សេដ្ឋកិច្ច

តម្លៃប្រេងមានសភាពធូរស្រាលបន្តិចខណៈតំបន់ Gazaទទួលបានជំនួយមនុស្សធម៌

ប្រែសម្រួល៖សហការី

តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃចន្ទ ខណៈដែលជំនួយក៏បានចាប់ផ្តើមទៅដល់តំបន់ហ្គាហ្សាស្ទ្រីបកាលពីចុងសប្តាហ៍នៅក្រោយពេលដែលមានកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីទប់ស្កាត់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីន Hamas ដែលបង្កឲ្យមានកាព្រួយបារម្ភ៏ថានឹងរាលដាលដល់តំបន់ដទៃទៀតដែលសម្បូរប្រេង។

តម្លៃប្រេងឆៅនាពេលអនាគតរបស់ Brent បានធ្លាក់ចុះដល់ទៅ ៦០ សេនស្មើនឹង ៩១.៥៦ ដុល្លារក្នុងមួយបារ៉ែលដែលតទៅអនាគតប្រេងឆៅរបស់អាមេរិក West Texas Intermediate ក៏បានធ្លាក់ចុះដល់ ៦១ សេននៅក្នុងទីផ្សារគឺ ៨៧.៤៧ ដុល្លារក្នុងមួយបារ៉ែលនៅវេលាម៉ោង 0038 GMT ។

កាលពីសប្តាហ៍មុន កិច្ចសន្យាជួញដូរប្រេងបានកើនឡើងច្រើនជាង ១ ភាគរយសម្រាប់ប្រចាំសប្តាហ៍ជាលើកទីពីរជាប់ៗគ្នាដោយហេតុផលថាភ័យខ្លាចមានការរំខានដល់ការផ្គត់ផ្គង់ ប្រសិនបើសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់និងរាលដាលកាន់តែធំឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ដែលជាតំបន់ផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។

ANZ Research បាននិយាយនៅក្នុងកំណត់ត្រាអតិថិជនថា “អ៊ីស្រាអែលបានយល់ព្រមបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើក្រុមហាម៉ាស់ បន្ទាប់ពីរងការដាក់សម្ពាធពីសហរដ្ឋអាមេរិក” ។ ដោយសារតែហេតុផលនេះក៏បាន​បន្ថយការ​ព្រួយ​បារម្ភ​ដែលថា សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​នឹង​រីក​រាលដាល​នៅពាសពេញ​តំបន់មជ្ឈិមបូព៌ា និងអាច​រំខាន​ដល់​ការ​ផ្គត់ផ្គង់ប្រេង។

ដើម្បីបន្ធូរបន្ថយសម្ពាធលើចង្វាក់ផ្គត់ផ្គង់ដែលមានសភាពតឹងតែងរួចមកហើយដោយសារតែការកាត់បន្ថយការផលិតរបស់ប្រទេសនាំចេញប្រេង (OPEC) និងសាខារួមទាំងរុស្ស៊ី -និង អាមេរិកក៏បានផ្អាកការដាក់ទណ្ឌកម្មលើសមាជិក OPEC វ៉េណេស៊ុយអេឡាបន្ទាប់ពីរដ្ឋាភិបាលវេណេស៊ុយអេឡាបានដោះស្រាយបញ្ហាចម្រូងចម្រាសរួចរាល់ជាមួយក្រុមប្រឆាំង។

ក្បួនរថយន្តជំនួយបានចាប់ផ្តើមមកដល់តំបន់ហ្គាហ្សាស្ទ្រីបចេញពីប្រទេសអេហ្ស៊ីបកាលពីចុងសប្តាហ៍ ខណៈដែលមេដឹកនាំអារ៉ាប់ និងរដ្ឋមន្ត្រីការបរទេសនៅតំបន់មជ្ឈិមបូព៌ាបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងគែរ ដែលនៅមិនអាចបញ្ចេញសេចក្តីថ្លែងការណ៍រួមបាននៅឡើយទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីសប្តាហ៍មុនកាលពីថ្ងៃអាទិត្យបានទូរសព្ទទៅមេដឹកនាំប្រទេសកាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី បន្ទាប់ពីបាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និងសម្តេច Pope Francis។

មេដឹកនាំបារាំង និងហូឡង់នឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីមានការលបវាយឆ្មក់ដោយក្រុមហាម៉ាស់។ នៅក្នុងការវិវឌ្ឍចុងក្រោយនេះ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាជាមួយនឹងការវាយប្រហារតាមអាកាស ហើយយន្តហោះរបស់ខ្លួនបានវាយប្រហារលើតំបន់ខ្លះក្នុងប្រទេសលីបង់ផងដែ៕

ប្រភព៖ Reuters