សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីថៃការពារនយោបាយជំរុញសេដ្ឋកិច្ចនិងជួយអ្នកក្រ

ប្រែសម្រួល៖​ សហការី

បាងកក៖ នាយករដ្ឋមន្ត្រីថៃលោកស្រី ស្រេតថាថាវីស៊ីន បានការពារវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោកកាលពីថ្ងៃអង្គារ ដោយនិយាយថា ពួកគេមានគោលបំណងដោះស្រាយតម្រូវការជូនពលរដ្ឋក្រីក្រសម្រាប់រយៈពេលខ្លី ដូចជាការបញ្ចុះតម្លៃទំនិញដើម្បីការស់នៅប្រចាំថ្ងៃជាដើម។

រដ្ឋាភិបាលបានប្រកាសនូវគោលនយបាយមួយចំនួន រួមទាំងការផ្តល់ប្រាក់ដល់មនុស្សគ្រប់រូបដែលមានអាយុលើសពី ១៦ ឆ្នាំចំនួន ១០,០០០ បាតប្រហែល ២៧៦.៥ ដុល្លារ តាមរយៈ “ប្រាក់ឌីជីថល” ដែលខ្លួនសង្ឃឹមថាជាការចាប់ផ្តើមនៅក្នុងពេលសេដ្ឋកិច្ចធ្លាក់ចុះ។

ការចេញផ្សាយគោលនយោបាយផ្តល់ប្រាក់ឌីជីថល ៥៦០ ពាន់លានបាតត្រូវបានពន្យារពេលរហូតទៅដល់ត្រីមាសទី ១ នៃឆ្នាំ ២០២៤ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈដើមដំបូងដែលនិងចាប់ផ្តើមនៅចំពេលមានការរិះគន់ថាវាអាចធ្វើឱ្យប៉ះពាល់ដល់ថវិការបស់រដ្ឋ។

សេដ្ឋកិច្ចមានការកើនឡើងត្រឹមតែ ១.៨ ភាគរយនៅត្រឹមខែមេសា ដល់ខែមិថុនា ធៀបនឹងឆ្នាំមុន ពោលគឺយឺតជាងត្រីមាសមុន ដោយសារការនាំចេញ និងការវិនិយោគចុះខ្សោយបានកាត់បន្ថយភាពខ្លាំងនៅក្នុងវិស័យទេសចរណ៍។

ធនាគារកណ្តាលដែលបានជំរុញឱ្យមានវិន័យសារពើពន្ធថ្មីៗនេះបានបង្កើនទស្សនវិស័យកំណើនឆ្នាំ ២០២៤ របស់ខ្លួនដល់ ៤.៤ ភាគរយពី ៣.៨ ភាគរយ។ កំណើនកាលពីឆ្នាំមុនគឺ ២.៦ ភាគរយ។

​លោក​ស្រី​ ​ស្រី​ ​សេដ្ឋា​ ​ថ្លែង​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​កាសែត​ The Nation៕

ប្រភព៖ Reuters