សន្ដិសុខសង្គម

សមត្ថកិច្ចក្របួចអ្នកញៀននឹងល្បែងឡូតូតាមកញ្ចក់ទូរទស្សន៍៦នាក់

ដោយ៖សុខុម

ភ្នំពេញ៖កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០២៣បានចុះបង្រ្កាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ដោយឃាត់ខ្លួនមនុស្សចំនួន៦នាក់។

ការបង្ក្រាបនិងឃាត់ខ្លួនក្រុមអ្នកលេងល្បែងទាំង៦នាក់នោះគឺធ្វើឡើងនៅផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវលំ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចដកហូតកុំព្យូទ័រ ចំនួន០៣គ្រឿង, ដុំWiFi  ០១, Keybord ចំនួន០២, តេឡេទូរស្សទ៍ ចំនួន០១, ទូរទស្សន៍ ០១គ្រឿង, ប្រាក់ ចំនួន២០០០០រៀល។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