អន្តរជាតិ

Twitter របស់ Elon Musk គឺកំពុងតែស្ថិតក្នុងបញ្ហាចម្រូងចម្រាស់ដ៏ធ្ងន់ធ្ងរបំផុត

ប្រែសម្រួល៖សហការី

ក្រោមការដឹកនាំដែលរកស្មានមិនត្រូវរបស់ Elon Musk ឃើញថាស្ថានភាពអាចធ្ងន់ធ្ងរជាងអ្វីដែលគេស្មានមិនដល់ថែមទៀតផងនោះគឺ X ដែលបំប្លែងចេញពីTwitter ជាអតីត នៅតែខិតខំទាំងខ្សោះឈាមក្នុងការបង្ហោះពាណិជ្ជកម្មរបស់ខ្លួននៅលើទីផ្សារ។

ដូចដែល Insider បានរាយការណ៍ហើយថា ទីប្រឹក្សាទីផ្សារ Ebiquity បានរកឃើញថាភាគច្រើននៃអ្នកចំណាយទុនដ៏ធំបំផុតបានបញ្ឈប់ការគាំទ្រមូលិធិក្នុងការផ្សាយពាណិជ្ជកម្មលើបណ្តាញ X ដោយសារតែការគ្រប់គ្រងដ៏អាក្រក់របស់លោក Musk កាលពីឆ្នាំមុន។

វាហាក់ដូចជាផ្ទុយនឹងការសន្យានាពេលថ្មីៗនេះរបស់ Linda Yaccarino របស់ Musk និងនាយកប្រតិបត្តិដែលថាអ្វីៗទាំងអស់គឺនៅល្អប្រសើរ ហើយអ្នកគាំទ្រមូលិធិសម្រាប់ផ្សាយពាណិជ្ជកម្មភាគច្រើនបានត្រឡប់មកវិញតាំងពីពេលនោះមក។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុននៅលើទីផ្សារបានបង្ហាញថា នៅសល់តែអតិថិជនរបស់ Ebiquity ពីរក្រុនហ៊ុនប៉ុណ្ណោះដែលបានទិញការផ្សាយពាណិជ្ជកម្មតាមបណ្តាញ X កាលពីខែមុនគឺ ក្រុមហ៊ុន Walmart និង General Motors ដែលជាការដាំក្បាលចុះយ៉ាងខ្លាំងពីម៉ាកយីហោចំនួន ៣១ នៅក្នុងខែកញ្ញា ឆ្នាំ ២០២២។ ទីប្រឹក្សាបានធ្វើការជាមួយអ្នកផ្សាយពាណិជ្ជកម្មដែលបានចំណាយច្រើនជាងគេគឺមានចំនួន៧០ នាក់ក្នុងចំណោម ១០០នាក់ ដែលក្នុងនោះមាននៅលើ Google ផងដែរ។ ។

Ruben Schreurs ប្រធានផ្នែកយុទ្ធសាស្រ្តរបស់ Ebiquity បានប្រាប់ថា “នេះគឺជាការធ្លាក់ចុះដែលយើងមិនធ្លាប់ជួបពីមុនមកសម្រាប់វេទិកាផ្សព្វផ្សាយពាណិជ្ជកម្មធំៗណាមួយ” ។

ដំណឹងនេះបានបង្ហាញពីការតស៊ូរើខ្លួនចេញពីវិបត្តិហិរញ្ញវត្ថុដែលជាសម្ពាធមកលើ X សម្រាប់ការផ្សាយពាណិជ្ជកម្មជាប្រវត្តិសាស្ត្រហើយក៏ជាប្រភពចំណូលដ៏សំខាន់របស់ Twitter ដែល Musk និង Yaccarino ប្រហែលជាមិនហ៊ានបង្ហាញត្រង់ៗអំពីស្ថានភាពដ៏គួរឱ្យសង្វេគរបស់គេហទំព័របស់ពួកគេ។

ក្នុងអំឡុងពេលនៃការសន្ទនាដ៏ច្របូកច្របល់នៅឯសន្និសីទកូដរបស់ Vox កាលពីខែមុន Yaccarino បានអះអាងថា ៩០ ភាគរយនៃអ្នកផ្សាយពាណិជ្ជកម្មកំពូលៗជាង ១០០ សម្រាប់វេទិកានេះបានត្រឡប់មកវិញក្នុងរយៈពេល “១២ សប្តាហ៍ចុងក្រោយ” ហើយរំពឹងថាក្រុមហ៊ុននឹង “ទទួលបានប្រាក់ចំណេញ” នៅក្នុងឆ្នាំក្រោយ។

