សន្ដិសុខសង្គម

ដាច់ខ្សែរ៉កការដ្ឋានសំណង់កាស៊ីណូនៅក្រុងព្រះសីហនុរបួសជាង១០នាក់

ដោយ៖រតនា

ព្រះសីហនុ៖មានកម្មករខ្មែរនិងចិនជាង១០នាក់បានរងរបួសស្រាលនិងធ្ងន់បន្ទាប់ពីដាច់ខ្សែរ៉កក្នុងការដ្ឋានជួសជុលសំណង់អគារកាស៊ីណូមួយកន្លែងឈ្មោះជីយូនីសិនស្ថិតនៅក្បែរវត្តក្រោមក្រុងព្រះសីហនុកាលពីម៉ោងជាង១២ថ្ងៃទី២២ខែតុលាឆ្នាំ២០២៣។

ក្រោយពីគ្រោះថ្នាក់នេះបានកើតឡើងសមត្ថកិច្ចចម្រុះបានចុះទៅជួយធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបាននាំខ្លួនមនុស្ស៣នាក់ដែលជាអ្នកមើលការខុសត្រូវនៅការដ្ឋានសំណង់ខាងលើនោះយកទៅសាកសួរតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងពេលកម្មករប្រមាណជាង១០នាក់បានជិះនៅក្នុងខ្សែរ៉កយោងឡើងទៅជួសជុលអគារផ្នែកខាងលើដែលមានកម្ពស់ប្រហែល១០ម៉ែត្រហើយវាក៏បានដាច់ខ្សែម៉ូទ័រធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសបែបនេះ៕