អន្តរជាតិ

ប្រាក់យ៉េនជប៉ុនធ្លាក់ចុះ១៥០យេនក្នុងមួយដុល្លារដោយសារជម្លោះនៅមជ្ឈិមបូព៌ា

ប្រែសម្រួល៖សហការី

ការធ្លាក់ចុះនូវតម្លៃប្រាក់យ៉េនរបស់ជប៉ុននៅក្នុងថ្ងៃចន្ទនេះដល់ទៅ១៥០ យេនក្នុងមួយដុល្លាធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីហើយបានបង្កឲ្យអ្នកវិនិយោគមានការមិនទុកចិត្តថែមទាំងបានព្យាករណ៏ថាតម្លៃនៃប្រាក់ដុល្លារអាចនឹងកើនឡើងថែមទៀតបើយោងតាមអត្រាកំណើននៃទិន្នផលប្រាក់ដុល្លារដែលគេរំពឹងថាអាជ្ញាធរជប៉ុននឹងមានវិធានការដើម្បីអន្តរាគមន៍លើបញ្ហានេះនៅក្នុងទីផ្សារ។

នៅក្នុងសប្តាហ៍នេះអ្នកវិនិយោគមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា ខណៈដែលអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សានៅព្រឹកថ្ងៃចន្ទនេះបន្ទាប់ពីការលួចវាយឆ្មក់របស់ក្រុមហាមាស់កាលពីថ្ងៃទី ៧ ខែតុលាមកលើតំបន់សហគមន៍អ៊ីស្រាអែលប៉ែកខាងត្បូង។

យោងតាមទិន្នន័យ GDP ដែលបង្ហាញដោយរតនាគារអាមេរិកឃើញថាការវិនិយោបានធ្លាក់ចុះនៅចំពេលដែលមានកិច្ចប្រជុំរបស់ធនាគារកណ្តាលអឺរ៉ុប។ ទិន្នផលក្នុងរយៈពេល ១០ ឆ្នាំត្រូវបានធ្លាក់ចុះដល់ទៅ ៥ ភាគរយកាលពីសប្តាហ៍មុន បន្ទាប់ពីប្រធានធនាគារកណ្តាលលោក Jerome Powell បាននិយាយថា ភាពរឹងមាំនៃសេដ្ឋកិច្ច និងទីផ្សារការងាររបស់សហរដ្ឋអាមេរិកមានសភាពកាន់តែតឹងតែងឡើងធ្វើឲ្យហិរញ្ញវត្ថុមានការប្រែប្រួល។

សន្ទស្សន៍នៃប្រាក់ដុល្លារបានឡើងបន្ថែមទៀតដល់ទៅ ០.០២ ភាគរយគឺស្មើនិង ១០៦.១៩ ចំណែកប្រាក់អឺរ៉ូធ្លាក់ចុះ ០.០៧ ភាគរយមកនៅត្រឹមតែ ១.០៥៨៦ ក្នុងមួយដុល្លារ។

ប្រាក់យ៉េនរបស់ជប៉ុននៅក្នុងទីផ្សារជួញដូរគឺ ១៤៩.៨៣ ក្នុងមួយដុល្លារ បន្ទាប់មកបានកើនឡើងដល់ដល់ ១៥០.១៤នៅក្នុងថ្ងៃចន្ទនេះ ដែលកាលពីថ្ងៃទី ៣ ខែតុលា មានតម្លៃត្រឹមតែ ១៥០ យ៉េនក្នុងមួយដុល្លារ ធ្វើឲ្យក្រុមឈ្មួញមានការសង្ស័យថាធនាគារកណ្តាលជប៉ុនបានទាញវាឲ្យធ្លាក់តម្លៃកាន់តែខ្លាំង ក្រោម ១៥០ ។

