សេដ្ឋកិច្ច

ប្រាក់ដុល្លារអាមេរិកបានហក់ឡើងខ្ពស់ខុសគ្នានឹងតម្លៃប្រាក់អឺរ៉ូ

ប្រែសម្រួល៖សហការី

សិង្ហបុរី៖ ប្រាក់ដុល្លារបានហក់ឡើងខ្ពស់នាំមុខគេនៅក្នុងថ្ងៃពុធបើយោងតាមទិន្នន័យហិរញ្ញវត្ថុរបស់អាមេរិកបានបង្ហាញពីសភាវៈរឹងមាំមួយផ្នែកទៀតក្នុងខណៈពេលដែលប្រាក់អឺរ៉ូកំពុងរើខ្លួនចេញពីប្លុកដ៏ខ្មៅងងឹតដើម្បីផ្តោតចក្ខុវិស័យលើកំណើនដែលមិនច្បាស់លាស់មួយ។

ប្រាក់ដុល្លារអូស្រ្តាលីបានងើបឡើងជាង ០.៥ ភាគរយនៅក្នុងការវិវឌ្ឍជុំដំបូងបន្ទាប់ពីការចេញផ្សាយថាមានអតិផរណាខ្ពស់ជាងការរំពឹងទុកកាលពីថ្ងៃពុធ។

យោងតាមទិន្នន័យកាលពីថ្ងៃអង្គារបានបង្ហាញថា ទិន្នផលអាជីវកម្មរបស់អាមេរិកបានកើនឡើងខ្ពស់នៅក្នុងខែតុលា ខណៈដែលវិស័យលទ្ធកម្មបានរំដោះខ្លួនចេញពីការធ្លាក់ចុះនៅក្នុងរយៈពេលប្រាំខែ បើយោងតាមទិន្នន័យដែលបានបង្ហាញកាលពីថ្ងៃអង្គារឃើញថាមានទិន្នន័យដាច់ដោយឡែកមួយផ្សេងទៀតបានចេញផ្សាយនៅក្នុងថ្ងៃដដែលផងដែអំពីអាជីវកម្មនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូគឺផ្ទុយពីទិន្នន័យដែលបានបង្ហាញខាងលើធ្វើឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងនៅក្នុងខែនេះ។

បើធៀបនឹងប្រាក់ដុល្លារតម្លៃប្រាក់អឺរ៉ូនៅគ្រាចុងក្រោយនេះគឺនៅត្រឹមតែ ០.០៥ ភាគរយគឺស្មើនឹង ១.០៥៩៥ ដោយមានការធ្លាក់តម្លៃដល់ទៅ ០.៧៥ ភាគរយកាលពីថ្ងៃអង្គារ។

នៅលើស្លាយរូបិយបណ្ណបានលើកសន្ទស្សន៍ប្រាក់ដុល្លារដែលមានលំនឹងមិនធ្លាក់តម្លៃនៅក្នុងគ្រាចុងក្រោយត្រឹម ១០៦.២៣ មានការខុសគ្នាតិចតួចនៅក្នុងរយៈពេលមួយខែដែលនៅក្នុងជុំមុនត្រឹមតែ ១០៥.៣៥។

ប្រាក់អឺរ៉ូគឺជារូបិយបណ្ណដែលមានគីឡូធ្ងន់ជាងគេនៅក្នុងសន្ទស្សន៍ប្រាក់ដុល្លារក្នុងការគណនាលើការបង្វិលត្រឡប់មកវិញបើធៀបនឹងរូបិយបណ្ណប្រាំមួយផ្សេងទៀត។

លោក Tina Teng អ្នកវិភាគទីផ្សារនៅ CMC Markets បាននិយាយថា “សេដ្ឋកិច្ចក្នុងតំបន់ចាយប្រាក់អឺរ៉ូគឺមានការធ្លាក់ចុះសេដ្ឋកិច្ច ដូច្នេះល្បែងប្រកួតប្រជែងសេដ្ឋកិច្ចមួយនេះធ្វើឱ្យមានការរំពឹងថា ធនាគារកណ្តាលអឺរ៉ុបអាចនឹងតម្លើងការប្រាក់ក្នុងអត្រាខ្ពស់បំផុតមួយ” ។

“ផ្ទុយទៅវិញ ធនាគារកណ្តាលអាមេរិកអាចបន្តដំឡើងអត្រាការប្រាក់បាន ដោយសារតែទិន្នន័យសេដ្ឋកិច្ចនៅរឹងមាំ”។