Musk ក៏បានសន្យាកាលពីខែមេសាថា អ្នកផ្សាយពាណិជ្ជកម្មរបស់ X “ស្ទើរតែទាំងអស់” បានត្រឡប់មកវិហើយបាននិយាយថាពួកគេកំពុងរៀបចំផែនការ។ ប៉ុន្តែនៅក្នុងខែកញ្ញា លោកបានទទួលស្គាល់ថា ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានដាំក្បាលចុះយ៉ាងគំហុកដល់ទៅ ៦០ ភាគរយ ដោយមិនបានកំណត់ពេលវេលាច្បាស់លាស់។

ដូច្នេះតើវាជាអ្វី? តើ X ពិត​ជា​បង្វែរ​រឿង​ចេញ​ឬ​ក៏​វា​នៅ​តែ​ជា​រណ្ដៅកប់​លុយ​ដ៏​ធំ​មួយ​សម្រាប់ Musk ដែល​ល្បីល្បាញខាងរក​បំណុល​រាប់​សិប​ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​ក្រុមហ៊ុន?

សម្រាប់យើងគួរតែធ្វើការទាមទារឲ្យមានការបកស្រាយមួយក្រោមការដឹកនាំរបស់ X ។ Schreurs បានប្រាប់ Insider ថាការស៊ើបអង្កេតរបស់ Ebiquity បាននាំឱ្យមានជា “កង្វល់ខ្លាំងនិងមិនមានជំនឿលើការនិយាយជាសាធារណៈដ៏គួរឱ្យទុកចិត្តរបស់លោក Musk និង Yaccarino” នោះទេ។

ខណៈពេលដែល Musk កំពុងខិតខំតស៊ូយ៉ាងស្វិតស្វាញដើម្បីស្រូបយកអ្នកផ្សាយពាណិជ្ជកម្មត្រឡប់មកវិញនៅលើវេទិកានោះគាត់បានប្រើវិធីសាស្ត្រដ៏គួរឱ្យសង្ស័យផ្សេងទៀតដើម្បីបញ្ឈប់ក្រុមហ៊ុនពីការខាតបង់ខ្សោះឈាម។

ថ្មីៗនេះ Musk បានណែនាំពីការគិតប្រាក់ដល់អ្នកប្រើប្រាស់ tweet បង់ថ្លៃសេវា ១ដុល្លា  ឧទាហរណ៍ដូចជា  “កាត់បន្ថយសារឥតបានការ និងសកម្មភាព bot” ដែលស្តាប់ទៅដូចជាល្បែងរកប្រាក់ចំណូលទាំងគ្មានសង្ឃឹម។

សួថាតើគួតែបញ្ឈប់វេទិកានេះកុំឲ្យក្លាយទៅជាប្រភពផ្សព្វព្វផ្សាយព័ត៌មានមិនពិតដោយមិនចាំបាច់មានការសម្របសម្រួលដែឬទេ។

បើយើងគិតពីអ្វីដែលយើងបានឃើញរហូតមកដល់ពេលនេះ វាមិនប្រាកដថាមើលទៅជោគជ័យនោះទេ វាប្រាកដណាស់ហើយថាអ្វីដែលកំពុងជំរុញគឺនាំឲ្យអ្នកផ្សាយពាណិជ្ជកម្មកាន់តែថយឆ្ងាយតាំងពីលើកដំបូង។ ការស៊ើបអង្កេតនាពេលថ្មីៗនេះបានធ្វើឡើងដោយអង្គភាពព័ត៌មានគួរឱ្យទុកចិត្ត NewsGuard បានរកឃើញថាព័ត៌មានមិនពិតភាគច្រើនគឺចេញពីសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាសដែលគេបង្ហោះនៅលើ X គឺមកពីអ្នកប្រើប្រាស់ដែលបានផ្ទៀងផ្ទាត់លើសញ្ញាពណ៌ខៀវ ដែលបង្ហាញថា X អាចនឹងរួមចំណែកដោយផ្ទាល់ដល់បញ្ហានេះគឺព័ត៌មានមិនល្អយកធ្វើជាលេសសម្រាប់ដោះស្រាយ។

ការវិភាគដោយក្រុមហ៊ុនទីផ្សារឌីជីថល Similarweb កាលពីសប្តាហ៍មុនក៏បានបង្ហាញថាចរាចរណ៍នៅលើវេទិកានេះឃើញថាមានការដាំក្បាលចុះយ៉ាងខ្លាំង ដោយបានបង្ហាញថាអ្នកប្រើប្រាស់នឹងទៅរកប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនៅពេលដែល X stews បង្កឱ្យខ្លួនឯងវឹកវរ៕