អន្តរជាតិ

កង្កែបយក្សកំពុងប្រឈមនឹងការផុតពូជដោយសារឆ្លងរោគផ្សិត amphibian

ប្រែសម្រួល៖សហការី

កង្កែបភ្នំដែលគេប្រទះឃើញថាមានច្រើនណាស់នៅតំបន់ Dominica គឺចាប់ពីរាប់ពាន់ក្បាលឡើងទៅគេឃើញវារស់នៅពាសពេញកោះនោះតែម្តង ហើយវាជាអាហារដ៏ឆ្ងាញ់ប្រចាំជាតិ ដែលមានរស់ជាតិឆ្ងាញ់ដូចសាច់មាន់។យោងតាមការស្ទង់មតិថ្មីមួយបានរកឃើញថាកង្កែបភ្នំប្រភេទនេះនៅសល់តែ ២១ ក្បាលតែប៉ុណ្ណោះនៅក្នុងកោះ Caribbean ។

បើយោងតាមសមាគមសត្វវិទ្យានៃទីក្រុងឡុងដ៍ ឬ ZSL ចំនួនសត្វប្រភេទនេះបានធ្លាក់ចុះជាង៩៩% ចាប់តាំងពីឆ្នាំ ២០០២ នៅចំពេលដែលមានជម្ងឺ Chytridiomycosis ឆ្លងរាលដាលនៅក្នុងតំបន់នេះ ។ Chytridiomycosis គឺជាប្រភេទជំងឺផ្សិតដែលងាយឆ្លងដល់សត្វកង្កែបហើយមានសត្វកង្កែបជាង៥០០ក្បាលបានឆ្លងជំងឺនេះនៅទូទាំងពិភពលោក។

កង្កែបប្រភេទនេះធ្លាប់រស់នៅលើកោះ Caribbean ចំនួនប្រាំពីរ ប៉ុន្តែអ្នកស្រាវជ្រាវជឿថា Dominica គឺជាកន្លែងចុងក្រោយនៅលើផែនដី ដែលត្រូវបានគេរកឃើញថានៅមានសត្វកង្កែបនេះនៅក្នុងព្រៃនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ZSL ។

យោងតាមការស្ទង់មតិដែលបានធ្វើឡើងនៅក្នុងរយៈពេលជាង ២៦ យប់ដោយក្រុមអ្នកស្រាវជ្រាវជាមួយកម្មវិធី Mountain Chicken Recovery Programme ដែលជាគម្រោងមួយបង្កើតឡើងដោយវិទ្យាស្ថានអភិរក្សអឺរ៉ុប និងការាបៀនចំនួន ១០ ដែលមានគោលដៅដើម្បីត្រួតពិនិត្យស្ថិតិសត្វកង្កែបដែលនៅមានសុខភាពល្អត្រឡប់មកវិញនៅក្នុង Dominica និង Montserrat និងបន្តរហូតដល់ឆ្នាំ ២០៣៤ ។

ក្រុមអ្នកស្រាវជ្រាវបានចំណាយពេលរាប់រយម៉ោងក្នុងការស្វែងរកកង្កែបយក្សក្នុងខែកក្កដា និងសីហា។ លោក Andrés Valenzuela Sánchez អ្នកស្រាវជ្រាវផ្នែកសុខភាពសត្វព្រៃជាមួយ ZSL ដែលចូលរួមក្នុងការស្ទង់មតិបាននិយាយថា ការស្ទង់មតិបានរកឃើញកង្កែបចំនួន ២៣ ក្បាល ប៉ុន្តែពីរក្បាលបានងាប់នៅលើផ្លូវ។

កិច្ចសហការអន្តរជាតិលើការស្ទង់មតិ និងការខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះកង្កែបភ្នំបានបំផុសគំនិតសម្រាប់Sánchez។ ប៉ុន្តែនៅទីបញ្ចប់យើងបានរកឃើញត្រឹមតែសត្វតិចតួច វាពិតជាគួរឲ្យសោកស្តាយផងដែរ។ស្ថានភាពសត្វនៅក្នុងធម្មជាតិគឺកាន់តែអាក្រក់ជាងអ្វីដែលយើងបានគិតនៅមុនការស្ទង់មតិទៅទៀត។

