កីឡា

Mourinhoត្រូវពិន័យកាតក្រហមបណ្តេញចេញបន្ទាប់ពីធ្វើកាយវិការ “យំ” ដាក់គូប្រកួត

ប្រែសម្រួល៖រតនា

លោកJosé Mourinho ត្រូវបានបណ្តេញចេញក្នុងអំឡុងពេលដែល Roma ទទួលជ័យជម្នះ 1-0 Serie A លើក្រុមMonza ដោយសារតែអ្នកចាត់ការ Romaរូបនោះត្រូវបានគេមើលឃើញថាបានធ្វើកាយវិការ “យំ” ចំអកដាក់ទៅកាន់កៅអីរបស់ក្រុមដែលជាគូប្រឆាំងពេលប្រកួត។

ទោះបី​ជា​យ៉ាង​ណា បន្ទាប់​ពី​ការ​ប្រកួត Mourinho បាន​និយាយ​ថា​គាត់ “មិន​ដឹង​ថា​ហេតុអ្វី” គាត់​ត្រូវ​បានពិន័យ​កាត​ក្រហម។ Mourinho បាននិយាយតាម Reuters ថា “ខ្ញុំគ្រាន់តែធ្វើកាយវិការទៅកាន់កៅអីអង្គុយប៉ុណ្ណោះ មិនមែនបាននិយាយអ្វីមួយម៉ាត់ទេ។

គ្រូ​បង្វឹក​ជើង​ចាស់​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​សម្តែង​​ជាច្រើនរបស់​លោក ហើយ​ពេល​ខ្លះ​មាន​ភាព​ចម្រូងចម្រាស​នៅ​ខាង​ក្រៅ ហើយ​ខណៈ​ដែល​ក្រុម​របស់​លោក​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គូបដិបជាអ្នកឈ្នះ​ចុង​ម៉ោង នៅក្នុងការប្រកួតកាលពី​ថ្ងៃ​អាទិត្យកន្លងមកនេះ​៕