ព័ត៌មានជាតិ

សាលាឆាន់មួយខ្នងនិងកុដិ៣ខ្នងក្នុងវត្តរដ្ឋបាលារាម ហៅវត្តបច្ឆាខេត្តក្រចេះទ្រុឌទ្រោមខ្លាំងបច្ចុប្បន្ននេះកំពុងជួសជុលកែឡេីងវិញ

ដោយ:សុខុម
ក្រចេះ÷នៅពេលនេះសាលាឆាន់មួយខ្នងរួមទាំងកុដិនចំនួន៣ខ្នងនៅក្នុងវត្តបច្ឆាក្រុងក្រចេះមានអាយុកាលរាប់សិបឆ្នាំចាស់ទ្រុឌទ្រោមខ្លាំងកំពុងចាប់ផ្ដើមជួសជុលកែលម្អថ្មីឡើងវិញ។ក៏ប៉ុន្តែលទ្ធភាពនៃការកសាងសាលាមួយនេះមានការខ្វះខាតនៅឡើយ។


ព្រះនាមធឹង ច័ន្ទត្រា ជាព្រះចៅអធិការវត្តមានសង្ឃដីកាថាដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងវិស័យព្រះពុទ្ធសាសនាទើបលោកសម្រេចចិត្តជាមួយគណ:កម្មការវត្ត ជួសជុល កែលម្អសាលាឆាន់និងកុដិនពីចាស់ទ្រឌទ្រោមនិងរកកល់ចង់រលំឲ្យមានភាពរឹងមាំឡើងវិញ ពីព្រោះកន្លងមកស្ទើរតែបាក់រលំទៅហើយ។ភ្លៀងម្ដងៗ ទ្រេត ជេីងខាងក្រោយសសរពុកផុយ ដំបូលធ្លុះធ្លាយពិបាកក្នុងការគង់ឆាន់ ភ្ញៀវចុះឡើងឬធ្វើពិធីផ្សេងៗខ្លាចជួបឧបទ្វេវហេតុអាក្រក់កើតឡើង។


ដោយសារតែភាពខ្វះខាតនេះទើបព្រះអង្គសម្រេចកែសម្រួលទៅតាមលទ្ធភាព។ប៉ុន្តែការកសាងសាលាឆាន់និងកុដិជាច្រើននៅក្នុងវត្តនេះមិនទាន់បានល្អប្រសើរនៅឡើយទេ។ព្រះអង្គអំពាវនាវដល់ពុទ្ធបរិស័ទឯកឧត្តមលោកជំទាវអស់លោកលោកស្រីសប្បុរសជនគ្រប់ជាន់ថ្នាក់ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសចូលរួមចាប់មគ្គផលកសាងបុណ្យកុសលដើម្បីឲ្យសាលាឆាន់និងកុដិបានថ្មីបន្តិច។បើសិនជាការកសាងបានទៅមុខដូចការគ្រោងទុកនោះរាល់ពេលមានបុណ្យទានម្ដងៗពុទ្ធបរិស័ទជិតឆ្ងាយមកចូលរួមលែងមានការព្រួយបារម្ភទៀតហើយ។


សូមបញ្ជាក់ថាសាលាឆាន់មួយនេះសង់អំពីឈើខាងលេី សសរស៊ីម៉ង់ត៍និងដំបូលប្រក់ក្បឿងជ័រ មានទំហំជម្រៅ២១ម៉ែត្រទទឹង៣៨ម៉ែត្រ។កសាងកាលពីឆ្នាំ១៩៩៥៕