​គេ​រំពឹង​ថាកង្កែបយក្ស​និង​ជិត​ផុត​ពូជ

កង្កែបយក្ស Amphibian គឺជាកង្កែបដែលធំជាងគេនៅលើពិភពលោកវាមានទម្ងន់លើសពី ២ ផោន គឺជិត ១ គីឡូក្រាម វាមានប្រវែងរហូតដល់ ៨ អ៊ីញ។ Sánchez បាននិយាយថា នៅពេលយប់ សត្វកង្កែបឈ្មោលធ្លាប់យំពេញព្រៃ ហើយអាចឮសម្លេងវាយំដល់ទៅ២០០ម៉ែត្រពីចម្ងាយ។

ឥឡូវ​នេះ នៅក្នុងព្រៃ​ពេលមានភ្លៀងធ្លាក់គឺ​ស្ងាត់ជ្រងំ​​គ្មានឮ​សំឡេងអ្វី​ប្លែកទៀតទេ។

លោក Jeanelle Brisbane អ្នកបរិស្ថានវិទ្យា Dominica បាននិយាយនៅក្នុងការចេញផ្សាយព័ត៌មាន ZSL ថា “យើងចង់ឮសំឡេងនេះឡើងវិញនៅលើកោះរបស់យើង” ។ វា​ជា​ការ​បំផ្លិចបំផ្លាញដោយធម្មជាតិ​ធ្វើឲ្យ​មនុស្ស​ជំនាន់​ក្រោយ​​មិន​​បាន​ឮសម្លេងវាយំជាមួយនឹង​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​នៅលើ​កោះ​របស់​យើង។

Sánchez បាននិយាយថា បន្ទាប់ពីការរីករាលដាលនៃជំងឺផ្សិតដ៏សាហាវនៅក្នុងឆ្នាំ ២០០២ កង្កែបត្រូវបានគេវាយតម្លៃថាពួកវាជិតផុតពូជដោយដាក់វានៅក្នុងបញ្ជីក្រហមវាបានប្រឈមមុខនឹងការគំរាមកំហែងក្នុងរយៈពេលយូរជាងនេះ ជាពិសេសរងនូវការបរបាញ់ ដោយសារមនុស្ស និងសត្វផ្សេងៗទៀតដូចជាឆ្មាជាដើមនិងដោយសាបរិស្ថានថែមទៀតផង។

Brisbane បាននិយាយនៅក្នុងការចេញផ្សាយថា “វាគួរឱ្យសោកស្ដាយណាស់ យើងកំពុងស្វែងរកកង្កែបនៅតាមផ្លូវគឺនៅពេលដែលពួកវាស្វះស្វែងរកទឹក ដោយសារតែទន្លេរបស់យើងរឺងស្ងួតខ្លាំង ដោយសារអាកាសធាតុប្រែប្រួលនៅ Dominica” Brisbane ។

កិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វកង្កែប

ជំងឺផ្សិត Chytrid បណ្តាលឱ្យកង្កែបងាប់ផុតពូជអស់ចំនួន ៩០ ប្រភេទក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះបើយោងតាមវិទ្យាស្ថានសួនសត្វជាតិ និងជីវវិទ្យាអភិរក្ស Smithsonian ។ Alyssa Wetterau Kaganer សហការីក្រោយបណ្ឌិតនៃមន្ទីរពិសោធសុខភាពសត្វព្រៃ Cornell ដែលសិក្សាពីជំងឺនេះបាននិយាយថា បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងទេ ប៉ុន្តែនៅតែមានក្តីសង្ឃឹមក្នុងការព្យាបាលបាន។

លោក Kaganer បាននិយាយតាមរយៈអ៊ីមែលថា “មានការស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិតកំពុងដំណើរការនៅជុំវិញពិភពលោក ខណៈដែលអ្នកវិទ្យាសាស្ត្រកំពុងស្វះស្វែងរកភាពស៊ាំរបស់កង្កែប ហ្សែន មីក្រូជីវ និងជម្រើសនៃការព្យាបាល”។

លើសពីនេះ កង្កែបអាចនឹងផ្តល់ក្តីសង្ឃឹមនៅថ្ងៃអនាគត។សត្វដែលរងនូវការឆ្លងរាលដាលដោយ រោគផ្សិតchytrid ក្រៅពីសត្វដូចជាកង្កែបភ្នំក៏នៅមានសត្វខ្លះដែលនៅរស់រានមានជីវិតបានយូរបន្ទាប់ពីឆ្លងរោគផ្សិតដែលត្រូវបានរកឃើញថាសត្វទាំងនេះអាចផ្តល់ជាគន្លឹះក្នុងការយល់ដឹងពីរបៀបទប់ទល់និងកាឆ្លងរោគផ្សិតបានល្អបំផុត។

