erling Haaland បានបញ្ចប់ភាពខ្សត់គ្រាប់បាល់របស់គាត់ជាមួយនឹងតង់ទីពីរ ខណៈដែល Manuel Akanji បានស៊ុតបញ្ចូលទីក្នុងនាមជាម្ចាស់ជើងឯក Manchester City ហើយបានរក្សាតំណែងរបស់ពួកគេក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះ ៣-១ លើក្រុមស្វីស Young Boys កាលពីថ្ងៃពុធ។

ក្រុមរបស់លោក Pep Guardiola បានរក្សាកំណត់ត្រាឈ្នះ ១០០ ភាគរយនៅក្នុងពូល G ជាមួយនឹងជ័យជម្នះ ៣ លើក បើទោះបីជាមានការបារម្ភមុនការប្រកួសម្រាប់ការលេងនៅលើវាលស្មៅសិប្បនិម្មិតដ៏រអិលនៅឯកីឡដ្ឋាន Wankdorf ដែលស្រោចស្រប់ទៅដោយតំណក់ទឹកភ្លៀងក៏ដោយ។

លោក Guardiola បានប្រាប់ TNT Sports ថា “វាគឺជាការប្រកួតដ៏អស្ចារ្យមួយ។ ខ្ញុំពិតជារីករាយណាស់ចំពោះយុទ្ធវិធីដែលយើងលេង។ យើង​ត្រូវ​ការ​មួយ​ប្រកួត​ទៀត​ដើម្បីឆ្លងកាត់ការ​ជម្រុះ​តាម​ការគណនា ហើយ​បន្ទាប់​មកនៅ​ពីរ​ទៀត​ដើម្បី​បញ្ចប់ឲ្យបាន​មុន​គេ។

Man City អាច​ដណ្តើម​បាន​កៅអី​ក្នុង​វគ្គ​ជម្រុះ​នៅ​ពេល​ដែល​ពួក​គេ​ប្រកួត​ជាមួយ Young Boys ម្ដង​ទៀត ដែល​លើក​នេះ​នៅ​ផ្ទះគេតែម្តង​នៅ​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា។

Haaland បានស៊ុតបញ្ចូលទីជាលើកដំបូងក្នុងការប្រកួត Champions League ចំនួន ៦ លើកដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៦៧ បន្ទាប់ពី Mohamed Camara ប៉ះ Rodri ក្នុងប្រអប់។

រន្ទះជើងស៊ុតបញ្ចូលទីរបស់ City បានបន្ថែមគ្រាប់បាល់ទី ២ ដ៏អស្ចារ្យនៅពេលដែលគាត់បានបញ្ឆោត បាល់ប្តូរពីជើងឆ្វេងរបស់គាត់ទៅជើងស្តាំរបស់គាត់ មុនស៊ុតចូលជ្រុងខាងលើនៅនាទីទី ៨៦ ។

Haaland ដែលមានកំណត់ត្រាស៊ុតបញ្ចូលទីជាច្រើនកាលពីរដូវកាលមុននោះ បានបន្ថែមមួយគ្រាប់ទៀតកាលពីថ្ងៃពុធ ដោយបំបែកកំណត់ត្រារបស់ Kylian Mbappe ជាកីឡាករក្មេងជាងគេដែលអាចរកគ្រាប់បាល់បាន ៣៧ គ្រាប់នៅ Champions League ។ ខ្សែ​ប្រយុទ្ធ​ន័រវេស​ដែល​មាន​អាយុ​២៣​ឆ្នាំ​នៅក្នុងការប្រកួត៩៦​ថ្ងៃ​បាន​ចូលរួមក្នុងការ​ប្រកួតចំនួន​៣៣​លើក។

លោក Guardiola បាន​និយាយ​ថា៖វា​សំខាន់​ណាស់​ក្នុង​​ឱកាសដែលមានដ៏កម្រ ហើយ​ប្រជាជស្មានថាគាត់​ធ្វើមិនបាន “សុំទោសបុរសម្នាក់នេះនឹងស៊ុតបញ្ចូលទីបានពេញមួយជីវិតដោយឆក់យកឱកាសវាយលុកសន្ធាប់ដែលធ្វើឲ្យគេច្របូកច្របល់ហើយស៊ុតបញ្ចូលទីរហូតដល់ថ្ងៃចុងក្រោយដែលគាត់ឈប់លេងបាល់ទាត់។

Man City ខកខានក្នុងតង់ទី ១ មុនពេល Akanji ទីបំផុតបានបំបែកភាពជាប់គាំង ៣ នាទីបន្ទាប់ពីការសម្រាក ពេលដែលការតែតបាល់បញ្ចូលទីរបស់ Ruben Dias ត្រូវបានរុញចេញពីរបារកាត់ដោយអ្នកចាំទី Anthony Racioppi ហើយខ្សែការពារសញ្ជាតិស្វីសបានបង្វិលជើងស្តាំរបស់គាត់ខ្ពស់ដើម្បីទាត់ចូល។

ប៉ុន្តែ Young Boys បានចាប់អ្នកចាំទី Ederson របស់ Man City ក្នុង ៤ នាទីក្រោយមក ដោយបញ្ជូនឱ្យ Meschack Elia ជាមួយនឹងការបញ្ជូនបាល់យ៉ាងអស្ចារ្យ ដែលគាត់បានស៊ុតបាល់បញ្ចូលទីយ៉ាងខ្ពស់លើ Ederson ចូលទៅក្នុងសំណាញ់។

គ្រាប់បាល់របស់ Man City មានអារម្មណ៍ដូចជាជៀសមិនរួច បន្ទាប់ពីខ្សែចង្វាក់នៃតង់ទី ១ មិនគួរឱ្យជឿរបស់ពួកគេដែលស្ទើរនិងខកខានទៅហើយ រួមទាំងការស៊ុតបាល់កោងរបស់ Jack Grealish ដែល Racioppi ដែលអនុញ្ញាតឱ្យ Matheus Nunes ស៊ុតបាល់ឆ្ពោះទៅរកគ្រាប់បាល់ មុនពេល Loris Benito រអិលជើងក្នុងការសង្គ្រោះបាល់នៅលើខ្សែបន្ទាត់។

ខ្សែការពារ Rico Lewis បានប្រាប់ TNT Sports ថា “នោះហើយជារបៀបដែលវាយឡើង ប្រសិនបើអ្នកមិនចាប់យកឱកាសទេ វាអាចជាការលំបាក” ។ “នៅទីបញ្ចប់ ខ្សែប្រយុទ្ធបានឆ្លៀតឱកាសរបស់ពួកគេ ហើយយើងក៏ឈ្នះការប្រកួតនេះ”។

Julian Alvarez របស់ Man City មានគ្រាប់បាល់ស៊ុតបញ្ចូលទីបន្ទាប់ពី VAR បានកំណត់ថា Grealish បានគ្រប់គ្រងបាល់បានល្អ។

Young Boys ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងពូលដែលមានមួយពិន្ទុបន្ទាប់ពីការប្រកួតចំនួន ៣លើក ៕

ប្រភព៖ Reuters