អន្តរជាតិ

ក្រុមការងារសេដ្ឋកិច្ចចិន-អាមេរិកបានបើកកិច្ចប្រជុំជាមួយគ្នាជាលើកដំបូង

ប្រែសម្រួល៖រតនា

ក្រុងប៉េកាំង៖ ក្រសួងហិរញ្ញវត្ថុចិនបាននិយាយថាក្រុមការងារសេដ្ឋកិច្ចចិន-អាមេរិក បានបើកកិច្ចប្រជុំជាមួយគ្នាលើកដំបូងរបស់ខ្លួនតាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃអង្គារ។

ក្រសួងបាននិយាយថាភាគីទាំងពីរមានការពិភាក្សា “ស៊ីជម្រៅ ច្បាស់លាស់ និងស្ថាបនា” ស្តីពីស្ថានភាព និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយប្រទេសចិនក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ហើយភាគីទាំងពីរបានសន្យាថានឹងរក្សាទំនាក់ទំនងល្អជាមួយគ្នា៕

ប្រភព៖ Reuters