សេដ្ឋកិច្ច

ការលក់រាយ iPhone ១៥ នៅប្រទេសចិនបានផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងច្រើន

ប្រែសម្រួល៖សហការី

ប៉េកាំង៖ លើជ្រុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសចិនដូចជាក្រុមហ៊ុន Pinduoduo របស់ PDD Holdings និង Taobao របស់ Alibaba កំពុងធ្វើការបញ្ចុះតម្លៃយ៉ាងច្រើនសម្រាប់ការលក់រាយនូវ iPhone ១៥ ស៊េរីទំនើបចុងក្រោយរបស់ Apple ជាមួយនឹងម៉ូដែលដាក់លក់មួយចំនួនទៀតមានតម្លៃត្រឹមតែ ៩០០ យន់ ស្មើនឹង ១២៣ ដុល្លារអាមេរិក ដែលជាតម្លៃលក់រាយ។

ក្រុមអ្នក​វិភាគបាន​និយាយ​ថា iPhone ១៥ មិន​សូវ​លក់​ដាច់​ទេនៅក្នុង​ប្រទេស​ចិនគឺមិន​ដូចសេរី​មុន​​នោះ​ទេ។ Counterpoint Research បាននិយាយកាលពីសប្តាហ៍មុនថា ការលក់ iPhone ១៥ នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៤.៥ ភាគរយបើធៀបនឹង iPhone ១៤ នៅក្នុងរយៈពេល ១៧ ថ្ងៃដំបូងបន្ទាប់ពីមានការដាក់លក់នៅលើទីផ្សារ។

Apple, Pinduoduo និង Alibaba មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះទេ។

ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនមានពេលខ្លះអាចអនុញ្ញាតឱ្យអ្នកលក់ដែលជាដៃគូផ្តល់ការបញ្ចុះតម្លៃដើម្បីទាក់ទាញឲ្យមានតម្រូវការឡើងវិញ។ ប៉ុន្តែនៅលើជ្រុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិនមានការជាប់គាំងនៅក្នុងសមរភូមិប្រកួតប្រជែង “តម្លៃ” គឺនៅចំពេលដែលអ្នកប្រើប្រាស់រឹតបន្តឹងការចំណាយរបស់ពួកគេខណៈដែលសេដ្ឋកិច្ចមានការធ្លាក់ចុះហើយការបញ្ចុះតម្លៃក៏បានផ្តោតសំខាន់នៅចំថ្ងៃដែលមានពិធីបុណ្យប្រចាំឆ្នាំ។

Pinduoduo កំពុងផ្តល់ជូន iPhone ១៥ Plus កំណែ ១២៨ GB ក្នុងតម្លៃ ៦,៩៩៨ យន់ មកនៅត្រឹមតែ ៩០០ យន់ គឺថោកជាងតម្លៃលក់រាយរបស់ Apple ៦,៩៩៩ យន់ នេះបើយោងតាមការតាមដានដែលធ្វើឡើងដោយ Reuters ។

iPhone ១៥ Pro Max ទំហំ ៥១២ GB ដែលមានតម្លៃ ១១,៩៩៩ យន់ នៅក្នុងហាងរបស់ Apple អាចទិញបានក្នុងតម្លៃត្រឹមតែ ១០,៦៩៨ យន់ នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់ Alibaba Taobao ។

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិច iPhone ១៥ មានការបញ្ចុះតម្លៃដូចខាងលើនេះត្រូវបានគេរាយការណ៍ជាលើកដំបូងដោយកាសែត The Economic Observer ប្រចាំសប្តាហ៍កាលពីថ្ងៃចន្ទ៕

ប្រភព៖ Reuters