សេដ្ឋកិច្ច

ឈ្នះទៀតហើយ!យុវជនម្នាក់នៅខេត្តស្វាយរៀងឈ្នះរង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ

ស្វាយរៀង ៖ បន្ទាប់ពីបានប្រគល់រង្វាន់ធំ១០០លានរៀលដល់អតិថិជនម្នាក់ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ រួចតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងឈ្នះរង្វាន់ធំបន្ទាប់ម្នាក់ទៀតដែលជាអ្នករស់នៅក្នុងខេត្តស្វាយរៀង។

សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវរូបនេះមានឈ្មោះ សុន រត្ថា ភេទប្រុស អាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិត្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជួបជាមួយក្រុមការងារដែលចុះប្រគល់រង្វាន់ធំ១០០លានរៀលដល់លំនៅឋានយុវជនសុនរត្ថា បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងមានទម្លាប់ទទួលទានភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវជាប់ជាប្រចាំ។ ដោយឡែកសម្រាប់ការឈ្នះរង្វាន់នូវទឹកប្រាក់១០០លានរៀលនេះ ពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតបន្ទាប់ពីលោករៀបចំទីតាំងនិងឧបករណ៍សម្រាប់ក្មេងលេងកម្សាន្តនៅក្នុងវត្ត ខេត្តព្រៃវែង នារដូវបុណ្យភ្ជុំបិណ្ឌរួច ក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់នៅក្នុងវត្តទទួលទាន លុះនៅពេលគាស់ក៏ឃើញមានរង្វាន់ ១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម លោកក៏ពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ស្រែកប្រាប់អ្នកនៅជុំវិញខ្លួន និងទូរសព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

យុវជន សុន រត្ថា បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានទឹកប្រាក់រង្វាន់ធំ១០០លានរៀលនេះ លោកនឹងយកមួយចំនួនជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន។

ជាចុងក្រោយ យុវជន សុន រត្ថា ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់៕