Masafumi Yamamoto ប្រធានអ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណនៅ Mizuho Securities នៅទីក្រុងតូក្យូ បាននិយាយថា វិនិយោគិនមួយក្រុមកំពុងភ្នាល់គ្នាថា ធនាគារកណ្តាលជប៉ុននឹងរក្សាតម្លៃឲ្យនៅនឹងត្រឹម ១៥០ បើទោះបីជាអ្នកផ្សេងទៀតមើលឃើញថាការកើនឡើងនូវទិន្នផលប្រាក់ដុល្លាររបស់អាមេរិកជាដើមហេតុបន្តជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃក៏ដោយ។

លោក Yamamoto បាននិយាយថា “ការធ្លាក់តម្លៃប្រាក់យ៉េនកំពុងតែប្រទាញប្រទង់គ្នាមកនៅត្រឹម ១៥០ក្នុងមួយដុល្លារដូច្នេះហើយប្រាក់យ៉េននៅមិនទាន់ប្រែប្រួលតម្លៃជាលើកទីពីរនោះទេ” ។

វិនិយោគិនក៏មានការប្រុងប្រយ័ត្នចំពោះការកើនឡើងបន្ថែមទៀតចំពោះវិធានការបត់បែនរបស់រតនាគារអាមេរិក ដែលជំរុញឲ្យបង្កើនរយៈពេលសម្រាប់បុព្វលាភដែលគេរំពឹងទុកថានឹងមានកំណើនដ៏រឹងមាំ និងមិនមានការធ្លាក់ចុះនៅក្នុងឆ្នាំសារពើពន្ធនេះទេ។

  • តម្លៃប្រេងបានធ្លាក់ចុះបន្តិច

តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអាមេរិកពីរនាក់ដែលនាំមកវិញនូវក្តីសង្ឃឹមថាវិបត្តិនេះអាចបន្ថយកម្តៅបានខ្លះៗដែលនឹងមិនធ្វើឲ្យមានការរាលដាលនិងប៉ះពាល់ដល់តំបន់ផ្សេងទៀតក្នុងមជ្ឈិមបូព៌ា និងមិនមានការរំខានដល់ការផ្គត់ផ្គង់ប្រេងទេ។ តម្លៃប្រេងឆៅនាពេលអនាគតរបស់ Brent បានធ្លាក់ចុះ ០.៦ ភាគរយគឺ ៩១.៥៥ដុល្លារ ក្នុងមួយបារ៉ែល ប៉ុន្តែវានៅតែកើនឡើងដល់ទៅ ១០ ភាគរយក្នុងរយៈពេល ១០ ថ្ងៃកន្លងមក។

យោងតាមអ្នកសេដ្ឋកិច្ចទាំង ៨៥ ប្រទេស របស់ ECB ដែលបានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍ហើយត្រូវបានស្ទង់មតិដោយ Reuters បានឱ្យដឹងថា ការវិវឌ្ឍដែលបានហក់ឡើងខ្ពស់នៃអត្រាកំណើនត្រូវបានបញ្ចប់ហើយ រយៈពេលនៃការងើបឡើងវិញគឺយ៉ាងហោចណាស់រហូតទៅដល់ខែកក្កដា ឆ្នាំ ២០២៤ ដរាបណាការប្រឹងប្រែងទប់ស្កាត់នូវអតិផរណានៅតែបន្ត។

ECB បានដំឡើងអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនដល់ទៅ ២៥ នៃកម្រឹតមូលដ្ឋានកាលពីខែកញ្ញា ដោយយកអត្រាប្រាក់បញ្ញើដល់ទៅ ៤.០០ ភាគរយ និងអត្រាការប្រាក់ហក់ឡើងវិញដល់ ៤.៥០ ភាគរយ ប៉ុន្តែក៏បានបង្ហាញពីការកើនឡើងលើកទី ១០ របស់ខ្លួននៅក្នុងរយៈពេល ១៤ ខែចុងក្រោយនេះផងដែរ៕ .

ប្រភព៖ Reuters