សន្ដិសុខសង្គម

សមត្ថកិច្ចត្រៀមបញ្ជូនជនសង្ស័យជាឪពុកសម្លាប់កូនយកសពទៅលាក់ទុកទៅតុលាការ

ដោយ៖សុខុម

ភ្នំពេញ៖សមត្ថកំពុងសួរចម្លើយនិងត្រៀមបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការនៅថ្ងៃទី២៤តុលា ក្រោយសម្លាប់កូនប្រុសមានអាយុទើប២ឆ្នាំហើយត្រូវនគរបាលឃាត់ខ្លួនបុរសជាឪពុកបង្កើតបានកាលពីល្ងាចថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣។

រូបថត៖សមត្ថកិច្ច

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣មានករណីបាច់ក្មេងប្រុសម្នាក់ហើយសមត្ថកិច្ចប្រកាសតាមរក។ក្រោយមកសមត្ថកិច្ចបំបែកសំណុំរឿងបាត់ក្មេងមកជាករណីឃាតកម្មគិតទុកជាមុនដោយឪពុកបានសម្លាប់កូនខ្លួនឯងរួចហើយយកទៅលាក់នៅលើដំបូលបន្ទប់ទឹក ក្ដារកុងប្លាកេដើម្បីបំបាត់ភស្តុតាង។

សមត្ថកិច្ចបានបញ្ជាក់ថាករណីដ៏សាហាវមួយនេះគឺ មូលហេតុជនសង្ស័យប្រើប្រាស់គ្រឿងញៀនខឹងប្រពន្ធតែងតែមិនឲ្យជួបកូន។ខាងប្រពន្ធបានប្រាប់សមត្ថកិច្ចថាមូលហេតុមិនឱ្យឪពុកជួបកូនជនសង្ស័យតែងតែប្រើអំពើហិង្សាមកលើខ្លួនជាញឹកញាប់ពេក។

រូបថត៖សមត្ថកិច្ច

ឃាតកម្មនេះបានកើតឡើងនៅចំណុចផ្សាររន្ទះបាញ់ ផ្លូវឌឿហែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំណុចផ្ទះជួលលេខ១ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ភួង ភី ភេទប្រុស ជនជាតិខ្មែរ ស្នាក់ផ្ទះជួលគ្មានលេខ ផ្លូវ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មុខរបរជាអ្នករើសអេតចាយ។

រូបថត៖ សមត្ថកិច្ច

ជនសង្ស័យត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវីធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមច្បាប់៕