អន្តរជាតិ

តុលាការសម្រេចមិនបញ្ចេញមូលិធិ២,៨៤លានដុល្លារសិង្ហបុរីរបស់ជនជាប់ចោទពីបទឆបោកក្នុងការជួញដូរទំនិញ

ប្រែសម្រួល៖សហការី

សិង្ហបូរី៖ ជនជាប់ចោទបួននាក់ដែលជាប់ចោទពីបទឆបោកក្នុងការជួញដូរទំនិញប្រណីតក្នុងតម្លៃរាប់លានដុល្លារមិនអាចស្នើសុំដីការបស់តុលាការស្របតាមសំណើរបស់ជនជាប់ចោទដើម្បីបង្គាប់ទៅនាយកដ្ឋានកិច្ចការពាណិជ្ជកម្ម (CAD) នៃកងកម្លាំងប៉ូលិសសិង្ហបុរីឱ្យបញ្ចេញសាច់ប្រាក់ដែលរឹបអូសបានចំនួន ២.៨៤ លានដុល្លារសិង្ហបុរី ស្មើរនិង ២.០៧ លានដុល្លារអាមេរិកដែលជា​តម្លៃទ្រព្យ​សម្បត្តិ​​រឹប​អូសបាន​ពី​ពួក​គេ។

ជនជាប់ចោទទាំងបួននាក់នោះមានឈ្មោះ Chng Zhun Teck Jackson, Lee Boon Ping, Chang Khang Lee និង Tan Jen Sen Hermen ពួកគេគឺជាអតិថិជនរបស់ Tradenation and Tradeluxury។

ក្រុមហ៊ុនទាំងពីរនេះគ្រប់គ្រងដោយជនជាតិសិង្ហបុរី Pi Jiapeng និងភរិយាជនជាតិថៃឈ្មោះ Siriwipa Pansuk ។ អ្នកទាំងពីរមានអាយុ ២៨ ឆ្នាំត្រូវបានគេចោទប្រកាន់ថាជាអន្តរការីឆបោកទំនិញប្រណីតដែលពាក់ព័ន្ធនឹងទឹកប្រាក់យ៉ាងហោចណាស់ ២០ លានដុល្លារសិង្ហបុរីដែលមានរបាយការណ៍ប៉ូលិសច្រើនជាង ១៨០ ករណី បានប្តឹងក្រុមហ៊ុនទាំងពីររបស់ពួកគេ។

បើយោង​តាម​សាលក្រម​ដែល​បាន​ធ្វើ​ឡើង​កាលពី​ចុង​សប្តាហ៍ និងរបាយការណ៍​របស់​ប៉ូលិស​បាន​ចោទ​ប្រកាន់ថា​ក្រុមហ៊ុន​ទាំង​នោះ​បាន​ខកខាន​ក្នុងការផ្តល់ទំនិញតាម​ការ​បញ្ជា​ទិញ​នាឡិកា​ប្រណីត​និង​កាបូប​ប្រណីត​បន្ទាប់​ពី​ទទួល​បាន​ការ​ទូទាត់​ពេញលេញរួចរាល់។

ប្តីប្រពន្ធទាំងពីរនាក់នេះបានរត់គេចខ្លួនប្រហែល ៥ សប្តាហ៍មុនពេលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ហើយបានប្រគល់ខ្លួនឱ្យទៅប៉ូលិសសិង្ហបុរីកាលពីថ្ងៃទី ១១ ខែសីហាឆ្នាំមុន។

ក្រោយ​មក ពួក​គេ​ត្រូវ​បាន​គេ​ឃុំ​ខ្លួនក្រោមបទ​ចោទ​ប្រកាន់ចំនួន​មួយ​រយ​ករណី រួម​ទាំង​ការ​បោក​ប្រាស់ និង​ការ​ជួញ​ដូរ​ក្លែង​ក្លាយផង។

ជន​សង្ស័យទាំង​បួន​នាក់នៅ​ក្នុង​ករណី​នេះ​បាន​ទទួល​ការ​កាត់​ទោស​មិនត្រឹមត្រូវតាម​ច្បាប់​ប្រឆាំង​នឹង​ប្ដី​ប្រពន្ធ​ជន​ជាប់​ចោទ​និង​ក្រុមហ៊ុន​ទាំង​ពីរ​នៅក្នុង​ដំណើរការ​នីតិវិធី​រដ្ឋប្បវេណី​នៅឯ​តុលាការ​កំពូល។