លោក Sánchez បាននិយាយថា ក្រុមស្រាវជ្រាវមានការធ្លាក់ទឹកចិត្តក្នុងការស្វែងរកចំនួនកង្កែបដែលនៅរស់មានចំនួនទាបបំផុតនៅក្នុងទីក្រុង Dominica ដែលគេរំពឹងថានឹងអាចរកឃើញយ៉ាងហោចណាស់ជាង ៥០ ក្បាល។ Sánchez បាននិយាយថា កម្មវិធីបង្កាត់ពូជសត្វជាច្រើនដែលមាន រួមទាំងនៅក្នុងសួនសត្វនៃទីក្រុងឡុងដ៍ ដែលជាសួនសត្វអភិរក្ស ZSL បានបង្ហាញថាមានកង្កែបចំនួន ៥០ ដែលឥឡូវនេះមានបង្កើតកូនបន្តហើយ។

នៅក្នុងអំឡុងពេលនៃការស្ទង់មតិ ក្រុមការងារជាមួយ ZSL បានយកមាត់កង្កែបដែលរស់នៅក្នុងទីក្រុង ដូមីនីកា ហើយគ្រោងនឹងសិក្សាវាសម្រាប់ជាភស្តុតាងមួយដែលនៅសេសសល់ហើយកំពុងអភិវឌ្ឍភាពធន់នឹងការឆ្លងរោគផ្សិត។

វិធីជួយសង្គ្រោះកង្កែប

លោក Kaganer បាននិយាយថា កង្កែបខ្លះត្រូវបានការពារយ៉ាងល្អប្រឆាំងនឹងជំងឺនេះ។ សត្វកង្កែបមួយចំនួនដូចជាពូជកង្កែបអាមេរិក បើយោងតាមអង្គការ Amphibian Ark ឃើញថាវាមានប្រព័ន្ធការពារដែលធន់នឹងជំងឺនេះ ហើយខ្លះទៀតរស់នៅក្នុងបរិយាកាសដែលផ្សិតពិបាកលូតលាស់។

Kaganer បាននិយាយថា ជារឿយៗ មេរោគផ្សិត chytrid រីករាលដាលដោយសកម្មភាពរបស់មនុស្ស ដូចជាការដឹកជញ្ជូនសត្វដែលមានមេរោគ ឬបោះចោលផលិតផលសត្វ ឬកាកសំណល់ទៅក្នុងបរិស្ថានដែលអាចបណ្តាលឲ្យឆ្លងរាលដាលតាមរយៈស្បែកជើងជាដើម។

Kaganer បាននិយាយនៅក្នុងអ៊ីមែលថា “មានរឿងជាច្រើនដែលមនុស្សអាចធ្វើបានដើម្បីការពារការរីករាលដាលនៃរោគឆ្លង chytrid និងជួយការពារសត្វកង្កែបបាន” ។ “ជម្រើសដ៏ល្អមួយគឺការយកចិត្តទុកដាក់សម្អាតស្បែកជើង បន្ទាប់ពីចំណាយពេលនៅខាងក្រៅ។ ចំណាយ​ពេល​មួយ​នាទី​ដើម្បី​បោស​សម្អាត​ភក់​ចេញ​ពី​កម្រាល​ស្បែកជើង​របស់​អ្នក​មុន​ពេល​អ្នក​ទៅ​ផ្ទះ។ត្រូវ​ប្រាកដ​ថា​ត្រូវ​ចោល​សំរាម​​ប្រកបដោយសុវត្ថិភាព!”។

Kaganer បាននិយាយថា ការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬការស្ម័គ្រចិត្តជាមួយស្ថាប័នអភិរក្សក្នុងស្រុក និងអង្គការផ្សេងទៀតដែលផ្តល់អាទិភាពដល់ជីវសុវត្ថិភាពនិងវិធានការដែលមានគោលបំណងការពារការមិនឲ្យមានការរីករាលដាលជំងឺដ៏គ្រោះថ្នាក់នេះដល់សត្វនៅក្នុងព្រៃគឺមានសារសំខាន់ណាស់នៅក្នុងការអភិរក្សសត្វកង្កែបប្រភេនេះ និងប្រភេទសត្វផ្សេងៗទៀតផងដែ៕