ប្រាក់ដុល្លារដែលបុកឡើងខ្លាំងបានធ្វើឲ្យប្រាក់យ៉េនជប៉ុនហើមដល់ទៅ ១៥០យ៉េនក្នុងមួយដុល្លា ដែលក្នុងការដោះដូររូបិយបណ្ណជប៉ុនជាផ្លូវការគឺស្ថិតនៅក្នុងតម្លៃ ១៤៩.៨៦ ក្នុងមួយដុល្លារដែលភាគច្រើនមានការជួញដូរកាលពីខែមុន និងបានខិតខំទប់តម្លៃដើម្បីចងជើងអ្នកជំនួញមិនឲ្យរត់ចោលទីផ្សាជួញដូរដោយសារមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរជប៉ុន។

សម្ពាធក៏កំពុងឡើងកម្តៅលើធនាគារកណ្តាលជប៉ុនដើម្បីផ្លាស់ប្តូរការគ្រប់គ្រងទិន្នផលរបស់ខ្លួននៅពេលដែលអត្រាការប្រាក់សកលកំពុងកើនឡើង។ ប្រភពបាននិយាយនៅដើមសប្តាហ៍នេះថា ការឡើងថ្លៃលើទិន្នផលដែលមានស្រាប់ដែលបានកំណត់កាលពី ៣ ខែមុនក៏កំពុងត្រូវបានយកមកពិភាក្សារកលទ្ធភាពជួយឲ្យមានដំណើរការរហូតដល់មានកិច្ចប្រជុំបង្កើតគោលនយោបាយសម្រាប់ដោះស្រាយនៅក្នុងសប្តាហ៍ក្រោយ។

នៅកន្លែងផ្សេងទៀត ប្រាក់ស្តេលីងបានបុកឡើងដល់ ០.០៤ ភាគរយគឺស្មើនឹង ១.២១៦៥ ដុល្លារ ខណៈដែលប្រាក់ដុល្លារនូវែលសេឡង់បានហក់ឡើង ០.០៨ ភាគរយស្មើនឹង ០.៥៨៤៩ ដុល្លារ។

ប្រាក់ដុល្លារអូស្រ្តាលីក្នុងគ្រាចុងក្រោយគឺហក់ខ្ពស់ជាង ០.៣៥ ភាគរយស្មើនឹង ០.៦៣៧៨ ដុល្លារ។

លោក Matt Simpson អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ City Index បាននិយាយថា “កិច្ចប្រជុំ ធនាគារបម្រុងនៃប្រទេសអូស្ត្រាលី ខែវិច្ឆិកា ទំនងជានឹងផ្សាយបន្តផ្ទាល់ ហើយអត្រាការប្រាក់នឹងត្រូវឡើងដល់ ៤.៣៥ ភាគរយ។

នៅក្នុងរូបិយបណ្ណគ្រីបតូ Bitcoin ចុងក្រោយគឺទាបជាង ០.២៨ ភាគរយមកនៅត្រឹម ៣៣,៨២២ ដុល្លាអាមេរិកដោយហក់ជិតដល់កម្រិតខ្ពស់បំផុតក្នុង ១៨ ខែកាលពីថ្ងៃអង្គារ។

រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកបានធ្លាក់ចុះក្នុងសប្តាហ៍នេះ ក៏បានបុកឡើងវិញ ១០ ភាគរយកាលពីថ្ងៃចន្ទ ដែលជំរុញឲ្យមានការរំពឹងទុកថាមូលនិធិ bitcoin ដែលត្រូវបានដោះដូរនឹងកើនឡើង។

លោក John Glover ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុនផ្តល់ប្រាក់កម្ចីគ្រីបតូ Ledn បាននិយាយថា “កន្លែងដែលមានការរីកចម្រើនលើទីផ្សារ ETF មានន័យថាវាកំពុងតែរីកចម្រើននៅទូទាំងទីផ្សាររូបិយបណ្ណគ្រីបតូ” ។

“ប្រសិនបើ Bitcoin កំពុងត្រូវបានទិញសម្រាប់ ETFs តម្លៃនឹងបុកឡើងគឺវាមានលទ្ធភាពពិតប្រាកដដែលថាការចាប់ផ្តើមនៃ ETFs នៅកន្លែងតែមួយឬក៏ច្រើនអាចនាំឱ្យមានការកើនឡើងដ៏គួឲ្យចាប់អារម្មណ៏នៅក្នុងប្រព័ន្ធអេកូគ្រីបតូទាំងមូល”៕

ប្រភព៖ Reuters