ពួកគេបានស្នើសុំចៅក្រមចេញសាលក្រមសម្រេចបញ្ចេញសាច់ប្រាក់ចំនួន ២.៨៤ លានដុល្លារសិង្ហបុរី ជាទ្រព្យសម្បត្តិដែលរឹបអូសដោយ CAD នៅក្នុងដំណើរការស៊ើបអង្កេតលើបទល្មើសព្រហ្មទណ្ឌរបស់ពួកគេ ស្របតាមសាលក្រមរដ្ឋប្បវេណីដែលពួកគេមានសិទ្ធទួលបានសាច់ប្រាក់ខាងលើនេះ។

ពួកគេមានមូលនិធិពីគណនីធនាគារចំនួនបួនដែលត្រូវបានរឹបអូសដោយ CAD ក៏ដូចជាប្រាក់ចំណេញពីការលក់សមតុល្យនៃរថយន្ត Chevrolet Corvette V8 ដែលត្រូវបានទិញដោយ Piផងដែរ ។

បើទោះបីជាមានការទទួលស្គាល់ពាក្យបណ្តឹងស្នើសុំក៍ដោយក៏អយ្យការបានសម្រេចជំទាស់ទៅនឹងបណ្តឹងស្នើសុំរបស់ពួកគេដោយនិយាយថាបណ្តឹងស្នើសុំមិនគួរត្រូវបានអនុញ្ញាតទេព្រោះវា “មិនស្របតាមគតិយុត្ត” ហើយ CAD គួរតែផ្តោតលើការស៊ើបអង្កេតវិញ។

តំណាងអយ្យការបាននិយាយថា ប្រសិនបើគេអនុញ្ញាតនោះនិងមានករណីផ្សេងទៀតធ្វើដូចគ្នាផងដែរ គឺ”ចង់ចំណេញលើប្រាក់ដែលបានរឹបអូស”។

លើសពីនេះ គណនីធនាគារចំនួន ៤ ត្រូវបានរឹបអូសមុនពេលគេដាក់បណ្តឹងសុំធ្វើការវិនិច្ឆ័យ។

ចៅក្រម​សាលាដំបូង Cheng Yuxi បាន​ច្រានចោល​សំណើ​របស់ជនជាប់ចោទ​ក្នុងការស្នើសុំ​បញ្ចេញ​មូលនិធិរបស់ពួកគេ។

គាត់បាន​និយាយ​ថា គាត់យល់​ពី​ការ​ចង់​បាន​របស់​ពួកគេក្នុង​ការ​ស្នើសុំ​ធ្វើការ​វិនិច្ឆ័យ​ដែល​ពួក​គេ​ត្រូវ​តែទទួលបាន។

លោក​ស្រី​បាន​បន្ត​ថាទោះ​ជា​យ៉ាង​ណា រដ្ឋអាជ្ញា​បាន​សម្រេច​កំណត់ឆន្ទានុសិទ្ធិរវាង​អំណាច​របស់​ប៉ូលិស​នៅក្នុង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ ដើម្បី​ធ្វើឲ្យមានប្រសិទ្ធភាព​នៅក្នុង​ការ​ស៊ើប​អង្កេត និងជៀសវាងការបង្កឲ្យមាន​ការ​លំបាក​ដែល​បង្ក​ឡើង​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​មាន​ការ​ដោះស្រាយ​លើ​ករណីរឹបអូសទ្រព្យ​សម្បត្តិ។

“តួនាទីរបស់តុលាការគឺធ្វើឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តបទប្បញ្ញត្តិច្បាប់ឲ្យច្បាស់លាស់យោងតាមអង្គហេតុជាពិសេសក្នុងករណីនេះ អ្នកដាក់ពាក្យបណ្តឹងស្នើសុំគឺមិនស្ថិតនៅក្នុងកាលៈទេសៈនេះទេដែលថាត្រូវឲ្យមានការរំពឹងទុកក្នុងការបញ្ចេញមូលនិធិដែលបានរឹបអូសនោះទេ។”

ប្រភព៖ CNA